(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា អ្នកមិនអាចគូសផែនទីតាមតែចិត្តអ្នកចង់បាននោះទេ កិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ គឺជាមូលដ្ឋាននៃឯកសារ ដែលត្រូវពង្រីកផែនទី អ្នកមិនអាចគូសផែនទីដោយចិត្តចង់របស់អ្នក អ្នកមិនអាចប្រើប្រាស់ខ្នាតផែនទី…
Author: Bo Bunthan
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥
Update៖ ឃុំខ្លួនលោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ដោយចោទប្រកាន់ចំនួន៣បទល្មើស!
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចឃុំខ្លួន លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព បទ៖ ញុះញង់ឱ្យមានការរើសអើង និងបទ៖…
Update៖ តំណាងអយ្យការសម្រេចចោទប្រកាន់លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើស!
(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើសពាក់ព័ន្ធការបង្កើតមាតិការ បែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មាននោះទេ។
សម្ដេចតេជោ ផ្ដល់អនុសាសន៍ដល់ប្រមុខរាជរដ្ឋាភិបាលជុំវិញការយករឿងប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្ដិធម៌អន្ដរជាតិ!
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាជព្រឹទ្ធសភារដ្ឋសភា លើកទី១ បានផ្ដល់អនុសាសន៍ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជុំវិញការយករឿងប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្ដិធម៌អន្ដរជាតិ (ICJ)…
សម្តេចតេជោ បង្ហាញពីភាពឈឺចាប់ក្រោយទាហានថៃលួចបាញ់ទាហានខ្មែរស្លាប់នៅតំបន់មុំបី!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការឈឺចាប់ចំពោះទាហានខ្មែរម្នាក់ ដែលបានបាត់បង់ជីវិត ដោយសារតែទាហានថៃលួចឆ្មក់បាញ់ នៅលើទឹកដីខ្មែរ(មុំបី) កាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។ ខណៈការបាញ់នេះ បានឈ្លានពានយ៉ាងគឃ្លើន…
សម្តេចធិបតី អំពាវនាវដល់បុគ្គលពាក់ព័ន្ធ សុំកុំឲ្យយកជម្លោះជាមួយថៃ មកកេងចំណេញលើនយោបាយ!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈកម្ពុជា កំពុងប្រឈមមុខបញ្ហាព្រំដែនជាមួយថៃនេះ។
សម្តេចធិបតី ថ្លែងថាកម្ពុជានឹងលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាភាគីថៃ ព្រមឬមិនព្រមក៏ដោយក៏កម្ពុជា នៅតែលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដដែល ដើម្បីកុំឱ្យក្រុមជ្រុលនិយមនៃប្រទេសទាំងពីរនៅតែយកបញ្ហានេះមកញុះញង់បន្តទៀត។
សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាជាតិ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ រដ្ឋសភា នៃព្រះរាជាណាចក្រម្ពុជា ព្រឹទ្ធសភា និងរដ្ឋសភា បានរៀបចំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ…
Update៖ រុស្ស៊ី ប្រើកាំជ្រួចវាយប្រហារលើអ៊ុយក្រែន ស្លាប់១២នាក់និងរបួសជាង៦០នាក់!
អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ(ទី១ខែមិថុនា) បាននិយាយថា យ៉ាងហោចណាស់ទាហាន១២នាក់ត្រូវបានស្លាប់ និងជាង៦០នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ។