នៅសប្តាហ៍នេះ សំណេីដាក់ទណ្ឌកម្មលេីរុស្ស៊ី កំពុងទទួលបានការគាំទ្រពីព្រឹទ្ធសភាអាមេរិក ប៉ុន្តែនៅខ្វះការជំរុញពីប្រធានាធិបតីអាមេរិក ដើម្បីឈានទៅរកការសម្រេចចុងក្រោយ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ ២០២៥។ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ លោក John Thune…
Author: Bo Bunthan
Update៖ ចិន-អាស៊ាន នឹងដាក់សំណេីកិច្ចព្រមព្រៀងជូនមេដឹកនាំខ្លួន ដើម្បីសម្រេច!
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន និយាយថា ចិន និងអាស៊ាន គ្រោងនឹងដាក់សំណេីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជូនមេដឹកនាំរបស់ខ្លួនដើម្បីសម្រេច នៅក្នុងខែតុលា។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ…
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៧.៨៨២នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសៅរ៍(ទី១២ខែកក្កដា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន59នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 57,882នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន59នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស208នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 138.095នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែកក្កដាកឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
តុលាការកំពូល សម្រេចបន្តឃុំខ្លួនជនត្រូវចោទឈ្មោះ ប៊ុន ធៀម ពាក់ព័ន្ធករណីចេញសែកស្អុយជាង៣០ម៉ឺនដុល្លារ!
(ភ្នំពេញ)៖ សភាព្រហ្មទណ្ឌ នៃតុលាការកំពូល នៅថ្ងៃទី១១.០៧.២០២៥ បានសម្រេច បដិសេធបណ្ដឹងសាទុក្ខសុំនៅក្រៅឃុំបណ្ដោះអាសន្ន របស់ជនត្រូវចោទឈ្មោះ ប៊ុន ធៀម។
Update៖ រុស្ស៊ី ប្រើដ្រូន៥៩៧គ្រឿង និងមីស៊ីលចំនួន២៦គ្រាប់វាយប្រហារលើអ៊ុយក្រែន!
នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា អ៊ុយក្រែន អះអាងថារុស្ស៊ីប្រើយន្តហោះដ្រូន៥៩៧គ្រឿងនិងមីស៉ីលចម្ងាយឆ្ងាយ២៦គ្រាប់វាយប្រហារលើអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន AFP។ កងទ័ពអ៊ុយក្រែន បាននិយាយថាខ្លួនបាញ់កម្ទេចដ្រូនបាន៣១៩គ្រឿង និងមីស៉ីល២៥គ្រាប់។ លោក Andriy Sybiha រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី…
Update៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ធ្វើដំណើរមកដល់កូរ៉េខាងជើងហើយ!
នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង កាលពីយប់ថ្ងៃសុក្រ។ ប្រភពពីសារព័ត៌មាន Reuters។ លោក Lavrov…
Update៖ អ៊ុយក្រែន និយាយថាដើម្បីពង្រឹងការការពារដែនអាកាសរបស់ខ្លួនត្រូវចំណាយថវិកា៦.២លានដុល្លារ!
កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា អាជ្ញាធរទីក្រុងកៀវ និយាយថាអ៊ុយក្រែន នឹងចំណាយថវិកាចំនួន ៦.២លានដុល្លារសម្រាប់កម្មវិធីស្ទាក់ដ្រូន ដើម្បីការពារដែនអាកាសរបស់ខ្លួនពីការវាយប្រហាររបស់រុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។ ថ្មីៗនេះ រុស្ស៊ីបានបង្កើនសកម្មភាពវាយប្រហាររបស់ខ្លួនមកលើទីក្រុងកៀវ ដោយបញ្ជូនដ្រូននិងមីស៊ីលរាប់ពាន់គ្រាប់វាយលុកតាមផ្លូវអាកាស ហើយបង្កការខូចខាតនៅតាមសង្កាត់ជាច្រើនរបស់ទីក្រុងកៀវ៕
ប្រមុខដឹកនាំកម្ពុជានឹងមីយ៉ាន់ម៉ា ផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្តម សេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃមីយ៉ាន់ម៉ា បានផ្ញើសារទៅវិញទៅមកអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕
Update៖ មានការផ្ទុះមួយបានកើតឡើង នៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃប្រទេសស៊ីរី!
កាលពីថ្ងៃសុក្រ (ទី១១ខែកក្កដា) ការផ្ទុះមួយបានកើតឡើងនៅទីតាំងយោធាក្បែរ អាកាសយានដ្ឋានអន្តរជាតិអាឡិបប៉ូនៅភាគខាងជើងនៃប្រទេសស៊ីរី។ ប្រភពពីសារព័ត៌មានAnadolu Agency។ យោងតាមសារព័ត៌មាន Anadolu បានឱ្យដឹងថាផ្សែងបានគ្របដណ្តប់លើផ្ទៃមេឃយ៉ាងលឿនលើតំបន់មួយចំនួននៃទីក្រុង Aleppo ។ ការផ្ទុះនេះបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្រុងអាឡិបប៉ូ។ ទោះជាយ៉ាងណាអាជ្ញាធរស៊ីរីមិនទាន់ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងការបំផ្ទុះនេះនៅឡើយទេ៕