Update៖ លោក ត្រាំ ព្រមានឱ្យអ៊ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យអ៊ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ជាមួយនិងការព្រមានថាការអត់ធ្មត់របស់អាមេរិក កំពុងថយចុះជាលំដាប់ ខណៈសង្រ្គាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តពុះកញ្រ្ជោល។ ប្រភពពីសារព័ត៌មាន Reuters។ ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃអង្គារ ទី១៧…

Update៖ អ៊ីស្រាអែល ប្រើរថក្រោះបាញ់លើហ្វូងមនុស្ស បណ្តាលឲ្យស្លាប់៥១នាក់ទៀត!

រថក្រោះអ៊ីស្រាអែល បានបាញ់ប្រហារលើហ្វូងមនុស្សដែលព្យាយាមទៅយកជំនួយនៅហ្គាហ្សាកាលពីថ្ងៃចន្ទ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បណ្តាលឲ្យមនុស្សយ៉ាងតិច៥១នាក់បានស្លាប់។ ប្រភពពីព័ត៌មាន Reuters។ វីដេអូបង្ហាញសាកសពជាច្រើននៅទីក្រុង Khan Younis។ យោធាអ៊ីស្រាអែលទទួលស្គាល់ការបាញ់ប្រហារ និងកំពុងពិនិត្យឧបទ្ទវហេតុនេះ។ សាក្សីនិយាយថា រថក្រោះអ៊ីស្រាអែលបាញ់យ៉ាងតិចពីរគ្រាប់លើហ្វូងមនុស្សរាប់ពាន់នាក់ ដែលប្រមូលផ្តុំគ្នាដើម្បីរង់ចាំស្បៀង។…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចូលរួមថ្មើរជើងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនឈរលើច្បាប់អន្តរជាតិ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ការដើរដោយថ្មើរជើងចេញពីទីតាំងចាប់ផ្ដើមពីកោះពេជ្យ មកវិមានឯករាជ្យ។ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើងដែលមក ពីគ្រប់ទិសទី រាប់សិបម៉ឺននាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ ជំហររបស់ពលរដ្ឋកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បី មួយមីលីម៉ែត្រ ។…

អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋប្រហែល៥ខ្នង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ!

(ភ្នំពេញ)៖ ព័ត៌មានបឋមពីរដ្ឋបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា កាលពីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយកម្លាំង ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។…

សម្តេចតេជោ លើកជាចម្ងល់ថា ហេតុអ្វីចាំបាច់ខ្លាច Facebook របស់សម្តេច!

(ភ្នំពេញ)៖ នៅយប់ទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារសំខាន់ដោយដាក់ចំណងជើងថា ហេតុអ្វីចាំបាច់ខ្លាច Facebook របស់សម្ដេច។ សម្តេចបានលើកឡើងថា”ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ…

យុវជន​.និស្សិត​ ចូលរួមយ៉ាងច្រេីនកុះករ​ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រា​ គាំទ្ររាជរដ្ឋាភិបាល​!

(ភ្នំពេញ)៖ នាព្រឹកទី១៨.០៦.២០២៥ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ព្យុហយាត្រា​ គាំទ្ររាជរដ្ឋាភិបាល​ និង​ លេីកទឹកចិត្តដល់កងកម្លាំង​ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃ។ -ព្រឹត្តិការណ៍នេះ ដឹកនាំផ្ទាល់ដោយឯកឧត្តម ហ៊ុន ម៉ានី រួមនិងអាជ្ញាធរពាក់ព័ន្ធ។ ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី…

ពលរដ្ឋសម្តែងទឹកចិត្ត និងគាំទ្ររដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន!

(ភ្នំពេញ)៖ នៅព្រឹកទី១៨.០៦.២០២៥ ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើង បានមកចូលរួម សម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ ជំហររបស់យើង គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ៕

កម្ពុជា៖ បានរង់ចាំដល់ក្រោយកិច្ចប្រជុំ JBC ទើបបញ្ជូនលិខិតទៅកាន់តុលាការអន្តរជាតិICJ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា កន្លងមក មានការសួរថា៖ ហេតុអ្វីបានជាកម្ពុជា ត្រូវរង់ចាំពេលយូរក្នុងការបញ្ជូនលិខិត ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ។ ដែលចំណុចនេះសម្តេច បញ្ជាក់ ដោយសារកម្ពុជា…

ស្ថានភាពព្រំដែន ប្រែប្រួលរាល់ថ្ងៃ ខណៈកងទ័ពថៃ កាយលេណដ្ឋាន និងចល័តកាំភ្លើងធំ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា ស្ថានភាពតាមបណ្ដោយព្រំដែន ប្រែប្រួលមិនទាន់ចប់ ខណៈកងទ័ពថៃ កាយលេណដ្ឋាន និងចល័តកាំភ្លើងធំរៀងរាល់ថ្ងៃ.!។ សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦…