ភាពតានតឹង រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាលីបង់ ធ្វើឱ្យUN បារម្ភខ្លាចដូចតំបន់ហ្គាហ្សា!

ប្រមុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។ ចំពោះភាពតានតឹង ដែលកំពុងកើនឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា លីបង់ ។ ដោយនិយាយថា ពិភពលោក មានការព្រួយបារម្ភ ក្រែងលីបង់ នឹងក្លាយជាតំបន់ហ្គាហ្សាមួយផ្សេងទៀត ។

បំផ្ទុះគ្រាប់បែក នៅភាគ​ពាយ័ព្យ​នៃប្រទេសប៉ាគីស្ថាន ស្លាប់ទាហាន​៥​នាក់​!

យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ យ៉ាងហោចណាស់ទាហាន ៥នាក់បានស្លាប់ ដោយសារករណីបំផ្ទុះគ្រាប់ នៅភាគពាយព្យ នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ។

អេស្ប៉ាញ យកឈ្នះអ៊ីតាលី១ទល់និង០ ដោយបានស៊ុតបញ្ជូលទីខ្លួនឯង!

ការស៊ុតបញ្ចូលទីខ្លួនឯង ដោយខ្សែការពារអ៊ីតាលី Riccardo Calafiori បានជួយឱ្យអេស្ប៉ាញឈ្នះ 1-0 លើអ៊ីតាលីក្នុងការប្រកួត EURO 2024 ពូល B កាលពីថ្ងៃព្រហស្បតិ៍។

Update៖ អ៊ីស្រាអែលវាយប្រហារលើជុំរុំភៀសខ្លួន នៅទីក្រុងរ៉ាហ្វា កាលពីថ្ងៃសុក្រ ស្លាប់២៥នាក់!

យ៉ាងហោចណាស់ ក៏មានជនជាតិប៉ាឡេស្ទីន 25 នាក់ត្រូវបានសម្លាប់ និង 50នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃសុក្រ ។

នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ រៀបចំវគ្គCine Sharing ដើម្បីចែករំលែកបទពិសោធន៍សម្រាប់យុវជន!

កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស៊ីណេហាប់ បានរៀបចំវគ្គ Cine Sharing ដើម្បីចែករំលែកអំពីឱកាសសម្រាប់យុវជន ដែលស្រលាញ់វិស័យ ភាពយន្តឱ្យបានចូលរួមសិក្សា និងផលិតភាពយន្តដែលខ្លួនប្រាថ្នា។

តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី២១ដល់ទី៣០ខែមិថុនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១.០៦ ២០២៤ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី២១ដល់ទី៣០ខែមិថុនាឆ្នាំ២០២៤។

Update៖ អ៊ីស្រាអ៊ែលនិងក្រុមហេសបូឡា វាយប្រហារគ្នាឆ្លងព្រំដែន ធ្វើឱ្យព្រួយបារម្ភ ខ្លាច​ផ្ទុះសង្រ្គាម​ធំ!

អ៊ីស្រាអែល និងក្រុមហេសបូឡាបានបើកការវាយប្រហារគ្នាឆ្លងព្រំដែនថ្មី ។

មន្ត្រីជំនាញរកឃើញថា ទុរេនដែល នាំចូលពីប្រទេសជិតខាង មានជ្រលក់សារធាតុម៉្យាង!

(ភ្នំពេញ)៖ ផ្លែ(ទុរេន)មួយចំនួន ដែលឈ្មួញនាំចូល ពីក្រៅប្រទេស គឺមានការជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់ អាចកំណត់អត្តសញ្ញាណនិង ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយទេ..!។

ស្ថានទូតចិន និយាយថា ជប៉ុនគ្មានសិទ្ធិជ្រៀតជ្រែក ក្នុងបញ្ហាដែនសមុទ្រចិននិងហ្វីលីពីននោះទេ!

អ្នកនាំពាក្យស្ថានទូតចិន ប្រចាំប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រ (២១មិថុនា) នេះថា ប្រទេសជប៉ុន មិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ។ ហើយមិនមានសិទ្ធិធ្វើអន្តរាគមន៍ ក្នុងបញ្ហាដែនសមុទ្រចិន-ហ្វីលីពីនឡើយ។

ដំណឹងថ្ងៃទី២១នេះ ឆ្លង(អូមីក្រុង)០៥ ជាសះស្បើយ០៧នាក់ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២១.០៦.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២០.០៦.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០៥នាក់ជាសះស្បើយ០៧នាក់ និងគ្មានអ្នកស្លាប់។