Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៣នាក់ទៀត!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន២៣នាក់ និងរបួស៨៣នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៦.៨៩៩នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថាការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់សរុបចំនួន៤៦.៨៩៩នាក់ និងរបួសសរុប ប្រហែល១១០.៧២៥នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

Update៖ ទួរគីនិយាយថា អ៊ីស្រាអែលមិនត្រូវបំពានបទឈប់បាញ់ នៅតំបន់ហ្គាហ្សានោះឡើយ!

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍(ទី១៨ខែមករា)បានរិៈគន់ប្រវត្តិសាស្ត្រអ៊ីស្រាអែល នៃការរំលោភបទឈប់បាញ់ ។ ដោយជំរុញសហគមន៍អន្តរជាតិឱ្យការពារការរំលោភបន្ថែមទៀត ចំពេលកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

Update៖ នាវាដឹកប្រេងបុកគ្នាផ្ទុះនៅប្រទេសនីហ្សេរីយ៉ា បណ្តាលឲ្យស្លាប់៦០នាក់!

មន្ត្រីជាន់ខ្ពស់បាននិយាយថា មនុស្ស 60 នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅពេលដែលនាវាដឹកប្រេងបុកគ្នា ហើយផ្ទុះនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃសៅរ៍(ទី១៨ខែមករា)។

Update៖ ឧបទ្ទវហេតុជិះស្គីនៅភាគខាងជើងប្រទេសអេស្ប៉ាញ បណ្តាលឱ្យមនុស្ស១០នាក់រងរបួស!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍(ទី១៨ខែមករា)ថាមនុស្ស 10 នាក់បានរងរបួស ក្នុងនោះរបួសធ្ងន់ 2 នាក់នៅក្នុងឧបទ្ទវហេតុជិះស្គីមួយនៅឯរមណីយដ្ឋានជិះស្គី Astun ក្នុង Huesca ភាគឦសាននៃប្រទេសអេស្ប៉ាញ។

Update៖ លោក Ole Gunnar Solskjaer ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Besiktas របស់ Türkiye!

គ្រូបង្វឹកសញ្ជាតិន័រវេស លោក Ole Gunnar Solskjaer ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុម Besiktas របស់ Türkiye នេះបើយោងតាមក្រុមទួរគី Super Lig បានប្រកាសកាលពីថ្ងៃសៅរ៍។

Update៖ សហរដ្ឋអាមេរិក សម្រេចបិទកម្មវិធី TikTok ជាផ្លូវការ!

កម្មវិធី TikTok ត្រូវបានដកចេញពី App Store & Google Play នៅវាលេយប់ឈានចូលថ្ងៃទី១៩.០១.២០២៥។ ដោយសារច្បាប់សហព័ន្ធ ដែលហាមឃាត់ ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមចូលជាធរមាន។ ប្រភពពីសារព័ត៌មានReuter។

Update៖ មេដឹកនាំក្រុមហេសបូឡា បានសាទរចំពោះបទឈប់បាញ់នៅតំបន់ហ្កាហ្សា!

នៅថ្ងៃសៅរ៍(ទី១៨ ខែមករា) លោក Naim Qassem មេដឹកនាំក្រុមហេសបូឡា បានសាទរដល់ប៉ាឡេស្ទីន ជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោយនិយាយថា វាសបញ្ជាក់ពីជំហរមិនចុះចាញ់ប្រឆាំងអ៊ីស្រាអែល។

Update៖ អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលេីទីក្រុងកៀវស្លាប់៣នាក់ទៀត!

កាលពីព្រឹកថ្ងៃសៅរ៍(ទី១៨ខែមករា)ក្រុមមន្ត្រីនិយាយថា កងកម្លាំងរុស្ស៊ីបានបញ្ចេញដ្រូន និងមីស៉ីលព្រមគ្នាវាយប្រហារទៅលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៣នាក់នៅក្នុងស្រុកមួយនៃភាគកណ្តាល។

Update៖ កម្មវិធីTikTokនៅអាមេរិកមានតម្លៃរហូតដល់៥០ពាន់លានដុល្លារ!

មហាសេដ្ឋីជំនួញដូចជាលោក Elon Musk ប្រហែលជាត្រូវចំណាយលុយខ្ទង់ ៥០ពាន់លានដុល្លារដើម្បីទិញកម្មវិធី TikTok ប្រសិនបើក្រុមហ៊ុនមេ ByteDance សម្រេចចិត្តលក់ប្រតិបត្តិការរបស់ខ្លួននៅលើទឹកដីអាមេរិក។