(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ លើជនសង្ស័យដែលជាប្រពន្ធដើមនិងគូកន..!។
Author: Bo Bunthan
ក្រុងតាខ្មៅនាពេលនេះ ខុសពីក្រុងតាខ្មៅនាពេលកន្លងមក!
(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាក្រុងតាខ្មៅនាពេលនេះ ខុសពីក្រុងតាខ្មៅនាពេលកន្លងមក ដោយមានហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ លំនៅដ្ឋានសាងសង់ និងកំណើនប្រជាពលរដ្ឋច្រើន ដូច្នេះការដោះស្រាយបញ្ហាទឹកកខ្វក់ជាការសំខាន់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ប្រជាជន!
(កណ្តាល)៖ ថ្លែងក្នុងពិធីអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅនៅព្រឹកទី០៦.០៥.២០២៥។
សម្តេចធិបតី អញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ។
សម្តេចតេជោ អញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី នាទីក្រុង Jakarta នៅក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់សម្តេចនៅប្រទេសឥណ្ឌូនេស៊ី។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៦ខែដល់ថ្ងៃទី៨ខែឧសភាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែឧសភាឆ្នាំ២០២៥
Update៖ អាមេរិក បើកការវាយប្រហារតាមអាកាសចំនួន ២លើកនៅភាគខាងជើងប្រទេសយេម៉ែន!
ក្រុមឧទ្ទាម Houthi បាននិយាយថា យន្តហោះចម្បាំងអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីចំនួនពីរ នៅភាគខាងជើងប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ(ទី៤ខែឧសភា)។
Update៖ អ៊ីស្រាអែល នឹងកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីពង្រីកការវាយលុកនៅតំបន់ហ្គាហ្សា!
មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir បាននិយាយថាអ៊ីស្រាអែល នឹងកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីពង្រីកការវាយលុកលើតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល។
Update៖ រុស្ស៊ី វាយប្រហារតាមអាកាសលើរដ្ឋធានីគៀវនៃប្រទេសអ៊ុយក្រែន បណ្តាលឲ្យរបួស១១នាក់!
អាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យ(ទី៤ខែឧសភា)ថា យ៉ាងហោចណាស់មនុស្ស 11 នាក់រងរបួសនៅក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើរដ្ឋធានី Kyivរបស់ប្រទេសអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានAnadolu Agency។
Update៖ សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី លោកពូទីនថា នឹងមិនអាចឈានដល់ការប្រើអាវុធនុយក្លេអ៊ែរនោះទេ!
កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា នឹងមិនចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែននោះឡើយ។