រដ្ឋាភិបាល នឹងស្នើតែងតាំងឲ្យលោកជួន កក្កដា កាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ!

(ភ្នំពេញ)៖ រដ្ឋាភិបាល គ្រោងស្នើទៅព្រះមហាក្សត្រ ផ្ដល់មុខតំណែងជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ដល់បណ្ឌិត ជួន កក្កដា ដើម្បីបន្តជួយដល់វិស័យព្រះពុទ្ធសាសនា បន្តទៀត។ នេះបើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកជាផ្លូវការបុណ្យទន្លេនាល្ងាចថ្ងៃទី២២ ខែមីនា…

កុមារា ហ៊ុន ពេជមុន្នីរិទ្ធីសិទ្ធិ ទទួលបានមេដាយមាសលេខរៀងទី១ក្នុងថ្នាក់ និងមេដាយមាសលេខរៀងទី៦ក្នុងចំណោមបេក្ខជន២៧ប្រទេស!

(ភ្នំពេញ)៖ សូមអបអរសាទរកុមារា ហ៊ុន ពេជមុន្នីរិទ្ធីសិទ្ធិ កូនប្រុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលទទួលបានលទ្ធផលយ៉ាងល្អ គឺទទួលបានមេដាយមាសលេខរៀងទី១ ក្នុងថ្នាក់ហើយទទួលបានមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជនទាំង ២៧ប្រទេសក្នុងការប្រឡងកម្រិតអន្តរជាតិ នៃការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរីវគ្គផ្តាច់ព្រ័ត្រ (Singapore Math Global…

Update៖ អាល្លឺម៉ង់ អនុម័តកញ្ចប់ជំនួយយោធាថ្មីចំនួន៣.២៥ពាន់លានដុល្លារដល់អ៊ុយក្រែន!

កាលពីថ្ងៃសុក្រ(ទី២១ខែមីនា) អាល្លឺម៉ង់បានអនុម័តជំនួយយោធាថ្មីគិតជាទឹកប្រាក់ចំនួន៣ពាន់លានអឺរ៉ូ(៣.២៥ពាន់លានដុល្លារអាមេរិក)សម្រាប់អ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន DW។

ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ!

(តាកែវ)៖ នៅល្ងាចទី២២ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៩ នៅក្នុងខេត្តតាកែវ។

Update៖ លោកElon Musk ស្នើឱ្យកាត់ទោសមន្ត្រីប៉ង់តាហ្គោន ករណីទម្លាយព័ត៌មានយោធាទៅកាន់New York Times!

លោក Elon Musk បានរិះគន់សារព័ត៌មាន NewYork Times និងអំពាវនាវឱ្យកាត់ទោសមន្ត្រីប៉ង់តាហ្គោន ដែលបានទម្លាយព័ត៌មានយោធាសំខាន់ៗទៅឱ្យកាសែតនេះ។ការរិះគន់នេះធ្វើឡើងបន្ទាប់ពី New York Times បានរាយការណ៍ថា លោក Musk នឹងទទួលបានការសង្ខេបអំពីផែនការយោធារបស់សហរដ្ឋអាមេរិកក្នុងករណីមានជម្លោះជាមួយប្រទេសចិន។

Update៖ លោក ត្រាំ រំពឹងទុកថា នឹងមានបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ!

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្រ(ទី២១ខែមីនា)បានរំពឹងទុកថា នឹងមានបទឈប់បាញ់ពេញលេញនៅក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។

Update៖ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍Jetstar លុបចោលជើងហោះហើរទៅកាន់កោះបាលី!

ភ្នំភ្លើង Lewotobi Laki-laki របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងបញ្ចេញផេះខ្ពស់ជាង ៨ គីឡូម៉ែត្រ ជំរុញឱ្យអាជ្ញាធរប្រកាសអាសន្នកម្រិតខ្ពស់បំផុត និងបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍ Jetstar លុបចោលជើងហោះហើរទៅកាន់កោះបាលីកាលពីថ្ងៃសុក្រនេះ។

Update៖ កងទ័ពស៊ូដង់ ដណ្តើមបានវិមាន ប្រធានាធិបតីក្នុងរដ្ឋKhartoumមកវិញ!

ប្រភពយោធាមួយបានប្រាប់ Anadolu កាលពីថ្ងៃសុក្រ(ទី២ខែមីនា)ថា កងទ័ពស៊ូដង់បានកាន់កាប់វិមានប្រធានាធិបតីឡើងវិញក្នុងរដ្ឋធានី Khartoum ជាលើកដំបូងចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជាមួយកងកម្លាំងប្រដាប់អាវុធរហ័ស (RSF) កាលពីជិតពីរឆ្នាំមុន។ ប្រភពពីសារព័ត៌មានAljazeera។

ភ្ញៀវទេសចរជិត៤ម៉ឺននាក់ បានមកទស្សនាទិដ្ឋភាពថ្ងៃរះកំពូលប្រាសាទអង្គរវត្ត!

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដែលជាថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនបានបន្តមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ។

Update៖ លោកត្រាំ បង្ហាញយន្តហោះចម្បាំង F-47 ជំនាន់ទី៦ជាលើកដំបូង!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ(ទី២១ខែមីនា)បានប្រកាសថា កងទ័ពអាកាសកំពុងឆ្ពោះទៅមុខជាមួយនឹងយន្តហោះចម្បាំងជំនាន់ទីប្រាំមួយដំបូងគេរបស់ពិភពលោក។ ប្រភពពីសារព័ត៌មានReuters។

Exit mobile version