យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៥នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកកំពុងរង់ចាំចម្លើយពីក្រុមហាម៉ាស់ចំពោះ សំណើចុងក្រោយរបស់លោកសម្រាប់បទឈប់បាញ់ក្នុងរយៈពេល ២៤ម៉ោងខាងមុខ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។…
Author: Bo Bunthan
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Update៖ រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងពិនិត្យឡើងវិញនូវការរចនាភេរវករក្នុងស្រុក ទាក់ទងនឹងប្រទេសស៊ីរី!
កាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែកក្កដា) ក្រសួងការបរទេសអាមេរិកបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio សន្យាថានឹងពិចារណាមើលឡើងវិញនូវការរចនាភេរវករក្នុងស្រុក និងអង្គការសហប្រជាជាតិ ដែលទាក់ទងនឹងប្រទេសស៊ីរី ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី Asaad Hassan al-Shaibani ។ ប្រភពពីសារព័ត៌មានAnadolu Agency។…
Update៖ ប៉ាគីស្ថាន ថាខ្លួនបានសម្លាប់ជន សកម្មប្រយុទ្ធ៣០នាក់នៅជិតព្រំដែនអាហ្វហ្គានីស្ថាន!
កាលពីថ្ងៃសុក្រ(ទី៤ខែកក្កដា) កងទ័ពប៉ាគីស្ថាន បានអះអាងថាពួកគេបានសម្លាប់ជនសកម្មប្រយុទ្ធយ៉ាងតិច៣០នាក់ ដែលសង្ស័យថាកំពុងព្យាយាមឆ្លងកាត់ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន។ ប្រភពពីសារព័ត៌មានAANews។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបាននិយាយថា ចលនារបស់ក្រុមសកម្មប្រយុទ្ធដែលព្យាយាមជ្រៀតចូលតាមព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ត្រូវបានរកឃើញដោយកងកម្លាំងសន្តិសុខនៅក្នុងតំបន់ទូទៅនៃ Hassan Khel នៅក្នុងស្រុកកុលសម្ព័ន្ធ Waziristan ខាងជើងក្បែរព្រំដែនអាហ្វហ្គានីស្ថាន។ សេចក្តីថ្លែងការណ៍បាននិយាយថាកងទ័ពរបស់យើងបានចូលរួមយ៉ាងមានប្រសិទ្ធភាព និងរារាំងការប៉ុនប៉ងរបស់…
Update៖ រុស្ស៊ី ប្រើដ្រូនបាញ់ស្រោចមកលើអ៊ុយក្រែន បណ្ដាលឲ្យរបួស២៣នាក់!
ព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ីបានប្រើដ្រូនបាញ់ស្រោចមកលើរដ្ឋធានីកៀវពេញមួយយប់ បណ្តាលឱ្យមនុស្សយ៉ាងហោច២៣នាក់របួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ហើយធ្វើឱ្យអគារនិងយានជំនិះរងការឆាបឆេះពាសពេញទីក្រុង។ ប្រភពពីសារព័ត៌មាន Reuters។ ក្រោយការបន្លឺសំឡេងស៉ីរ៉ែនប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស អស់រយៈពេលប្រមាណ៨ម៉ោង ហើយបញ្ចប់ទៅវិញ នៅម៉ោង៥ទាបភ្លឺ…
Update៖ អាមេរិក ដាក់ទណ្ឌកម្មបន្ថែមលើពាណិជ្ជកម្មប្រេងរបស់អ៊ីរ៉ង់!
កាលពីថ្ងៃព្រហស្បតិ៍(ទី០៣ ខែកក្កដា) ក្រសួងរតនាគារអាមេរិក បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងនឹងបណ្តាញអង្គភាព ដែលរត់ពន្ធប្រេងអ៊ីរ៉ង់ ក្លែងជាប្រេងអ៊ីរ៉ាក់ និងទៅលើស្ថាប័នហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហេសបូឡារបស់លីបង់។ ក្រសួងរតនាគារលើកឡើងថា បណ្តាញក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិអ៊ីរ៉ាក់-អង់គ្លេស ឈ្មោះ Salim Ahmed Said បាននឹងកំពុងទិញ និងដឹកជញ្ជូនប្រេងអ៊ីរ៉ង់…
Update៖ លិចកប៉ាល់នៅច្រកសមុទ្របាលីនៃប្រទេសឥណ្ឌូណេស៊ី ស្លាប់៦នាក់និងបាត់ខ្លួន២៤នាក់!
មនុស្ស៦នាក់បានស្លាប់ និង២៤នាក់ទៀតបាត់ខ្លួន ខណៈដែល៣៥នាក់ផ្សេងទៀតបានរួចជីវិត បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅក្នុងច្រកសមុទ្របាលី (Bali Strait) របស់ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃពុធ។ ប្រភពពីសារព័ត៌មាន Xinhua។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយសារតែពេលយប់។ ហើយនឹងបន្តឡើងវិញនៅថ្ងៃសុក្រ។ ជនរងគ្រោះទាំងអស់ដែលត្រូវបានរកឃើញ…
Update៖ អ៊ុយក្រែន ថាដែនអាកាសរបស់ខ្លួននឹងមានហានិភ័យខ្ពស់ប្រសិនបើមិនទទួលបានប្រព័ន្ធការពារ!
កាលពីថ្ងៃព្រហស្បតិ៍(ទី៣ ខែកក្កដា) ប្រមុខបញ្ជាការជាន់ខ្ពស់មួយរូប បាននិយាយថាការស្លាប់របស់អាកាសយានិកយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយដ្រូនរបស់រុស្ស៊ីបង្ហាញថា យុទ្ធសាស្ត្រដែនអាកាសរបស់ទីក្រុងគីវ នឹងមានហានិភ័យខ្ពស់កាន់តែខ្លាំងឡើង ប្រសិនបើខ្លួនមិនអាចទទួលបានប្រព័ន្ធការពារដែនអាកាសថ្មីៗទេនោះ។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់រុស្ស៊ី កាន់តែកម្រោលលើក្រុងនានារបស់អ៊ុយក្រែននៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងសកម្មភាពមួយដែលក្រុមមន្រ្តីព្រមានថានឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ មិនបង្កើនការផ្គត់ផ្គង់អាវុធធុនធ្ងន់។ លោក…
Update៖ លោកត្រាំ និយាយថាការចរចារបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ីគឺពុំមានការរីកចម្រើននោះទេ!
ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក វ្ល៉ាឌីមៀ ពូទីន រួចមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាមិនមានភាពរីកចម្រើននោះទេចំពោះការចរចារបញ្ចប់សង្រ្គាមអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន AFP។ ការលើកឡើងបែបនេះរបស់លោក ត្រាំ កើតមានឡើងខណៈកិច្ចចរចាសន្តិភាពដឹកនាំដោយអាមេរិក សំដៅបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនអូសបន្លាយពេលជាង៣ឆ្នាំមកនេះបន្តជាប់គាំង និងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្អាកការបញ្ជូនអាវុធមួយចំនួនទៅឱ្យទីក្រុងកៀវ។ លោកត្រាំ…
សម្តេចធិបតី ទទួលជួបលោកតា ស៊ុច ដែលជាព្រះសង្ឃគង់នៅប្រទេសថៃ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោកតា ស៊ុច ដែលជាព្រះសង្ឃគង់នៅប្រទេសថៃ ហើយត្រូវបានពលរដ្ឋថៃផ្ទុះការខឹងមិនឱ្យលោកតានិមន្តចូលប្រទេសថៃវិញឡើយ។