Update៖ ចំនួនអ្នកស្លាប់ដោយសារ រញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់១.៦៤៤នាក់​ និងរបួស៣.៤០៨នាក់!

រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សចំនួន១.៦៤៤នាក់បានស្លាប់ និងរបួសចំនួន៣.៤០៨នាក់ ខណៈ១៣៩នាក់​ផ្សេងទៀតកំពុងបាត់ខ្លួន!។

Update៖ កងទ័ពស៊ូដង់និយាយថា ខ្លួនបានបណ្តេញអភិបាលក្រុងKhartoumនៃកងកម្លាំង RSF!

កងទ័ពស៊ូដង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី២៨ខែមីនា)ថាកងទ័ពរបស់ខ្លួនបានទទួលជោគជ័យក្នុងការបោសសម្អាតនៃកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងអភិបាលខេត្ត Khartoum ។

Update៖ អ៊ុយក្រែន ទទួលបានសំណើកិច្ចព្រមព្រៀងជាមួយអាមេរិក ពាក់ព័ន្ធរ៉ែដ៏សំខាន់!

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ(ទី២៨ខែមីនា)បាននិយាយថា អ៊ុយក្រែនបានទទួលជាផ្លូវការនូវកិច្ចព្រមព្រៀងថ្មីមួយពីអាមេរិកលើរ៉ែដ៏សំខាន់។

Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់៦៩៤នាក់!

បើគិតមកដល់ព្រឹកទី២៩.០៣.២០២៥ តួលេខនៃអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រម្សិលមិញ នៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៦៩៤នាក់ និងរបួស១.៦៧០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

Update៖ ផ្ទុះបាតុកម្មនៅប្រទេសនេប៉ាល់ស្លាប់២នាក់និងរបួស៤៥នាក់! 

កាលពីថ្ងៃសុក្រ(ទី២៨ខែមីនា)យ៉ាងហោចណាស់មនុស្ស2នាក់បានស្លាប់និង45 នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលបាតុកម្មគាំទ្ររាជាធិបតេយ្យនៅក្នុងប្រទេសនេប៉ាល់ ដែលនាំឱ្យអាជ្ញាធរដាក់បម្រាមគោចរនៅក្នុងផ្នែកជាច្រើននៃទីក្រុង Kathmandu ។ ប្រភពពីសារព័ត៌មានAP។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាស្លាប់១១នាក់ទៀត!

កាលពីថ្ងៃសុក្រ(ទី២៨ខែមីនា) យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅលើតំបន់ផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលកងទ័ពអ៊ីស្រាអែលនៅតែបន្តការវាយប្រហាររបស់ខ្លួន ដោយបានវាយកម្ទេចអគារលំនៅដ្ឋាននៅភាគខាងជើងនៃតំបន់នោះ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៩ខែមីនាដល់ទី៣១ឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៩ខែមីនាដល់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២៥

Update៖ គ្រោះរញ្ជួយដី កម្រិត៧.៧រ៉ិចទ័រ បណ្ដាលឱ្យស្លាប់១៤៤នាក់ និងរបួស៧៣២នាក់នៅមីយ៉ាន់ម៉ា!

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីដ៏ខ្លាំងកម្រិត៧,៧ រ៉ិចទ័រ កាលពីរសៀលថ្ងៃសុក្រនេះ បានកើនឡើងដល់១៤៤ នាក់ និងរបួស៧៣២ នាក់។ ប្រភពពីសារព័ត៌មានស៊ីនហួរ..!។

Update៖ មនុស្ស២៦នាក់បានស្លាប់ និង៤៣នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំង នៅមីយ៉ាន់ម៉ា និងថៃ!

យ៉ាងហោចណាស់មនុស្ស 25 នាក់បានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងម្នាក់នៅក្នុងប្រទេសថៃ។ ខណៈដែល 43 នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីអគារខ្ពស់មួយបានដួលរលំនៅក្នុងទីក្រុងបាងកក ដោយសាររញ្ជួយដីកម្រិត 7.7 រ៉ិចទ័រជាមួយនឹងចំណុចកណ្តាល នៅក្នុងតំបន់ Sagaing របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។

Update៖ គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ានិងថៃ!

នៅរសៀលថ្ងៃទី 28 ខែមីនា ឆ្នាំ 2025 តំបន់អាស៊ីអាគ្នេយ៍ បានរង្គោះរង្គើ  ដោយសារគ្រោះរញ្ជួយដីកម្រិត៦.៩ រ៉ិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ។ ដោយបានឆ្លងកាត់ព្រំដែន និងបង្កឱ្យមានការភ័យស្លន់ស្លោនៅក្នុងទីក្រុងនានា រហូតដល់ទីក្រុងបាងកក…

Exit mobile version