Update៖ រុស្សី បង្កើតកម្មវិធីផ្ញើសារជាតិដើម្បីជំនួសឲ្យWhatsApp និង Telegram!

កាលពីថ្ងៃអង្គារ(ទី២៤ខែមិថុនា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបង្កើតកម្មវិធីផ្ញើសារជាតិនិងធានាការប្រើប្រាស់យ៉ាងទូលំទូលាយរបស់ខ្លួននៅក្នុងស្ថាប័នសាធារណៈ។ ប្រភពពីសារព័ត៌មានAANews។ ក្រសួងអភិវឌ្ឍន៍ឌីជីថលបានប្រកាសថាខ្លួនកំពុងធ្វើការលើកម្មវិធីសម្រាប់ការប្រើប្រាស់ជាតិដោយសារតែភាពងាយរងគ្រោះផ្នែកសុវត្ថិភាពនៅក្នុង WhatsApp និង Telegram ។ កម្មវិធីនេះ ដែលត្រូវបានគេរំពឹងថានឹងស្រដៀងទៅនឹង WeChat…

Update៖ អាមេរិកនឹងបើកកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នៅសប្ដាហ៍ក្រោយ!

កាលពីថ្ងៃពុធ ទី២៥ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអាមេរិក នឹងបើកកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ នៅសប្ដាហ៍ក្រោយ ក្នុងនោះលោកត្រាំក៏បានកោតសរសើរការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ដែលនាំទៅរក ការបិទបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters។ លោក…

សម្តេចតេជោ ធ្វើជាអគ្គភស្តុភារនៃកងយោធពលខេមរភូមិន្ទ តាមសំណើមេបញ្ជាការនានា ដែលឈរជើងតាមព្រំដែនកម្ពុជា-ថៃ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយល់ព្រមធ្វើជា អគ្គភស្តុភារកំពូល នៃកងយោធពលខេមរភូមិន្ទ គឺតាមសំណើរបស់មេបញ្ជាការនានា ដែលកំពុងឈរជើងតាមព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីតាមព្រំដែន-ថៃ។…

ស្រ្តីខ្មែរ២នាក់ ត្រូវបានឃាត់ខ្លួនព្រោះតវ៉ារឿងទាហានថៃ មិនព្រមបើកច្រកទ្វារឲ្យចូលមកកម្ពុជា!

(ភ្នំពេញ)៖ ប្រជាជនខ្មែរ២នាក់ ត្រូវបានទាហានថៃឃាត់ខ្លួន ពេលតវ៉ា នៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ។ យោងតាមសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយថា ស្រ្ដីខ្មែរ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត…

Update៖ លោកត្រាំ អះអាងពីភាពជោគជ័យ ស្របពេលសម្ព័ន្ធយោធាណាតូព្រមព្រៀងគ្នាចំណាយថវិកាលើវិស័យការពារជាតិ!

កាលពីថ្ងៃពុធ ទី២៥ ខែមិថុនា ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូបានព្រមព្រៀងគ្នា ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនយ៉ាងច្រើន ក្នុងការបំពេញបំណងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសលោកក្នុងការការពារសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។ លោក Trump បានទទួលបានភាពរីករាយ បន្ទាប់ពីប្រទេសចំនួន ៣២ របស់អង្គការណាតូបានយល់ព្រមលើគោលដៅជាអាទិភាពរបស់លោកចំនួន…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖

សម្តេចតេជោ អញ្ជើញចុះសុខទុក្ខនិងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន!

(ឧត្តរមានជ័យ)៖ នៅព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងជាប់ព្រំដែនថៃ។

Update៖ ផ្ទុះការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមឧទ្ទាមនៅក្បែរព្រំដែនជាមួយថៃ!

កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា ផ្ទុះការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតំបន់ Hsai Kheung ឬហៅថា Phai Khun ក្នុងស្រុក Si Hseng នៃរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំប្រទល់ជាមួយប្រទេសថៃ។…

Update៖ សភាអ៊ីរ៉ង់ អនុម័តផ្អាកកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់UN!

នៅថ្ងៃពុធ ទី២៥ ខែមិថុនា សភានៃប្រទេសអ៊ីរ៉ង់ បានអនុម័តសេចក្តីព្រាងច្បាប់មួយផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN)។ ប្រភពពីសារព័ត៌មាន Reuters។ សេចក្តីព្រាងច្បាប់ខាងលើ នៅត្រូវការការយល់ព្រមចុងក្រោយពីឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ ទើបអាចចូលជាធរមានជាផ្លូវការ។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ កើតមានឡើងបន្ទាប់ពីសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ ជាមួយអ៊ីស្រាអែល ដែលបានអះអាងថា…

Update៖ អ៊ីរ៉ង់ នឹងធ្វើបុណ្យសពមេបញ្ជាការយោធាជាន់ខ្ពស់និងអ្នកវិទ្យាសាស្រ្តកំពូលៗ ដែលបានស្លាប់ក្នុងសង្រ្គាម!

តាមការគ្រោងទុក នៅថ្ងៃសៅរ៍ខាងមុខនេះ អ៊ីរ៉ង់នឹងធ្វើពិធីបុណ្យសពសម្រាប់ មេបញ្ជាយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្តឆ្នើមៗ ដែលត្រូវបានសម្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល។ ប្រភពពីសារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ពិធីបុណ្យនឹងប្រារព្ធឡើង នៅម៉ោង៨៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា…