(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភាគឦសាន នៅព្រឹកទី៩ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មានប្រសាសន៍ថា ដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះរាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗ ចំនួន៣ ប្រភេទក្នុងនោះរួមមានទី១)វិធានការផ្នែកពន្ធដារ និងពន្ធគយទី២)ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យនិង ទី៣).ការជួយកាត់បន្ថយថ្លៃដើមផលិតកម្មការសម្រួលនីតិវិធី និង…
Author: Bo Bunthan
ប្រមុខស្តីទី សម្រេចលុបឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន ចេញពីក្របខណ្ឌក្រសួងការពារជាតិ!
(ភ្នំពេញ)៖ ក្រោយរងការរិះគន់នៅលើបណ្តាញសង្គម ពាក់ព័ន្ធឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន នាយទាហានដែលបានបង្ហោះវិដេអូលើបណ្តាញ TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ។នៅថ្ងៃទី៤ ខែមេសាប្រមុខស្តីទី សម្រេចលុបឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ មុន្និនចេញពីក្របខណ្ឌក្រសួងការពារជាតិ៕
Update៖ កូរ៉េខាងត្បូង នឹងបោះឆ្នោតរើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី៣ ខែមិថុនា!
នៅថ្ងៃអង្គារ(ទី៨ ខែមេសា) រដ្ឋាភិបាលកូរ៉េខាងត្បូង បានអនុម័តសម្រេចកំណត់យកថ្ងៃទី៣ ខែមិថុនា ជាកាលបរិច្ឆេទរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអាណតិ្ត បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី៤ ខែមេសា ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។
Update៖ មនុស្សជិត៤០ម៉ឺននាក់ បានភៀសខ្លួនបន្ទាប់ពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានបញ្ចប់!
អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ(ទី៧ខែមេសា)បាននិយាយថាជនជាតិប៉ាឡេស្ទីនជិត 400,000នាក់ត្រូវបានផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីអ៊ីស្រាអែលបានបំបែកកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលថ្មីៗនេះ ដោយមិនមានការរៀបចំសម្រាប់សុវត្ថិភាពជនស៊ីវិលនោះទេ។
Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់៣៦០០នាក់!
ក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលបាននិយាយកាលពីថ្ងៃចន្ទ(ទី៧ខែមេសា)ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ធំនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់3,600 នាក់ ខណៈដែលក្រុមស្វែងរក និងជួយសង្គ្រោះនៅតែបន្តស្វែងរកសាកសពបន្ថែមទៀត។ ប្រភពពីសារព័ត៌មានAnadolu Agency។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៨ខែមេសាដល់ទី១០ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ខែមេសាដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០២៥
Update៖ ក្រុមឧទ្ទាមហ៊ូធី អះអាថាអាមេរិក ធ្វើការវាយប្រហារចំនួន៥លើកនៅឆ្នេរAl-Hudaydahរបស់ប្រទេសយេម៉ែន!
ក្រុមឧទ្ទាមHouthi បាននិយាយថាយន្តហោះចម្បាំងអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីចំនួនប្រាំលើក នៅក្នុងឆ្នេរ Al-Hudaydah របស់ប្រទេសយេម៉ែនកាលពីថ្ងៃអាទិត្យ(ទី៦ខែមេសា)។ ប្រភពពីសារព័ត៏មានAljazeera។
Update៖ ក្នុងរយៈពេល២០ថ្ងៃអ៊ីស្រាអែល បានសម្លាប់កុមារ៤៩០នាក់នៅតំបន់ហ្គាហ្សា!
កងកម្លាំងអ៊ីស្រាអែល បានសម្លាប់កុមារប៉ាឡេស្ទីនចំនួន 490នាក់ នៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល 20 ថ្ងៃកន្លងមកនេះ ។
Update៖ រុស្ស៊ីបន្ត វាយប្រហារលើអ៊ុយក្រែន បណ្តាលឲ្យស្លាប់ម្នាក់ទៀត!
អាជ្ញាធរក្នុងតំបន់បាននិយាយ កាលពីថ្ងៃអាទិត្យ(ទី៦ខែមេសា)ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងបីនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ទៅលើរដ្ឋធានី Kyiv របស់អ៊ុយក្រែន។
Update៖ គ្រោះទឹកជំនន់នៅក្នុងរដ្ឋធានីរបស់ប្រទេសកុងហ្គោ បណ្តាលឲ្យស្លាប់២២នាក់!
យ៉ាងហោចណាស់មនុស្ស 22 នាក់ត្រូវបានស្លាប់នៅក្នុងទីក្រុង Kinshasa នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីការបាក់ទន្លេដែលបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ នេះបើយោងតាមមន្ត្រីម្នាក់កាលពីថ្ងៃអាទិត្យ(ទី៦ខែមេសា)។