កម្ពុជាបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ទៅស្រុកវិញ ករណីលួចធ្វើការនិងស្នាក់នៅដោយខុសច្បាប់!

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ បានបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ក្នុងនោះស្រី៥៨នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយសារពួកគេលួចចូលធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ក្នុងប្រទេសកម្ពុជា។

Update៖ រុស្ស៊ី ប្រើដ្រូនវាយប្រហារលើអគារមន្ទីរពេទ្យ និងគោលដៅផ្សេងៗនៅទីក្រុងKharkiv!

មន្ត្រីក្នុងតំបន់បាននិយាយថា ដ្រូនរបស់រុស្ស៊ីបានវាយប្រហារអគារមន្ទីរពេទ្យ និងគោលដៅផ្សេងៗទៀត កាលពីល្ងាចថ្ងៃសុក្រ(ទី២៨.០២.២០២៥) នៅក្នុងទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់រងរបួស។

Update៖ ប៉ូលិសចុះបង្ក្រាបក្រុមបាតុករ ជុំវិញករណីរថភ្លើងបុកគ្នា បណ្តាលឲ្យមនុស្សស្លាប់ច្រើននាក់ នៅប្រទេសក្រិក!

គ្រាប់បែកសាំង ត្រូវបានគប់ទៅលើនគរបាលក្នុងទីក្រុង Athens ខណៈប្រជាជនក្រិក កាលពីថ្ងៃសុក្រ(ទី២៨ខែកុម្ភៈ)

Update៖ គ្រោះរញ្ជួយដីកម្រិត៥.៥រ៉ិចទ័រ បានវាយប្រហារលើប្រទេសនេប៉ាល់!

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត 5.5 រ៉ិចទ័រ បានវាយប្រហារប្រទេសនេប៉ាល់កាលពីព្រឹកថ្ងៃសុក្រ(ទី២៨ខែកុម្ភៈ)ដោយមិនមានការរាយការណ៍ភ្លាមៗអំពីការខូចខាតឬជនរងគ្រោះនោះទេ។

Update៖ លោកត្រាំ បញ្ចប់កិច្ចប្រជុំនៅសេតវិមានភ្លាមៗជាមួយលោកហ្សេលេនស្គី បន្ទាប់ពីការសន្ទនាដ៏ក្តៅគគុក!

ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ចប់កិច្ចប្រជុំនៅសេតវិមានភ្លាមៗជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ(ទី២៧ខែកុម្ភៈ)បន្ទាប់ពីការសន្ទនាដ៏ក្តៅគគុកមួយនៅក្នុងការិយាល័យ Oval រវាងមេដឹកនាំបានធ្វើឱ្យខូចដល់កិច្ចពិភាក្សារិះគន់។

Update៖ ចិន ជំទាស់ទៅនឹងការគំរាមដាក់ពន្ធ១០ភាគរយបន្ថែមទៀតរបស់លោកត្រាំ!

កាលពីថ្ងៃសុក្រ(ទី២៨ ខែកុម្ភៈ) ទីក្រុងប៉េកាំងបានសម្តែងការជំទាស់ទៅនឹង ការគំរាមដាក់ពន្ធលើការនាំចូលរបស់ចិន ១០ភាគរយទៀត

Update៖ អ៊ុយក្រែនថា បទឈប់បាញ់ដោយគ្មានការធានានឹងធ្វើឲ្យរុស្ស៊ីកាន់កាប់នៅតំបន់អឺរ៉ុបទាំងមូល!

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal កាលពីថ្ងៃសុក្រ(ទី២៨ខែកុម្ភៈ)បានសម្តែងការគាំទ្រប្រធានាធិបតី Volodymyr Zelenskyy បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារបស់គាត់នៅឯសេតវិមានដោយព្រមានថាបទឈប់បាញ់ដោយគ្មានការធានាសន្តិសុខនឹងធ្វើឲ្យរុស្ស៊ីពង្រីកខ្លួនបន្ថែមទៀតនៅទូទាំងអឺរ៉ុបទាំងមូល។

Update៖ និយាយលែងស្តាប់គ្នាកំដៅកើនឡើងរវាងលោក ត្រាំ និងលោកហ្សេលេនស្គី!

ជាសញ្ញាមិនល្អទេសម្រាប់ អ៊ុយក្រែន លោក Trump, លោក Zelensky និង លោកVance ប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងក្តៅគគុក នៅក្នុងការិយាល័យ Oval ។ កិច្ចប្រជុំដែលបានចាប់ផ្តើម ដោយភាពស្និទ្ធស្នាល ប្រែជាតានតឹង លោកប្រធានាធិបតី…

Update៖ លោកហ្សេលេនស្គី អរគុណអាមេរិក បន្ទាប់ពីបានសន្ទនាជាមួយលោកត្រាំ!

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ(ទី២៨ខែកុម្ភៈ)បានថ្លែងអំណរគុណដល់អាមេរិកនិងប្រជាជនរបស់ខ្លួន បន្ទាប់ពីសន្ទនានៅក្នុងការិយាល័យ Oval ជាមួយប្រធានាធិបតី Donald Trump និងអនុប្រធានាធិបតី JD Vance ។

Update៖ អាមេរិក បញ្ឈប់គំនិតរបស់ទីភ្នាក់ងារ USAID ដែលគាំទ្របណ្តាញថាមពលរបស់អ៊ុយក្រែន!

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ បានបញ្ចប់គំនិតផ្តួចផ្តើមរបស់ទីភ្នាក់ងារ USAID ដែលបានវិនិយោគរាប់រយលានដើម្បីស្តារបណ្តាញថាមពលរបស់អ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ី។