ថ្ងៃនេះជាខួបលើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា ១៩៥១- ២៨មិថុនា២០២៥!

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំ មានគោលនយោបាយច្បាស់លាស់ ជាបង្អែកដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

Update៖ ជនជាតិប៉ាឡេស្ទីនជិត១០ម៉ឺននាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចំពេលមានសង្រ្គាមជាមួយអ៊ីស្រាអែល!

កាលពីថ្ងៃសុក្រ(ទី២៧ខែមិថុនា) កាសែតប្រចាំថ្ងៃរបស់អ៊ីស្រាអែល Haaretz បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជិត 100,000 នាក់ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។

Update៖ អ៊ីស្រាអែល អះអាងថាអំឡុងពេលធ្វើសង្គ្រាមមេដឹកនាំកំពូលអ៊ីរ៉ង់បានចូលទៅលាក់ខ្លួនក្រោមដីយ៉ាងជ្រៅ!

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បាននិយាយថា កងទ័ពអ៊ីស្រាអែលមានគោលបំណងសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei ក្នុងអំឡុងពេលសង្រ្គាមរយៈពេល 12 ថ្ងៃថ្មីៗនេះ ប៉ុន្តែផែនការនេះមិនអាចទៅរួចនោះទេ ដោយសារតែលោក Khamenei បានចូលទៅលាក់ខ្លួននៅក្រោមដីយ៉ាងជ្រៅ។

កងទ័ពជើងទឹកកម្ពុជា បណ្តេញកប៉ាល់ដឹកប្រេងថៃ១គ្រឿង ដែលលួចចូលមកក្នុងដែនទឹកកម្ពុជា!

(ព្រះសីហនុ)៖ កាលពីថ្ងៃទី២៧ ខែមិថុនា កងទ័ពជើងទឹកកម្ពុជា បានបណ្តេញកប៉ាល់ ដឹកប្រេងថៃ១គ្រឿងឈ្មោះ Chetthanabodi 6 ដែលបានលួចចូលមកក្នុងដែនទឹកកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ នេះជាការអនុវត្តវិធានការម៉ឺងម៉ាត់ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា។

Update៖ អ៊ីរ៉ង់ គ្មានគម្រោងជួបជាមួយអាមេរិកដើម្បីចរចាកម្មវិធីនុយក្លេអ៊ែរនោះទេ!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា អ៊ីរ៉ង់មិនបានធ្វើការសម្រេចចិត្តណាមួយដើម្បីចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកនោះទេ។ ប្រភពពីសារព័ត៌មានAANews។

Update៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ព្រមានអំពីការកើនឡើងនៃអំពើហិង្សាWest Bank!

កាលពីថ្ងៃព្រហស្បតិ៍(២៦ខែមិថុនា) គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានព្រមានអំពីការកើនឡើងនៃអំពើហិង្សា និងការធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅតំបន់ West Bank ដែលនាំឲ្យមានការកើនឡើងនៃការអ្នកស្លាប់ និងរបួសច្រើនអ្នក។ ប្រភពពីសារព័ត៌មានAANews។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X អង្គការបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីអំពើហឹង្សាកើតឡើងម្តងទៀតនៅក្នុងតំបន់ West Bank…

កម្ពុជា ប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន ដោយយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង!

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកទី២៧.០៦.២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយដោយយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃ…

សម្តេចតេជោ អញ្ជើញថ្លែងសារពិសេសក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ!

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញថ្លែងសារពិសេស នៅក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ៕

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

អាជីវករថៃ នៅផ្សាររុងក្លឿបាននាំគ្នាតវ៉ាទាមទារឲ្យរដ្ឋាភិបាលនិងក្រុមយោធារបស់ពួកគេ បើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឡើងវិញ!

(បាងកក)៖ នៅថ្ងៃទី២៦ ខែមិថុនា ប្រជាពលរដ្ឋថៃ ដែលជាអាជីវករថៃ នៅផ្សាររុងក្លឿ បាននាំគ្នាតវ៉ា ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងក្រុមយោធារបស់ពួកគេ បើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឡើងវិញ។ ការតវ៉ានេះ បានធ្វើឡើងចំពេលដែលនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថង ថាន បានចុះមកពិនិត្យមើលជាក់ស្តែងនៅច្រកទ្វារអន្តរជាតិខ្លងលឹក…