លោកមេភូមិរួមនិងមេឃុំអះអាងថា មន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ ចេញប្លង់រឹងខុសដែនរដ្ឋបាល ដោយសារយកដីរដ្ឋឱ្យក្លាយជាកម្មសិទ្ធិឯកជន!

(កំពង់ស្ពឺ)៖ ស្របពេលដែលពលរដ្ឋជិត២០០គ្រួសារនាំគ្នាប្ដឹងសុំរំលាយ(ប្លង់រឹង)ដោយទាមទារយកដី”អ្នកតា”ទុកជាសម្បត្តិរដ្ឋវិញ.!!។

ស្រាប់តែ លោកមេភូមិអូរគគី រួមនិងលោកមេឃុំតាំងក្រូច ស្រុកសំរោងទង បញ្ជាក់ថា ដីដែលមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ យកទៅកាត់ឆ្វៀលនិងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ឱ្យក្លាយជាកម្មសិទ្ធិលោក យ៉ាវ យ៉េម មេភូមិតាសាល នោះ..!។
គឺពិតជាដីសាធារណៈរបស់រដ្ឋ ដែលជាទីតាំងសម្រាប់ គោរពបូជា”អ្នកតា”ប្រាកដមែន!!។

បើតាមលោកមេភូមិអូរគគី៖ នីតិវិធីនៃការកសាងប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) ក្នុងការយកដីរដ្ឋឱ្យក្លាយជាកម្មសិទ្ធិឯកជននេះដែរ គឺមានភាពមិនប្រក្រតីនោះឡើយ..!។
ជាហេតុនាំឱ្យមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ ចេញប្លង់ខុសផែនទី.ខុសភូមិសាស្ត្ររដ្ឋបាលភូមិ.ឃុំ.និងរំលោភដែនគ្រប់គ្រង..!!។

-ករណីនេះ ភរិយាលោកមេភូមិតាសាល ដែលជាម្ចាស់(ប្លង់)បានចេញមុខបំភ្លឺជំនួសប្ដីថាដីនោះគឺខ្លួនកាន់កាប់យូរហើយ និងមានការបែងចែកពីសម្ដេច សាយ ឈុំ….!!។

សូមជម្រាបថា ដីដែលពលរដ្ឋកំពុងប្ដឹងតវ៉ានោះ មានទំហំ១៣៧ ម៉ែត្រការ៉េ ត្រង់ចំណុចរោង”អ្នកតា”ស្ថិតក្នុងភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ!។

-ជុំវិញរឿងនេះលោក លី ឡេង មេភូមិអូរគគីបានអះអាងប្រាប់”ដើមរាំង”នៅថ្ងៃទី១៩.០៥.២០២៥ថា ព្រំប្រទល់ភូមិសាស្ត្ររវាងភូមិអូរគគី ឃុំតាំងក្រូច និងភូមិតាសាល ឃុំខ្ទុំក្រាំង.គឺមានផែនទី.កំណត់ដែនរដ្ឋបាលគ្រប់គ្រងច្បាស់លាស់ត្រឹម(ផ្លូវចាស់)។

ពោលគឺ ខាងជើង(ផ្លូវចាស់)ជាដែនរដ្ឋបាលរបស់ភូមិតាសាល ឃុំខ្ទុំក្រាំង ស្រុកសំរោងទង.!។
រីឯខាងត្បូង(ផ្លូវចាស់)ជាដែនរដ្ឋបាលភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង.។
ជាក់ស្តែងៈ ដីទំនាស់១មួយនេះ មានទីតាំងនៅខាងត្បូង(ផ្លូវចាស់) ស្ថិតក្នុងដែនរដ្ឋបាលភូមិអូរគគី ឃុំតាំងក្រូច ទាំងស្រុង!។

ផ្ទុយទៅវិញ ស្រាប់តែមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ យកទៅអង្កន់បំបែកក្បាលដី និងចេញ(ប្លង់រឹង)ឱ្យក្លាយជាកម្មសិទ្ធលោក យ៉ាវ យ៉េម អស់១ផ្នែកដោយស្ងាត់ៗ និងបន្លំថា ដីនេះស្ថិតក្នុងភូមិតាសាល ឃុំខ្ទុំក្រាំង ទៅវិញ..!។
ពោលគឺ(ប្លង់)នៅលើក្រដាស់ និងទីតាំងដីជាក់ស្ដែង ខុសគ្នាដាច់ស្រឡះតែម្ដង..!។

លោក លី ឡេង បន្តថា”ដីអ្នកតា”ទទឹង១៥ម៉ែត្រ-បណ្ដោយ៥០ម៉ែត្រ ត្រូវលោក យ៉ាវ យ៉េម រត់ការយកធ្វើជាកម្មសិទ្ធិ អស់៥ម៉ែត្រនិងបណ្ដោយ៥០ម៉ែត្រ បណ្ដាលឱ្យអ្នកស្រុកក្ដៅក្រហាយគ្រប់ៗគ្នា ក្នុងនោះពលរដ្ឋជិត២០០គ្រួសារ នាំគ្នាផ្ទុះការតវ៉ា ដែលមានរូបលោកជាតំណាង..!!។

លោក លី ឡេង បញ្ជាក់ថា ទាំងខ្ញុំនិងពលរដ្ឋក្នុងភូមិ គ្មាននរណាដឹងឡើយរឿងគេធ្វើប្លង់ ហើយទើបនិងភ្ញាក់ផ្អើល នៅពេលឃើញលោក យ៉ាវ យ៉េម មេភូមិតាសាល ជួលរថយន្តបែនមកចាក់ដី និងបង្ហាញ(ប្លង់រឹង)។

បើតាមលោក លី ឡេង ការកសាងប័ណ្ណកម្មសិទ្ធិដីមួយនេះ គឺមិនប្រក្រតីឡើយ.!។
ទី១៖ ខុសដែនរដ្ឋបាលភូមិ.ឃុំ.ក្នុងការគ្រប់គ្រង..!។
២៖ លោក យ៉ាវ យ៉េម មេភូមិតាសាល.បន្លំដែនរដ្ឋបាល.រួចស៊ីញេខ្លួនឯង និងបំពេញទម្រង់បែបបទ ស៊ីញេ ដោយរដ្ឋបាលឃុំខ្ទុំក្រាំង ទាំងដែលឃុំនេះ ក្រៅដែនរដ្ឋបាលសោះហ្នឹង..!។

-ដើម្បីឱ្យមានចម្លើយទាំងសងខាង”ដើមរាំង”បានទំនាក់ទំនងសុំការបំភ្លឺពីលោក យ៉ាវ យ៉េមមេភូមិតាសាល.!។
ប៉ុន្តែភរិយារបស់លោក ចេញមកឆ្លើយជំនួសប្ដីថា ដីនោះខ្លួនបានកាន់កាប់យូរហើយ ទើបមន្ត្រីជំនាញចេញប្លង់រឹងឱ្យខ្លួន..!។
លោកស្រីបន្តថាខ្ញុំមិនមែនជាជនសាមញ្ញធម្មតាទេ! ហើយដីនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអ្នកបែងចែកឱ្យខ្លួន..!។
លោកស្រីអះអាងថា ខ្ញុំពុំបានរំលោភយកដីរោងបុណ្យ.នោះទេ។

-លោក សៅ សំបូរ មេឃុំតាំងក្រូចបានថ្លែងថា ដីត្រង់ចំណុចខាងលើ គឺស្ថិតក្នុងដែនរដ្ឋបាលភូមិអូរគគី ឃុំតាំងក្រូច..!។
បើតាមលោកមេឃុំតាំងក្រូច ក្នុងពេលវែងធ្វើប្លង់ គឺលោកពុំបានដឹងនោះឡើយ! ហើយលោកទើបនិងដឹង នៅពេលម្ចាស់(ប្លង់)ចាក់ដីប៉ុណ្ណោះ។

លោក សៅ សំបូរ បញ្ជាក់ថា ម្ចាស់ប័ណ្ណកម្មសិទ្ធិ ពិតជាបានយកឈ្មោះសម្តេច សាយ ឈុំ មកប្រើប្រាកដមែន!។

-រីឯលោកស្រី យ៉ែម សុភាព មេឃុំខ្ទុំក្រាំងបានថ្លែងប្រាប់”ដើមរាំង”នៅថ្ងៃទី១៩.០៥.២០២៥ថា ខ្ញុំមិនមែនដោះសារយករួចខ្លួអ្វីទេ ប៉ុន្តែបើដីនោះ ស្ថិតក្នុងដែនរដ្ឋបាលភូមិអូរគគី ឃុំតាំងក្រូច ចុះហេតុអ្វីបានជាមន្ត្រីជំនាញចេញប្លង់ ឱ្យមកឃុំខ្ទុំក្រាំង.?។
លោកស្រីបន្តថា ខ្ញុំជឿតាមការអះអាងរបស់ពលរដ្ឋ ប៉ុន្តែខ្ញុំនឹងសួរជំនាញ ហេតុអីដីនៅឃុំតាំងក្រូច បែរជាចេញ(ប្លង់)ឱ្យឃុំខ្ទុំក្រាំង.?។
ក្នុងនោះ ប្រសិនបើតឹងតែងខ្លាំងលោកស្រី នឹងសុំលោកមេភូមិតាសាល ដើម្បីប្រគល់ជូនពលរដ្ឋ..!។

-ចំពោះសំនួរថា តើដីទំនាស់១កន្លែងនេះជាដីសាធារណៈរបស់រដ្ឋ ឬលោក យ៉ាវ យ៉េម មេភូមិតាសាល ទិញពីគេ..?។
-ត្រង់ចំណុចនេះលោកស្រីមេឃុំ បានឆ្លើយថា ខ្ញុំនឹងសួរនាំលោកមេភូមិតាសាល ដើម្បីឱ្យលាតត្រដាងការពិត..!។

-ចំណែកលោក មុត ភនអភិបាលស្រុកសំរោងទង មិនអាចសុំការបកស្រាយបានទេ ខណៈទូរស័ព្ទចូលហើយគ្មានអ្នកទទួល!។

-ចំពោះលោក តាប់ ម៉ាឡៃប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ ទទួលទូរស័ព្ទហើយ លោកថា មិនច្បាស់ទេៗ.

លុះ”ដើមរាំង”ខលទៀតលែងចូលតែម្ដង.!។

-ទោះជាយ៉ាងណាក្ដី ពលរដ្ឋជិត២០០គ្រួសារ សុំស្នើយ៉ាងទទូចដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយពួកគាត់មានសូមណូមពរចំនួន៣ចំណុច៖

១៖ សុំឱ្យរំលាយ”វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ”លេខ 05070314-1127ដែលមានក្បាលដីលេខ ១១២៧ ដោយក្ដីអនុគ្រោះ ដើម្បីដកហូតដីនេះ ទុកជាសម្បត្តិរដ្ឋវិញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម…!។

២៖ សុំឱ្យបើកការស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការកសាង”វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ”ខាងលើ..!។

៣៖ សុំឱ្យចាត់វិធានការលើមន្ត្រីពាក់ព័ន្ធ ដែលហ៊ានយកដីរដ្ឋ ទៅកាត់ឆ្វៀលឱ្យក្លាយជាកម្មសិទ្ធិឯកជន!។
ក្នុងនោះ ប្រសិនបើគ្មានចំណាត់ការនិងគ្មានដំណោះស្រាយទេ គឺពួកគាត់មិនព្រមជាដាច់ខាត!!៕

Leave a Reply

Your email address will not be published. Required fields are marked *