កាលពីថ្ងៃអាទិត្យ(ទី២៩ ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC ទទួលស្គាល់ថាអាមេរិក និងអ៊ីស្រាអែលជាអ្នកចាប់ផ្ដើមសង្រ្គាមឈ្លានពានប្រឆាំងនិងអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មានចិន Xinhua។
Author: Bo Bunthan
Update៖ ក្រុមហ៊ុនMeta កំពុងរៃអង្គាសប្រាក់ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI)នៅអាមេរិក!
ក្រុមហ៊ុន Meta Platforms ត្រូវបានគេរាយការណ៍ថា កំពុងរៃអង្គាសប្រាក់ ២៩ពាន់លានដុល្លារពីក្រុមហ៊ុនមូលធនឯកជន ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI)នៅអាមេរិក។
Update៖ លោកត្រាំ និយាយថាមានអ្នកចង់ទិញកម្មវិធីTikTokនៅអាមេរិក!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ Fox News ថាលោកមានក្រុមមនុស្សដែលមានទ្រព្យសម្បត្តិច្រើន ចង់ទិញកម្មវិធិTikTok នៅអាមេរិក។
Update៖ លោកត្រាំ អះអាងថាអាមេរិកមិនព្រមឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះឡើយ!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថាអាមេរិកមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរដាច់ខាត បន្ទាប់ពីការបិទបញ្ចប់សង្រ្គាម ១២ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលអាមេរិកបានធ្វើអន្តរាគមន៍យោធាទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។
Update៖ បាក់ដីនៃអណ្តូងមាសនៅប្រទេសស៊ូដង់ បណ្តាលឲ្យស្លាប់៥០នាក់!
កាលពីថ្ងៃអាទិត្យ(ទី២៩ខែមិថុនា) ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស50 នាក់បានស្លាប់ ដោយសារបាក់ដីនៃអណ្តូងរ៉ែមាស នៅភាគឦសានប្រទេសស៊ូដង់។ ប្រភពពីសារព័ត៌មានAANews។ កាសែតក្នុងស្រុក Alrakoba បាននិយាយថា អណ្តូងរ៉ែបានដួលរលំកាលពីថ្ងៃសៅរ៍នៅក្នុងវាលខ្សាច់ Howaid ក្នុងរដ្ឋទន្លេ Nile ។…
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៦.៥០០នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៩ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧៩នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 56,500នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន៨៨នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស៣៦៥នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 133.419នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…
Update៖ អ៊ុយក្រែន នឹងដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់ការផលិតមីនប្រឆាំងមនុស្ស!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលចាប់ផ្ដើមឲ្យប្រទេសដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា ដែលជាសន្ធិសញ្ញាហាមឃាត់ការផលិត និងប្រើប្រាស់មីនប្រឆាំងមនុស្ស។ ប្រភពពីសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលបានប្រកាសនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។ សមាជិកសភាជាន់ខ្ពស់ផ្នែកការពារជាតិ លោក Roman Kostenko…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី២ខែកក្កដាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី២ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Update៖ តុលាការអ៊ីស្រាអែល លុបចោលសវនាការ កាត់ក្ដីលើលោកនាយករដ្ឋមន្ត្រីយ៉ាហ៊ូ!
តុលាការហ្សេរុយសាឡឹម សម្រេចលុបចោលសវនាការ កាត់ក្តីសំណុំរឿងពុករលួយ របស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ក្នុងសប្តាហ៍នេះ ក្រោយពីបានទទួលយកសំណើពីលោក Benjamin Netanyahu ពីហេតុផលការទូត និងសន្តិសុខ។ ប្រភពពីសារព័ត៌មាន Reuters។
ជនជាតិថៃ ធ្វើវីដេអូក្លែងបន្លំសំឡេងសម្ដេចតេជោ ដោយប្រើប្រព័ន្ធAI ភ្ជាប់រូបភាព!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចទី២៩.០៦.២០២៥ បានប្រកាសថា