គណៈប្រតិភូក្រុមហាម៉ាស់បានមកដល់ទីក្រុងគែរ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាជាមួយអ្នកសម្រុះសម្រួល នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប៉ាឡេស្ទីន។
Author: Bo Bunthan
Update៖ លោកត្រាំ សន្ទនាយ៉ាងយូរ ជាមួយលោក ពូទីន អំពីសង្គ្រាមអ៊ុយក្រែននិងមជ្ឈិមបូព៌ា!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ(ទី១២ខែកុម្ភៈ)បាននិយាយថា លោកបានសន្ទនាយ៉ាងយូរនិងប្រកបដោយលទ្ធភាពខ្ពស់ ជាមួយរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អំពីអ៊ុយក្រែន មជ្ឈិមបូព៌ា។
Update៖ រុស្ស៊ីវាយប្រហារលើទីក្រុងគៀវ បណ្តាលឲ្យស្លាប់ម្នាក់និងរបួស៤នាក់!
អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធ(ទី១២ខែកុម្ភៈ)ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៊ីលើរដ្ឋធានី Kyiv។
Update៖ វៀតណាម នឹងពិនិត្យមើលឡើងវិញនូវទិសដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥!
កាលពីថ្ងៃពុធ(ទី១២ខែកុម្ភៈ) រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បាននិយាយថា ប្រទេសវៀតណាមនឹងពិនិត្យមើលឡើងវិញជាផ្លូវការនូវកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ដោយដំឡើងដល់ ៨ភាគរយពីអត្រាចន្លោះពី ៦,៥ភាគរយទៅ ៧ភាគរយ។
Update៖ លោក ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំស៊ីរីថ្មីលោក al-Sharaa!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃពុធ(ទី១២ខែកុម្ភៈ)បើតាមការបញ្ជាក់ពីវិមានក្រឹមឡាំង។ប្រភពពីសារព័ត៌មាន Reuters។
Update៖ រុស្ស៊ី បដិសេធក្នុងការដោះដូរទឹកដីជាមួយអ៊ុយក្រែន!
កាលថ្ងៃពុធ(ទី១២ខែកុម្ភៈ) វិមានក្រឹមឡាំងបានចេញមកច្រានចោលយ៉ាងដាច់ខាតនូវក្នុងការដោះដូរទឹកដីដែលខ្លួនកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់ផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ីដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន។
Update៖ អ៊ុយក្រែន យល់ព្រមដោះដូរទឹកដីជាមួយរុស្ស៊ី ប្រសិនបើមានកិច្ចចរចាបញ្ចប់សង្រ្គាម!
កាលពីថ្ងៃអង្គារ(ទី១១ ខែកុម្ភៈ) ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននឹងយល់ព្រមដោះដូរទឹកដីគ្នាជាមួយរុស្ស៊ី ប្រសិនបើមានកិច្ចចរចាស្វែងរកសន្តិភាព។ ប្រភពពីសារព័ត៌មាន AFP។
Update៖ អង្គការសហប្រជាជាតិ ថ្លែងថាប្រសិនបើត្រូវកសាងតំបន់ហ្កាហ្សាឡើងវិញ គឺត្រូវចំណាយថវិកាប្រហែល៥៣ពាន់លានដុល្លារ!
កាលពីថ្ងៃអង្គារ(ទី១១ ខែកុម្ភៈ) អង្គការសហប្រជាជាតិ (UN) បាននិយាយថា ថវិកាយ៉ាងហោចណាស់៥៣ពាន់លានដុល្លារត្រូវការជាចាំបាច់ដើម្បីសាងសង់តំបន់ហ្កាហ្សាឡើងវិញ ហើយបញ្ចប់គ្រោះមហន្តរាយមនុស្សធម៌ នៅក្នុងដែនដីដែលហែកហួរដោយសារសង្រ្គាមមួយនេះ។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៣ខែកុម្ភៈដល់ទី១៥ខែកុម្ភៈឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៥។
Update៖ ឥណ្ឌា នឹងមិនដកបម្រាមលើក្រុមហ៊ុនចិនដែលចូលវិនិយោគក្នុងប្រទេស!
លោក V. Anantha Nageswaran ប្រធានទីប្រឹក្សា សេដ្ឋកិច្ចរបស់រដ្ឋាភិបាល បាននិយាយនៅថ្ងៃអង្គារ(ទី១១ ខែកុម្ភៈថា) ឥណ្ឌាប្រហែលជាមិនដកបម្រាមលើការ វិនិយោគរបស់ចិនចូលមកក្នុងប្រទេសនាពេលឆាប់ៗនេះឡើយ ដោយវាទាមទារឱ្យភាគីទាំងពីរយល់ពីការពឹងផ្អែក និងផលប្រយោជន៍ទៅវិញទៅមក។