កាលពីថ្ងៃចន្ទ(ទី១១ខែសីហា) ក្រសួងសុខាភិបាលបាននិយាយថា ជនជាតិប៉ាឡេស្ទីនប្រាំនាក់ទៀត រួមទាំងកុមារម្នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្កាហ្សា។
ក្រសួងបាននិយាយថា ភាគច្រើននៃជនរងគ្រោះទាំងនេះបានស្លាប់ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ខណៈភាពអត់ឃ្លានបានលេបត្របាក់ប្រជាជនទាំងមូល ទន្ទឹមនឹងចំនួនអ្នកស្លាប់ដោយអត់អាហារធ្ងន់ធ្ងរនៅពេលនេះឡើងដល់២២២ នាក់ រួមទាំងកុមារ ១០១ នាក់។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បាននិយាយថា កុមារនៅហ្កាហ្សាកំពុងស្លាប់ដោយសារការអត់ឃ្លាន និងការទម្លាក់គ្រាប់បែក៕