កម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃ!

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍”ថ្កោលទោសការឈ្លានពានរបស់ថៃ”។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤.០៧.២០២៥ បានលើកឡើងថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន…

Breaking៖ ពលរដ្ឋថៃ ជម្លៀសខ្លួនចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយផ្ទុះអាវុធ!

ប្រជាជនថៃ បានជម្លៀសខ្លួន ចេញពីតំបន់ជាប់ព្រំដែនជាមួយកម្ពុជា-ក្រោយផ្ទុះអាវុធរវាងទ័ពកម្ពុជា.ថៃ។ ប្រជាជនមួយចំនួន ត្រូវបានរាយការណ៍ថាបានរត់ចូលលេណដ្ឋាន ដើម្បីការពារខ្លួន៕

Breaking៖ ថៃ បានបើកការបាញ់ប្រហារ មកលើទ័ពកម្ពុជា នៅម៉ោង៨:៤៦នាទីព្រឹក!

(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖​ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃ បានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ។ នៅវេលាម៉ោង…

Breaking៖ កងទ័ពកម្ពុជា គ្រប់គ្រងសមរភូមិបានយ៉ាងរឹងមាំ រីឯទាហានថៃ រងរបួសជាង១០នាក់!

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីកម្លាំងជួរមុខ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជាយើងកំពុងគ្រប់គ្រងសមរភូមិបានយ៉ាងរឹងមាំ ចំណែកទាហានថៃ រងរបួសជាង១០នាក់!។ ករណីផ្ទុះអាវុធរវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ…

Update៖ FC Barcelona ចុះកុងត្រាលើកីឡាករអន្តរជាតិអង់គ្លេសRashfordពី Man U!

កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) FC Barcelona បានចុះហត្ថលេខាលើកីឡាករអន្តរជាតិអង់គ្លេស Marcus Rashford ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបបិសាចក្រហម Manchester United សម្រាប់រដូវកាល 2025-26 ។ ប្រភពពីសារព័ត៌មានអេស្ប៉ាញ។ កិច្ចព្រមព្រៀងដែលដំណើរការរហូតដល់ថ្ងៃទី 30 ខែមិថុនា…

សម្ដេចធិបតី ថ្លែងថានៅព្រឹកនេះ កងទ័ពថៃ បើកការវាយប្រហារមកលើទីតាំងឈរជើងរបស់ទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា”នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី…

Breaking៖ ការបាញ់ប្រហាររវាងកងទ័ពកម្ពុជា-ថៃ បានរាលដាលនៅភ្នំខ្មោច ក្នុងខេត្តព្រះវិហារ!

(ព្រះវិហារ)៖ បន្ទាប់ពីផ្ទុះអាវុធនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ នៅព្រឹកទី២៤.០៧.២០២៥។ ឥឡូវនេះ ការផ្ទុះអាវុធ បានរាលដាលនៅភ្នំខ្មោច ខេត្តព្រះវិហារ៕

សម្ដេចតេជោ ថ្លែងថា កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពី តបតនិងវាយបកនោះឡើយ!

(ភ្នំពេញ)៖ ថ្លែងជាសំណេរតាមបណ្ដាញសង្គម នៅព្រឹកទី២៤.០៧.២០២៥។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា”កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ”។ សម្ដេចតេជោ បានអះអាងយ៉ាងដូច្នេះថា”ការឈ្លានពានដូចយោធាថៃថានឹងបិទ ប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះ ទាហានថៃបានចាប់ផ្តើមវាយមកលើ កងទ័ពកម្ពុជាហើយ។ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។ សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យ ស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក…

ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា​ បានកើនដល់៥៩.២១៩នាក់ ខណៈ​សាកសព​ច្រើន​ទៀត​ត្រូវ​បាន​រក​ឃើញក្នុង​គំនរ​បាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី២៣ខែកក្កដា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន113នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 59,219នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន113នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស534នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 143.045នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…

Update៖ អ៊ីរ៉ង់ យល់ព្រមឲ្យក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់!

កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) អ៊ីរ៉ង់ និយាយថាខ្លួនបានយល់ព្រមឲ្យក្រុមអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិទស្សនកិច្ចទៅកាន់រដ្ឋធានីតេហេរ៉ង់។ ប្រភពពីសារព័ត៌មានAANews។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ីរ៉ង់បានយល់ព្រមចំពោះដំណើរទស្សនកិច្ចរបស់ក្រុមបច្ចេកទេសរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ទៅកាន់ទីក្រុងតេអេរ៉ង់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ ប៉ុន្តែពួកគេនឹងមិនទៅទស្សនាកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ៕

Exit mobile version