Update៖ អ៊ុយក្រែន ចាប់ខ្លួនមន្រ្តីកងទ័ពអាកាសម្នាក់ ពីបទលួចយកការណ៍ឱ្យរុស្ស៊ី!

កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ទីភ្នាក់ងារសន្តិសុខក្នុងស្រុក SBU របស់អ៊ុយក្រែន បានចាប់ខ្លួនមន្រ្តីទ័ពអាកាសម្នាក់ ពីបទលួចធ្វើចារកម្មឱ្យរុស្ស៊ី ពាក់ព័ន្ធព័ត៌មានទីតាំងយន្តហោះចម្បាំង F-16 និង Mirage 2000 ដែលក្រុមលោកខាងលិចបានផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។ ប្រភពពីព័ត៌មាន…

Update៖ អេហ្ស៊ីប អារ៉ាប់រួមនិងហ្ស៊កដានី បញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា!

កាលពីថ្ងៃពុធ(ទី៣០ខែកក្កដា) ប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងអេមីរ៉ាត់អារ៉ាប់រួម បានផ្ដល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានទុរ្ភិក្សនិងការប្រល័យពូជសាសន៍អ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិលនៅក្នុងទឹកដីនោះ។ ប្រភពពីសារព័ត៌មានAnadolu Agency។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ហ្ស៊កដានី Petra កងទ័ពហ្ស៊កដានីបានធ្វើប្រតិបត្តិការទម្លាក់យន្តហោះជុំថ្មីដើម្បីផ្តល់ជំនួយសង្គ្រោះលើតំបន់ហ្គាហ្សាស្ទ្រីប ដោយសហការជាមួយកងកម្លាំងអាកាស UAE៕

Update៖ អាមេរិក នឹងប្រកាសអត្រាពន្ធសម្រាប់ម៉ាឡេស៊ីនៅថ្ងៃទី១ ខែសីហានេះ!

នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងប្រកាសអត្រាពន្ធសម្រាប់ការនាំចូលពីប្រទេសម៉ាឡេស៊ីនៅថ្ងៃសុក្រនេះ។ ប្រភពពីសារព័ត៌មានCNA។ លោក Anwar សង្ឃឹមថាអត្រាពន្ធទូទៅនៅថ្ងៃស្អែកនឹងមិនមែនជាបន្ទុកដល់សេដ្ឋកិច្ចរបស់យើងទេ៕

Update៖ មីយ៉ាន់ម៉ា ប្រកាសបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន! 

នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីពង្រឹងការត្រៀមលក្ខណៈ សម្រាប់រៀបចំការបោះឆ្នោតសកលនៅអំឡុងចុងឆ្នាំនេះ។ ប្រភពពីសារព័ត៌មាន AFP។ អ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថាការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានលុបចោលនាថ្ងៃនេះ…

Breaking៖ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង.ជប៉ុននិងម៉ាឡេស៊ី អរគុណលោក ត្រាំ ដែលជួយឱ្យមានបទឈប់បាញ់!

ប្រជាជនខ្មែរនៅកូរ៉េខាងត្បូង.ជប៉ុន និងម៉ាឡេស៊ី រាប់រយនាក់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាថ្លែងអំណរគុណ លោក ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានជួយសម្រួលឱ្យមាន”បទឈប់បាញ់”រវាងកងទ័ពកម្ពុជា និងថៃ!។ ពួកគេកាត់បដា និងម៉េក្រូស្រែកថា អរគុណ លោកប្រធានាធិបតី…

Update៖ WHO បញ្ជូនរថយន្តជំនួយផ្នែកវេជ្ជសាស្រ្តចំនួន១០គ្រឿងទៅកាន់តំបន់ហ្គាហ្សា! 

កាលពីថ្ងៃពុធ(ទី៣០ខែកក្កដា) អង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនរថយន្តជំនួយផ្នែកវេជ្ជសាស្រ្តចំនួន ១០ គ្រឿងទៅកាន់តំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAANews។ លោក Tedros Adhanom Ghebreyesus បានបង្ហោះនៅលើ X ថា WHO បានបានបញ្ជូនរថយន្តជំនួយចំនួន…

Update៖ UN អំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃពុធ(ទី៣០ខែកក្កដា) អង្គការសហប្រជាជាតិបាននិយាយថាការផ្អាកជាលក្ខណៈឯកតោភាគីរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបគឺមិនគ្រប់គ្រាន់ដើម្បីដោះស្រាយទំហំនៃតម្រូវការមនុស្សធម៌នោះទេ។ ប្រភពពីសារព័ត៌មានAANews។ ដោយលើកឡើងពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បានសង្កត់ធ្ងន់ក្នុងអំឡុងសន្និសីទសារព័ត៌មានថាបទឈប់បាញ់ជាអចិន្ត្រៃយ៍គឺត្រូវការច្រើនជាងពេលណាទាំងអស់។ ការផ្អាកយុទ្ធសាស្ត្រឯកតោភាគីតែម្នាក់ឯងមិនអនុញ្ញាតឱ្យមានលំហូរបន្តនៃការផ្គត់ផ្គង់បំពេញតម្រូវការនៅក្នុងតំបន់ហ្គាហ្សានោះទេ។ លោក Haq បាននិយាយថា ខណៈពេលដែលអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនកំពុងប្រើគ្រប់ឱកាសដើម្បីផ្តល់ជំនួយតែជំនួយ…

Update៖ ហេសបូឡា អះអាងថាការរំសាយអាវុធរបស់ខ្លួនជាបញ្ហាផ្ទៃក្នុងរបស់លីបង់!

កាលពីថ្ងៃពុធ(ទី៣០ខែកក្កដា) អគ្គលេខាធិការHezbollah លោក Naim Qassem បាននិយាយថាក្រុមរបស់លោកនឹងមិនចុះចាញ់ទម្លាក់អាវុធរបស់ខ្លួនសម្រាប់ជាប្រយោជន៍ដល់អ៊ីស្រាអែលនោះឡើយ។ ដោយអះអាងថាការរំសាយអាវុធរបស់ខ្លួនជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសលីបង់។ ប្រភពពីសារព័ត៌មានAnadolu Agency។ លោក Qassem បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថាប្រសិនបើមនុស្សមួយចំនួនកំពុងភ្ជាប់ការរំសាយអាវុធទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ខ្ញុំប្រាប់ពួកគេថាអាវុធគឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសលីបង់ ហើយមិនមានជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែលនោះទេ។ លោក បាននិយាយថាយើងនឹងមិនប្រគល់…

Update៖ អាមេរិក ប្រកាសបញ្ចប់ការលើកលែងពន្ធសម្រាប់ទំនិញតម្លៃទាបទាំងអស់មកពីទូទាំងពិភពលោក!

កាលពីថ្ងៃពុធ(ទី៣០ ខែកក្កដា) សេតវិមាន បាននិយាយថា អាមេរិកកំពុងផ្អាកការលើកលែងពន្ធតូចតាចអនុញ្ញាតឱ្យការដឹកជញ្ជូនពាណិជ្ជកម្មតម្លៃទាបទូទាំងពិភពលោកចូលទៅកាន់អាមេរិក ដោយមិនប្រឈមនឹងពន្ធ។ សេតវិមានបន្តថា នៅក្រោមក្រឹត្យដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump កញ្ចប់ទំនិញមានតម្លៃស្មើ ឬក្រោម ៨០០ដុល្លារអាមេរិក ពីគ្រប់ទិសទីដែលផ្ញើទៅកាន់អាមេរិក តាមរយៈខាងក្រៅបណ្តាញប្រៃសណីយ៍អន្តរជាតិ ឥឡូវនេះនឹងត្រូវប្រឈមមុខនឹងពន្ធដែលចាប់ផ្តើមនៅថ្ងៃទី២៩…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣១ខែកក្កដាដល់ថ្ងៃទី២ខែសីហាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ខែកក្កដាដល់ថ្ងៃទី២ខែសីហាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…