(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
Author: Bo Bunthan
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៧ខែមេសាដល់ទី៩ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ខែមេសាដល់ថ្ងៃទី៩ខែមេសាឆ្នាំ២០២៥
Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់ ៣,៤៧១នាក់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នៅពីថ្ងៃអាទិត្យ ថាគិតត្រឹមថ្ងៃសៅរ៍ទី០៥ ខែមេសា ឆ្នាំ២០២៥ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដែលវាយប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣,៤៧១ នាក់។ ប្រភពពីសារព័ត៌មានស៊ីនហួរ។
Update៖ TikTok ថារាល់កិច្ចព្រមព្រៀងជាមួយអាមេរិក ត្រូវតែស្ថិតនៅក្រោមច្បាប់របស់ចិន!
ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលគ្រប់គ្រងដោយចិនបាននិយាយកាលពីថ្ងៃសៅរ៍(ទី៦ខែមេសា)ថាការចរចាជាមួយអាមេរិកនៅតែបន្ត ប៉ុន្តែកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងវ៉ាស៊ីនតោននឹងត្រូវស្ថិតនៅក្រោមច្បាប់របស់ចិន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
Update៖ ពលរដ្ឋអាមេរិក រាប់សិបនាក់ធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងគោលនយោបាយរបស់លោក ត្រាំ!
កាលពីថ្ងៃសៅរ៍ទី៥ ខែមេសានេះ ពលរដ្ឋអាមេរិករាប់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្ម នៅតាមក្រុងធំៗ ទូទាំងសហរដ្ឋអាមេរិក ។ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង គោលនយោបាយដ៏ចម្រូងចម្រាស របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ។ ប្រភពពីព័ត៌មាន AFP។
Update៖ មនុស្សរាប់សិបនាក់ នៅកូរ៉េខាងត្បូង ធ្វើបាតុកម្មគាំទ្រលោក Yoon!
ពលរដ្ឋរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ដើម្បីបង្ហាញការគាំទ្រដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ។ ដែលត្រូវបានទម្លាក់ចេញពីតំណែង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ជុំវិញការប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹក។ ប្រភពពីសារព័ត៌មាន AFP។
កម្ពុជា៖ ប្រកាសបន្ថយពន្ធគយលើទំនិញអាមេរិក និងស្នើចរចាលើការអនុវត្តពន្ធគយ!
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗ លើទំនិញនាំចូលពីសហរដ្ឋអាមេរិក ចំនួន ១៩មុខ និងបានស្នើសុំភាគីអាមេរិកសម្រាប់ការចរចា ទាក់ទងនឹងការអនុវត្តពន្ធគយលើទំនិញនាំចូលពីកម្ពុជា។
Update៖ លោកThomas Muller នឹងចេញពី Bayern Munichនៅចុងបញ្ចប់នៃរដូវកាលនេះ!
ជនជាតិអាល្លឺម៉ង់លោកThomas Muller កាលពីថ្ងៃសៅរ៍(ទី៦ខែមេសា)បាននិយាយថាគាត់នឹងចាកចេញពី Bayern Munich នៅចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្នដោយនាំមកនូវការបញ្ចប់អាជីពរយៈពេល 25 ឆ្នាំរបស់គាត់ជាមួយនឹងក្លឹបអាល្លឺម៉ង់។
Update៖ អ៊ីស្រាអែល បន្តវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា បណ្តាលឲ្យស្លាប់២៧នាក់ទៀត!
ប្រភពវេជ្ជសាស្ត្របាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន27នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍(ទី៥ខែមេសា)នៅក្នុងការវាយប្រហារជាច្រើនដងរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលកងទ័ពអ៊ីស្រាអែលបានបន្តវាយកម្ទេចអគារលំនៅដ្ឋាននៅភាគខាងលិចទីក្រុងរ៉ាហ្វា។
Update៖ អ៊ុយក្រែនអះអាងថា រុស្ស៊ីវាយប្រហារសម្លាប់ជនស៊ីវិល១៩នាក់ កាលពីថ្ងៃសុក្រ!
មន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់ជនស៊ីវិល១៩នាក់នៅទីក្រុង Kryvyi Rih របស់អ៊ុយក្រែន កាលពីថ្ងៃសុក្រ។ ចំណែកក្រសួងការពារជាតិរុស្ស៊ី បានចេញអះអាងថា ខ្លួនកំណត់គោលដៅលេីយោធាប៉ុណ្ណោះ។ ប្រភពពីសារព័ត៌មានReuters កាលពីទី៥ ខែមេសា ឆ្នាំ ២០២៥។