អាជ្ញាធរឃុំជើងកើប ស្រុកកណ្តាលស្ទឹង ចុះផ្អាកសំណង់អាណាធិបតេយ្យ នៅតាមមាត់ស្ទឹងតាហោ!

(កណ្តាល)៖ ក្រុមការងារចម្រុះនៃរដ្ឋបាលឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានចុះផ្អាកការសាងសង់សំណង់អាណាធិបតេយ្យ ត្រង់ចំណុចសណ្តរមាត់(ស្ទឹងតាហោ)ស្ថិតនៅភូមិឆ្មាពួនឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែមករានឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៣.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ខែមករាឆ្នាំ២០២៥៖

Update៖ ប្រធានាធិបតីកូរ៉េខាងត្បូង បានបដិសេធថាលោកមិនបានបញ្ជាឱ្យយោធាបះបោរប្រឆាំងនឹងសភាឡើយ!

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារ(ទី២១ខែមករា)បានបដិសេធថាលោកមិនបានបញ្ជាឱ្យយោធាបះបោរប្រឆាំងនឹងសភារយៈពេលខ្លីដើម្បីដាក់ច្បាប់អាជ្ញាសឹកនោះទេ។

Update៖ កុមារ២.៥លាននាក់ នៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា កំពុងប្រឈមមុខនឹងការកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ!

មន្ត្រីអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ(ទី២១ខឺមករា)ថា កុមារជាង 2.5 លាននាក់នៅក្នុងតំបន់ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ដែលត្រូវបានវាយប្រហារដោយក្រុមភេរវកម្ម ធ្វើឲ្យមានហានិភ័យកង្វះអាហារូបត្ថម្ភនៅឆ្នាំ 2025។

Update៖ នាយករដ្ឋមន្ត្រីកាតា សង្ឃឹមថា អាជ្ញាធរប៉ាឡេស្ទីននឹងត្រឡប់មកតំបន់ហ្គាហ្សាវិញនៅពេលសង្គ្រាមបានបញ្ចប់!

នាយករដ្ឋមន្ត្រីកាតាសង្ឃឹមថា អាជ្ញាធរប៉ាឡេស្ទីន (PA) នឹងត្រលប់មកដើរតួនាទីគ្រប់គ្រងនៅតំបន់ហ្គាហ្សាវិញ នៅពេលដែលសង្រ្គាមរបស់អ៊ីស្រាអែលបានបញ្ចប់។

Update៖ លោក ហ្សេលេនស្គី ថា អ៊ុយក្រែនត្រូវការកងកម្លាំង២០ម៉ឺននាក់ ដើម្បីការពារការវាយប្រហារថ្មីរបស់រុស្ស៊ី!

កាលពីថ្ងៃអង្គារ(ទី២១ខែមករា) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែនត្រូវការកងរក្សាសន្តិភាពអឺរ៉ុប 200,000នាក់ ជាចាំបាច់ដើម្បីការពារការវាយប្រហារថ្មី របស់រុស្ស៊ីបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ។

Update៖ លោក ត្រាំ ប្រកាសបណ្តាក់ទុន៥០០ពាន់លានដុល្លារ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត! 

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសការបណ្តាក់ទុនរួមគ្នាចំនួន 500 ពាន់លានដុល្លារជាមួយ រុមហ៊ុនបច្ចេកវិទ្យា Oracle ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ក្រុមហ៊ុន SoftBank របស់ប្រទេសជប៉ុន និងក្រុមហ៊ុន ChatGPT ដែលជាអ្នកបង្កើត OpenAI…

Update៖ លោក Marco Rubio ស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក!

អនុប្រធានាធិបតីអាមេរិក លោក JD Vance បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងកាលពីថ្ងៃអង្គារ(ទី២១ខែមករា)។ខណៈលោក Marco Rubioបានស្បថចូលកាន់តំណែងដ្ឋមន្ត្រីការបរទេសអាមេរិក។

Update៖ តៃវ៉ាន់ កាត់បន្ថយថវិកាពាក់កណ្តាលសម្រាប់គម្រោងការពារជាតិសំខាន់ៗ! 

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ បានឲ្យដឹងថាសមាជិកសភាតៃវ៉ាន់បានកាត់បន្ថយថវិកាពាក់កណ្តាលនៃមូលនិធិសម្រាប់នាវាមុជទឹកការពារជាតិកាលពីថ្ងៃអង្គារ(ទី២១ខែមករា) រួមជាមួយនឹងការកាត់បន្ថយថវិកាជាតិសំខាន់ៗផ្សេងទៀត។

Update៖ ផ្ទុះនាវាដឹកប្រេងនៅនីហ្សេរីយ៉ា បណ្តាលឲ្យស្លាប់៩៨នាក់!

ការផ្ទុះនាវាដឹកប្រេងចុងក្រោយបំផុត ដោយបានសម្លាប់មនុស្ស98 នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ា បានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះចំនួនអ្នកស្លាប់ដ៏គួរឱ្យព្រួយបារម្ភពីឧប្បត្តិហេតុបែបនេះចាប់តាំងពីឆ្នាំ 2009 ។ ប្រភពពីសារព័ត៌មានAnadolu។