ថ្ងៃ២០ឧសភា ជាទិវាចងចាំនៃរបបប្រល័យពូជសាសន៍ប៉ុលពត!

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ(ទី២០ខែឧសភា) ជាថ្ងៃទិវាជាតិនៃការចងចាំដែលប្រជាជនកម្ពុជាគ្រប់ៗរូបមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត ។…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២០ខែដល់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥

Update៖ អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន១៧នាក់ទៀត នៅតំបន់ហ្គាហ្សា!

កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៧នាក់ទៀត នាព្រឹកថ្ងៃចន្ទ ក្នុងការវាយប្រហារដ៏សាហាវនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa ជនជាតិប៉ាឡេស្ទីន ១៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះ និងតង់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។ ជនរងគ្រោះចុងក្រោយនៃការវាយប្រហារដ៏ឃោរឃៅ របស់កងកម្លាំងអ៊ីស្រាអែល…

Update៖ បាក់ដីនៅភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឲ្យស្លាប់៤នាក់!

អាជ្ញាធរវៀតណាម បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែឧសភាថា គ្រោះថ្នាក់រអិលបាក់ដីមួយកើតមានឡើង ក្រោយទឹកជំនន់ នៅតំបន់ជួរភ្នំភាគខាងជើងប្រទេស បានផ្តាច់ជីវិតមនុស្ស៤នាក់ ហើយព្រមានថានឹងបន្តមានភ្លៀងធ្លាក់ខ្លាំងថែមទៀត។

លោកមេភូមិរួមនិងមេឃុំអះអាងថា មន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ ចេញប្លង់រឹងខុសដែនរដ្ឋបាល ដោយសារយកដីរដ្ឋឱ្យក្លាយជាកម្មសិទ្ធិឯកជន!

(កំពង់ស្ពឺ)៖ ស្របពេលដែលពលរដ្ឋជិត២០០គ្រួសារនាំគ្នាប្ដឹងសុំរំលាយ(ប្លង់រឹង)ដោយទាមទារយកដី”អ្នកតា”ទុកជាសម្បត្តិរដ្ឋវិញ.!!។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាស្លាប់ជនជាតិប៉ាឡេស្ទីន១៥៣នាក់ទៀត!

មន្ត្រីក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែឧសភា)ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១៥៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ អតីតប្រធានាធិបតីអាមេរិក លោកបៃដិន មានជំងឺមហារីកក្រពេញប្រូស្តាត!

អតីតប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាត ដែលបានរាលដាលដល់ឆ្អឹងរបស់គាត់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែឧសភា)ពីការិយាល័យផ្ទាល់ខ្លួនរបស់គាត់។ ប្រភពពីសារព័ត៌មានReuters។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៩ខែដល់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២៥

Update៖ មនុស្ស៦នាក់បានស្លាប់និង៧០នាក់របួសក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងប៉ូលីសនៅលីប៊ី!

ក្រុមមនុស្សជាច្រើនបានធ្វើបាតុកម្មកាលពីថ្ងៃសុក្រ(ទី១៦ខែឧសភា) នៅក្នុងរដ្ឋធានីទ្រីប៉ូលីលីប៊ីបន្ទាប់ពីឧប្បត្តិហេតុនៅក្នុងទីក្រុង។បាតុករបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល និងកាន់សញ្ញាដែលសរសេរថា “យើងចង់បានប្រជាមតិរដ្ឋធម្មនុញ្ញនិងពីផ្លូវនៃប្រទេសលីប៊ី យើងចង់បានការបោះឆ្នោតសកល និងប្រធានាធិបតីប្រកបដោយតម្លាភាពបន្ទាប់ពីមានការអំពាវនាវនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

Update៖ អ៊ុយក្រែន ស្នើឲ្យដាក់សម្ពាធកាន់តែខ្លាំងលេីរុស្ស៊ី ក្រោយសម្លាប់ជនស៊ីវិល៩នាក់!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើទីក្រុងមូស្គូ។ បន្ទាប់ពីដ្រូនរបស់រុស្ស៊ី បានសម្លាប់មនុស្ស៩នាក់ នៅឯភាគឦសានអ៊ុយក្រែន។