(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានចេញប្រកាសចំនួនពីរដាច់ដោយឡែកពីគ្នា ទី១. ប្រកាសលុបឋានន្តរស័ក្តិនិងបណ្តេញចេញពីក្របខ័ណ្ឌចំពោះលោក សុខ សំអុល ហៅតុង មេបញ្ជាការរងវរ:សេនាតូចការពារព្រំដែនគោក៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ទី២. ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនិងផ្អាកប្រាក់ខែចំពោះមន្រ្តីនគរបាលចំនួន៤រូបនៃស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ…
Author: Bo Bunthan
Breaking៖ បញ្ចប់គោរមងារឧកញ៉ាពីលោកស្រី អ៊ឹម សុផាន់ណារឹទ្ធ ហៅចែតូច!
(ភ្នំពេញ)៖ ក្រោយល្បីរឿងឧកញ៉ា អ៊ឹម សុផាន់ណា រឹទ្ធ ហៅចែតូចនាំចូលសាច់បង្កកនិងជង្គង់មាន់ ខណៈពេលដែលព្រំដែនបិទខ្ទប់រហូតបង្កការរិះគន់។ ឥឡូវនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ប្រមុខស្តីទី បានចេញព្រះរាជ្យក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ាពីលោកស្រី អ៊ឹម សុផាន់ណារឹទ្ធ ហៅចែតូច៕
Breaking៖ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមាន!
កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមាននៅថ្ងៃសុក្រទី១០ខែតុលា ខណៈកងទ័ពអ៊ីស្រាអែលចាប់ផ្តើមដកខ្លួនចេញពីតំបន់សំខាន់ៗក្នុងហ្គាហ្សា បន្ទាប់ពីគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលអនុម័តផែនការដ៏សំខាន់មួយ ដែលត្រូវបានដឹកនាំដោយប្រធានាធិបតីអាមេរិក លោក Donald Trump។ ប្រភពពីសារព័ត៌មានAP។ យោធាអ៊ីស្រាអែលបានប្រកាសនៅម៉ោងថ្ងៃត្រង់ថា បទឈប់បាញ់បានចូលជាធរមាន ដោយមានប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅ Wadi Gaza ឆ្ពោះទៅកាន់ភាគខាងជើង…
Breaking៖ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ ចាប់ផ្តើមត្រឡប់ទៅផ្ទះវិញ ខណៈអ៊ីស្រាអែលចាប់ផ្តើមដកទ័ពចេញពីហ្គាហ្សា!
នៅថ្ងៃទី10 ខែតុលា ឆ្នាំ 2025 បន្ទាប់ពីការប្រយុទ្ធរយៈពេលជាច្រើនខែ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលបានភៀសខ្លួនចេញពីទីក្រុង Gaza កំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ការត្រឡប់នេះកើតឡើងក្រោមស្ថានភាពបទឈប់បាញ់ថ្មី ដែលចាប់ផ្តើមមានប្រសិទ្ធិភាពបន្ទាប់ពីការជំរុញយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ ប្រភពពីសារព័ត៌មានAl Jazeera។ កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមដកទ័ពចេញពីតំបន់សំខាន់ៗនៃហ្គាហ្សា ខណៈដែលប្រជាជនភៀសខ្លួនបានចាប់ផ្តើមដើរតាមផ្លូវឆ្នេរមាត់សមុទ្រ ឆ្ពោះទៅកាន់ភាគខាងជើង និងទីក្រុង Gaza…
Breaking៖ រដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរំលោភបំពានរបស់ទ័ពថៃមកលើទឹកដីកម្ពុជា!
(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០និង៣០នាទី កងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀត បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដី ដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា…
Breaking៖ មេដឹកនាំតៃវ៉ាន់ នឹងពន្លឿនការអភិវឌ្ឍនប្រព័ន្ធការពារដែនអាកាសថ្មី ដើម្បីបង្កើនសុវត្ថិភាពប្រឆាំងនឹងការគំរាមកំហែងរបស់ចិន!
ប្រធានាធិបតីតៃវ៉ាន់ លោក William Lai Ching-te បានប្រកាសថា រដ្ឋាភិបាលរបស់គាត់នឹងពន្លឿនការអភិវឌ្ឍនប្រព័ន្ធការពារដែនអាកាសថ្មីដែលមានឈ្មោះថា “T-Dome” ដើម្បីបង្កើនសុវត្ថិភាពប្រឆាំងនឹងការគំរាមកំហែងយោធាដែលកើនឡើងជាបន្តបន្ទាប់ពីប្រទេសចិន។ ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី10 ខែតុលា ឆ្នាំ 2025។ ក្នុងសុន្ទរកថាប្រារព្ធទិវាជាតិ…
Breaking៖ SDF វាយប្រហារលើទីក្រុងអាឡិបប៉ូនៃប្រទេសស៊ីរី ស្លាប់ទាហានម្នាក់!
ក្រសួងការពារជាតិបាននិយាយថា ទាហានស៊ីរីម្នាក់ត្រូវបានសម្លាប់ និងផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅទីក្រុងអាឡិបប៉ូ ភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែតុលា ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។ ប្រភពពីសារព័ត៌មានAnadolu Agency។ សេចក្តីថ្លែងការណ៍មួយរបស់នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងរបស់ក្រសួងដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី (SANA) បាននិយាយថា កងកម្លាំង SDF បានវាយប្រហារទីតាំងកងទ័ពនៅជិតទំនប់…
Breaking៖ អាមេរិក បញ្ជូនទាហាន២០០នាក់ទៅអ៊ីស្រាអែល ដើម្បីជួយត្រួតពិនិត្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា!
នៅថ្ងៃទី10 ខែតុលា ឆ្នាំ2025 មន្ត្រីអាមេរិកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនទាហានប្រហែល 200 នាក់ ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួយគាំទ្រនិងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAP។ ការផ្ញើកម្លាំងនេះជាផ្នែកមួយនៃក្រុមអន្តរជាតិនានា ដែលរួមមានប្រទេសដៃគូ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។ តាមការបញ្ជាក់របស់មន្ត្រីដែលមិនបង្ហាញឈ្មោះ បាននិយាយថា…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែតុលាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែតុលាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Breaking៖ ថ្ងៃទី៧៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួននិងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ!
(ភ្នំពេញ)៖ នៅថ្ងៃទី១០ខែតុលា ជាថ្ងៃទី៧៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ…