Update៖ ក្រុមហ៊ុនMeta កំពុងរៃអង្គាសប្រាក់ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI)នៅអាមេរិក!

ក្រុមហ៊ុន Meta Platforms ត្រូវបានគេរាយការណ៍ថា កំពុងរៃអង្គាសប្រាក់ ២៩ពាន់លានដុល្លារពីក្រុមហ៊ុនមូលធនឯកជន ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI)នៅអាមេរិក។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។

Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook កំពុងពិភាក្សាជាមួយអ្នកវិនិយោគធំៗ រួមមាន Apollo Global Management, KKR, Brookfield, Carlyle និង PIMCO។ របាយការណ៍ដដែលបានឱ្យដឹងថា Meta គ្រោងនឹងរៃអង្គាសប្រាក់ ៣ ពាន់លានដុល្លារក្នុងទម្រង់ជាភាគហ៊ុន និង ២៦ ពាន់លានដុល្លារក្នុងទម្រង់ជាបំណុល។
គម្រោងរៃអង្គាសថវិកានេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Meta ក្នុងការវិនិយោគលើ AI ខណៈដែលក្រុមហ៊ុននេះបានចំណាយ ១៤.៨ ពាន់លានដុល្លាររួចហើយទៅលើក្រុមហ៊ុន Scale AI។ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានបញ្ជាក់កាលពីខែមករាថា ក្រុមហ៊ុននឹងចំណាយរហូតដល់ ៦៥ ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួន ដោយមានគោលបំណងពង្រឹងជំហរប្រកួតប្រជែងជាមួយក្រុមហ៊ុនគូប្រជែងដូចជា OpenAI និង Google៕

Leave a Reply

Your email address will not be published. Required fields are marked *