Update៖ ទួរគី ត្រៀមបញ្ជូនទាហានទៅកាន់អ៊ុយក្រែនក្រោមកិច្ចព្រមព្រៀង សន្តិភាព!

ប្រទេសតួកគី ដែលមានកងទ័ពធំជាងគេទី ពីរក្នុងអង្គការណាតូ (NATO)បន្ទាប់ពីសហរដ្ឋអាមេរិកអាចនឹងចូលរួម ក្នុង បេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែនប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន។

Update៖ ប្រជាជនអូស្ត្រាលី រាប់ពាន់នាក់បានជម្លៀសខ្លួន មុនព្យុះសុីក្លូនមកដល់!

ប្រជាជនរាប់ម៉ឺននាក់ រស់នៅភាគខាងកើតនៃប្រទេសអូស្ត្រាលី ត្រូវបានឱ្យជម្លៀសខ្លួន ទៅកាន់កន្លែងមានសុវត្ថិភាព នៅមុនព្យុះស៉ីក្លូនត្រូពិក Alfred បក់បោកមកដល់ដីគោក នៅថ្ងៃសៅរ៍(ទី៨ ខែមីនា)។

Update៖ លោកស្រី Kaja Kallas បញ្ជាក់ថាអឺរ៉ុបចាំបាច់ត្រូវចូលរួមក្នុងការចរចាសន្តិភាពអ៊ុយក្រែន!

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ស្រី Kaja Kallas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែមីនា)ថា អឺរ៉ុបចាំបាច់ត្រូវចូលរួមក្នុងការចរចាសន្តិភាពអ៊ុយក្រែន។

Update៖ មន្ទីរបញ្ចកោណ បញ្ជាក់ថាអាមេរិកបានផ្អាកជំនួយយោធាដល់អ៊ុយក្រែន!

ប្រធានមន្ទីរបញ្ចកោណលោក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែមីនា)បញ្ជាក់ថាអាមេរិកបានផ្អាកជំនួយយោធាដល់អ៊ុយក្រែន។

កសិករជាង២០គ្រួសារ ទាមទាររក្សាទុកដីមេទឹកផ្លូវទូក ជាសម្បត្តិរដ្ឋដដែល ខណៈអាជីវករគ្រឿងចក្រមួយចំនួនទៀត ក៏អះអាងរឿង ខាតលុយអស់រាប់សែនដុល្លារ!

(កណ្តាល)៖ ប្រជាកសិករបានសម្ដែងការព្រួយបារម្ភជាខ្លាំង! ក្រោយឃើញក្រុមហ៊ុន ដាក់គ្រឿងចក្រឈូសឆាយ{ដីមេទឹកទំនប់ផ្លូវទូក} ដោយពួកគាត់អះអាងថា ដីនេះជាមេទឹកសាធារណៈរបស់រដ្ឋ ដែលពួកគាត់តែងតែអាស្រ័យផល តកូនតចៅតាំងពីដូនតាមកម្ល៉េះ ហើយបើក្លាយជាកម្មសិទ្ធិឯកជនបែបនេះ តើឱ្យពួកខ្លួនសង្ឃឹមអ្វីទៀត…?។

Update៖ អ៊ីស្រាអែល ចាប់ខ្លួនជនជាតិប៉ាឡេស្ទីន៣០នាក់ទៀតនៅក្នុងការវាយឆ្មក់នៅតំបន់West Bank!

កងទ័ពអ៊ីស្រាអែលបានប្រមូលផ្តុំជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 30 នាក់បន្ថែមទៀតនៅក្នុងការវាយឆ្មក់យោធាថ្មីនៅតំបន់ West Bank ដែលកាន់កាប់ នេះបើយោងតាមក្រុមកិច្ចការអ្នកទោសកាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែមីនា)។

Update៖ លោកពូទីន រំលឹកលោកMacron អំពីការបរាជ័យរបស់ណាប៉ូឡេអុងបន្ទាប់ពីប្រឆាំងនឹងសូវៀត!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍(ទី៦ខែមីនា)នេះ បានរំលឹកសមភាគីបារាំងលោក Emmanuel Macron អំពីការបរាជ័យរបស់ណាប៉ូឡេអុងបន្ទាប់ពីប្រឆាំងនឹងសូវៀត។ ប្រភពពីសារព័ត៌មានAnadolu។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៧ខែមីនាដល់ទី៩ឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖

Update៖ លោកត្រាំ រិះគន់កាណាដាចំពោះវិបត្តិគោលនយោបាយព្រំដែនខ្សោយ!

ប្រធានាធិបតីអាមេរិក Donald Trump បានរិះគន់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau កាលពីថ្ងៃពុធ(ទី៥ខែមីនា)ចំពោះគោលនយោបាយព្រំដែនរបស់គាត់ ហើយបានអះអាងថាពួកគេបានរួមចំណែកដល់វិបត្តិ Fentanyl នៅសហរដ្ឋអាមេរិក។

ចំនួន អ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនល់៤៨.៤៤០នាក់ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី៥ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 48,440នាក់។