ពលរដ្ឋច្រើនកុះករ ចូលរួមក្នុងព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណ នៅបឹងត្រពាំងក្រម ស្រុកមេមត់!

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណ ជាទំនៀមទំលាប់បងប្អូនពលរដ្ឋ ពីដូនតាតជំនាន់រាប់រយឆ្នាំមកហើយ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។

Update៖ ប្រទេសហុងគ្រី ប្រកាសប្រឆាំងនឹងការបន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ពាក់ព័ន្ធករណីបង្ហូរឧស្ម័ន!

ជម្លោះជុំវិញការបញ្ចប់លំហូរឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនកាន់តែខ្លាំងឡើង ខណៈនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានគំរាមរារាំងបន្ត ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីលុះត្រាតែសហភាពអឺរ៉ុបជួយសម្រួល ឱ្យមានការផ្គត់ផ្គង់ឧស្ម័នឡើងវិញ។

Update៖ របបយោធាមីយ៉ាន់ម៉ា បន្តដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល៦ខែទៀត! 

ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ(ទី៣១ខែមករា)បានបន្តច្បាប់គ្រាអាសន្នរយៈពេលប្រាំមួយខែទៀត។

អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន!

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន រួមទាំងក្រុមគ្រួសារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរចំពោះ សម្តេចតេជោ ហ៊ុន សែន…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១ខែកុម្ភៈដល់ទី៣ខែកុម្ភៈឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២៥។

Update៖ ក្រោយលោកត្រាំ ព្រមានដំឡើងថ្លៃពន្ធតៃវ៉ាន់ បានឆ្លើយតបថាអាជីវកម្មបន្ទះឈីបគឺឈ្នះ-ឈ្នះ!

ឆ្លើយតបនឹងការព្រមានដំឡើងថ្លៃពន្ធរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក តៃវ៉ាន់បានបញ្ជាក់ថា អាជីវកម្មផលិតផលពាក់កណ្តាលសម្រេច (semiconductor) រវាងតៃវ៉ាន់ និងអាមេរិក គឺជាគំរូឈ្នះ-ឈ្នះ។ ការអះអាងនេះ បង្ហាញពីកម្រិតខ្ពស់នៃការបំពេញបន្ថែមរវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសនៅក្នុងវិស័យ semiconductor ដែលមានសារៈសំខាន់សម្រាប់ប្រជាជាតិទាំងពីរ។

Update៖ UN អំពាវនាវរកថវិកាចំនួន៥០០លានដុល្លារដើម្បីគាំទ្រដល់ការងារស៊ើបអង្កេត ការរំលោភសិទ្ធិមនុស្សនៅទូទាំងពិភពលោក!

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Türk បានអំពាវនាវស្វែងរកថវិកាចំនួន ៥០០លានដុល្លារ សម្រាប់ឆ្នាំ ២០២៥ ដើម្បីគាំទ្រដល់ការងារស៊ើបអង្កេត ការរំលោភសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ លោកបានព្រមានថា កង្វះថវិកាអាចធ្វើឱ្យជីវិតមនុស្សកាន់តែប្រឈមនឹងគ្រោះថ្នាក់។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ ហ្វីលីពីន នឹងប្រគល់ប្រព័ន្ធមីស៊ីលTyphonទៅឲ្យអាមេរិកវិញ បើសិនចិនឈប់ឈ្លានពាននៅសមុទ្រចិនខាងត្បូង!

កាលពីថ្ងៃព្រហស្បតិ៍(ទី៣០ខែមករា) ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានសន្យាថាលោកនឹងប្រគល់ប្រព័ន្ធមីស៊ីល Typhon ទៅឱ្យអាមេរិកវិញ ប្រសិនបើទីក្រុងប៉េកាំងបញ្ឈប់សកម្មភាពឈ្លានពាន នៅសមុទ្រចិនខាងត្បូង។

Update៖ ក្រុមហ៊ុនMeta នឹងបង់ប្រាក់សំណង២៥លានដុល្លារ ដល់លោក ត្រាំ!

ក្រុមហ៊ុន Meta Platforms នឹងបង់ប្រាក់ចំនួន 25លានដុល្លារ ដល់ប្រធានាធិបតីអាមេរិក Donald Trump ជុំវិញការព្យួរគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ កាលពីថ្ងៃទី 6 ខែមករា ឆ្នាំ 2021។

Update៖ ប្រអប់ខ្មៅក្នុងយន្តហោះដែលធ្លាក់នៅជិតរដ្ឋធានីអាមេរិក រកឃើញវិញហើយ!

ទីភ្នាក់ងាររដ្ឋាភិបាលមួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៣០ខែមករា)ថាប្រអប់ខ្មៅទាំងពីរត្រូវបានរកឃើញពីយន្តហោះដែលបានធ្លាក់បន្ទាប់ពីបានបុកជាមួយឧទ្ធម្ភាគចក្រយោធានៅជិតរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។

Exit mobile version