(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ដល់ឧសភាដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៥
Author: Bo Bunthan
Update៖ កូរ៉េខាងត្បូង បានធ្វើការបោះឆ្នោតស្រង់មតិសម្រាប់ការបោះឆ្នោតប្រធានាធិបតីខែមិថុនាខាងមុខនេះ!
កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍(ទី២៩ខែឧសភា) បានឃើញកំណត់ត្រាបោះឆ្នោតមុនដំបូងនៅថ្ងៃដំបូងនៃការបោះឆ្នោតរយៈពេលពីរថ្ងៃដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់អតីតប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពីច្បាប់អាជ្ញាសឹកបរាជ័យ។ ប្រភពពីសារព័ត៌មានAANews។ ការិយាល័យបោះឆ្នោតក្នុងរដ្ឋធានីសេអ៊ូលមានមនុស្សច្រើនកុះករចាប់តាំងពីការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង 6 ព្រឹកម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍ (2100GMT ថ្ងៃពុធ) ។ បេក្ខជន គណបក្ស ប្រជាធិបតេយ្យ…
ក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់ថ្នាក់ដឹកនាំថាជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា!
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធនចំពោះការចោទប្រកាន់នានាពីក្រុមប្រឆាំងនៅក្រៅប្រទេសថា ឯកឧត្ដមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមួយចំនួន មានការជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ខណៈការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ពីតថភាពពិតនៅកម្ពុជា។
Update៖ លោកElon Musk នឹងបញ្ចូនយានអវកាស Starship ដែលគ្មានមនុស្សបើកជាលើកដំបូងទៅកាន់ភពអង្គារ!
២ថ្ងៃ បន្ទាប់ពីការបរាជ័យក្នុងការសាកល្បងយានអវកាសថ្មី សម្រាប់ការធ្វើដំណើរទៅភពអង្គារ Elon Musk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោករំពឹងថាយាននេះនឹងអាចធ្វើដំណើរជាលើកដំបូងដោយគ្មានមនុស្សបើក ទៅកាន់ភពអង្គារនៅចុងឆ្នាំក្រោយ។
Update៖ ឃាត់ខ្លួនលោក ហង្ស សំណាង រួមនិងមនុស្ស២នាក់ទៀត ករណីផលិតវីដេអូ អំពីបញ្ហាព្រំដែន!
(ភ្នំពេញ)៖ នគរបាលស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កាលពីព្រឹកទី៣០.០៥.២០២៥ បានឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ពព័ន្ធការផលិតវីដេអូ ក្លែងឯកសណ្ឋានកងទ័ព និងធ្វើអោយកងទ័ពបាក់ទឹកចិត្ត.!។
ឯកឧត្តម ហ៊ីង ប៊ុនហៀង ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅក្បែរព្រំដែន!
(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស រួមជាមួយនាយទាហាន នាយទាហានរងជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ព្រឹន្ទបាលឯក សួន រ៉ោន។
សម្តេចតេជោ ដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយ ក្នុងសម្ព័ន្ធភាព ២៨គណបក្ស!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលមានគណបក្សនយោបាយចំនួន ២៨ចូលរួម។
សុន្ទរកថាសម្តេចធិបតី ក្នុងវទិកានីកកេស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ក្រោមប្រធានបទបញ្ហាប្រឈមរបស់អាស៊ី!
(ជប៉ុន)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងវទិកានីកកេស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ក្រោមប្រធានបទ បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់។
Update៖ លោកយ៉ាហ៊ូ ទទួលយកសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា តាមការទាមទាររបស់អាមេរិក!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៩ខែឧសភា)ថា លោកបានទទួលយកការគ្រោងទុករបស់បេសកជនមជ្ឈិមបូព៌ាលោក Steve Witkoff សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះដូរអ្នកទោស។
ឯកឧត្តម ហ៊ុន ម៉ានិត នាំយកអំណោយចែកជូនពលរដ្ឋ១១៩គ្រួសារ ដែលបានចល័តនៅតំបន់ព្រំដែន!
(ព្រះវិហារ)៖ នៅព្រឹកទី៣០.០៥.២០២៥ ឯកឧត្តម ហ៊ុន ម៉ានិត តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…