ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ខែមីនាដល់ទី១៧ឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥។

សម្តេចតេជោ អញ្ជើញផ្ដល់កិត្តិយសក្នុងពិសាអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជា!

(ភ្នំពេញ)៖ នៅល្ងាចទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស «សមា​គម​ឧកញ៉ាកម្ពុជា» អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា”ដើម្បីអបអរសាទរក្នុងឱកាស នៃពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២…

Update៖ សមាជិកព្រឹទ្ធសភាអាមេរិក ស្នើឱ្យស៊ើបអង្កេតលើលោកត្រាំនិងលោកMuskដែលផ្សព្វផ្សាយក្រុមហ៊ុនTeslaនៅសេតវិមាន!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)សមាជិកព្រឹទ្ធសភាអាមេរិកបានជំរុញឲ្យបើកការស៊ើបអង្កេតពាក់ព័ន្ធសន្និសីទសារព័ត៌មានរបស់ប្រធានាធិបតី Donald Trumpជាមួយ Elon Musk ដែលផ្សព្វផ្សាយក្រុមហ៊ុនTeslaនៅសេតវិមានក្នុងសប្តាហ៍នេះ។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ ឆេះយន្តហោះក្រុមហ៊ុន អាកាសចរណ៍ American Airlinesក្រោយពេលចុះចតនៅអាកាសយានដ្ឋាន Denver!

យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានឱ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយបានឆេះនៅលើដីនៅឯអាកាសយានដ្ឋានអន្តរជាតិ Denver កាលពីល្ងាចថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)។ ប្រភពពីសារព័ត៌មានAANews។

នៅអំឡុងពេលជួបវិបត្តិកូវីដ-១៩ វិស័យឯកជន បានដើរតួយ៉ាងសំខាន់ក្នុងការធានាលំនឹងសេដ្ឋកិច្ច!

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

សម្តេចធិបតី អញ្ជើញបិទសន្និបាតការងារឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជា!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា៕

អាជីវករអះអាង រឿងបង់លុយចូលហោប៉ាវមន្ត្រីច្រកទ្វារព្រំដែនក្អមសំណ អស់ចាប់ពី២០ ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន!

(កណ្តាល)៖ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ ក្នុងការលុបបំបាត់អំពើពុករលួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀតនោះ…!។

Update៖ រុស្ស៊ី យល់ស្របនឹងសំណើរបស់អាមេរិកសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន!

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថា ប្រទេសរបស់លោកយល់ស្របនឹងសំណើរបស់អាមេរិកសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែបានសង្កត់ធ្ងន់ថាបទឈប់បាញ់ណាមួយនឹងត្រូវដោះស្រាយជាមួយនឹងមូលហេតុដើមនៃជម្លោះ។

Update៖ លោក Duterte កំពុងស្ថិតក្នុងការឃុំខ្លួន នៅទីក្រុងឡាអេ!

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំងក្នុងទីក្រុង Scheveningen ដែលជាសង្កាត់មួយក្នុងទីក្រុងឡាអេ។ CNA។

ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា​ បានកើនល់៤៨.៥២៤នាក់ ខណៈ​សាកសព​ច្រើន​ទៀត​ ត្រូវ​បាន​រក​ឃើញក្នុង​គំនរ​បាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 48,524នាក់។