Breaking៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៦៧,១៨៣នាក់ហើយ!

នៅថ្ងៃទី៨ខែតុលា ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានប្រកាសថា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ 67,183 នាក់ បន្ទាប់ពីមានមនុស្ស ១០ នាក់បន្ថែមទៀតស្លាប់ និង ៦១ នាក់រងរបួស ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ប្រភពពីសារព័ត៌មានRoyaNews។ ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលត្រូវបានគ្រាប់បែកវាយប្រហារ…

Breaking៖ សម្តេចតេជោ ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា កំចាត់ចោលមន្ត្រី និងឈ្មួញណា ដែលបន្តលួចនាំចូលទំនិញពីថៃ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំចាត់ចោលមន្ត្រី និងឈ្មួញម្នាក់ណាដែលបន្តលួចនាំ ចូលទំនិញពីថៃ ខណៈព្រំដែនរវាងប្រទេសទាំងពីរត្រូវបានបិទ។ សម្តេចតេជោ បានស្នើបែបបនេះនៅយប់ថ្ងៃទី៨ខែតុលា ដោយបង្ហោះសារនៅលើផេកផ្លូវការរបស់សម្តេចផ្ទាល់ថា “ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត…

Breaking៖ អ៊ីស្រាអែល ស្ទាក់ចាប់នាវាជំនួយ៨គ្រឿងនៅជិតតំបន់ហ្គាហ្សា!

នាវាសម្ព័ន្ធ Freedom Flotilla Coalition (FFC) និងក្រុម Thousands Madleens to Gaza (TMTG) បានប្រកាសនៅព្រឹកថ្ងៃពុធទី៨ខែតុលា ថានាវាជំនួយចំនួនប្រាំបីគ្រឿងរបស់ពួកគេ ត្រូវបានស្ទាក់ចាប់ដោយកងទ័ពជើងទឹកអ៊ីស្រាអែល នៅក្នុងដែនទឹកអន្តរជាតិជិតតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានRoyaNews។…

Breaking៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានឈានដល់ថ្ងៃទី១,៣២២ហើយ!

នៅថ្ងៃពុធទី៨ ខែតុលា ឆ្នាំ២០២៥ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានដល់ថ្ងៃទី ១,៣២២ ដោយស្ថានការណ៍នៅតែមិនស្ងប់ស្ងាត់ឡើយ។ កងទ័ពទាំងពីរបន្តប្រយុទ្ធគ្នាដោយប្រើអាវុធធ្ងន់ និងការវាយប្រហារតាមអាកាសក្នុងតំបន់ជួរមុខ។ ប្រភពពីសារព័ត៌មានAl Jazeera។ អភិបាលតំបន់ Belgorod របស់រុស្ស៊ី បានរាយការណ៍ថា…

Breaking៖ ឯកឧត្ដម កើត រិទ្ធ ប្រកាសថ្កោលទោសយ៉ាងចំពោះទង្វើអសីលធម៌របស់ថៃដែលប្រព្រឹត្តមកលើសម្តេចតេជោ!

(ភ្នំពេញ)៖ នៅថ្ងៃទី៨ខែតុលា ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។…

Breaking៖ ទេសរដ្ឋមន្រ្តី គី តិច ប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌របស់ថៃ ដែលប្រព្រឹត្តមកលើសម្តេចតេជោ!

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត តេជោសែន សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…

Breaking៖ កងទ័ពជើងទឹកអ៊ីស្រាអែល វាយប្រហារលើនាវា៣គ្រឿងក្នុងដែនទឹកអន្តរជាតិជិតតំបន់ហ្គាហ្សា!

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កងទ័ពជើងទឹកអ៊ីស្រាអែលបានវាយប្រហារនាវាចំនួនបីនៃសម្ព័ន្ធ Freedom Flotilla Coalition (FFC) នៅក្នុងដែនទឹកអន្តរជាតិ ប្រហែល ១២០ ម៉ាយល៍ (២២២ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រហ្គាហ្សា ទោះជានាវាទាំងនេះមានគោលបំណងដឹកជំនួយមនុស្សធម៌ទៅកាន់ប្រជាជនប៉ាឡេស្ទីនក៏ដោយ។…

លោកនាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ!

(ភ្នំពេញ)៖ លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចនេះលោក Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ…

Breaking៖ លោកហ្សេលេនស្គី អរគុណប្រទេសដាណឺម៉ាកសម្រាប់ការជួយផលិតដ្រូននិងមីស៊ីល!

កាលពីថ្ងៃអង្គារទី៧ខែតុលា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ប្រទេសដាណឺម៉ាក Morten Bødskov ក្នុងទីក្រុង Kyiv ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ និងគម្រោងឧស្សាហកម្មរួមគ្នា។ ប្រភពពីសារព័ត៌មានAANews។ លោក…

Breaking៖ អភិបាលក្រុងអាល្លឺម៉ង់ បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារគេចាក់នឹងកាំបិត!

អាជ្ញាធរបានបញ្ជាក់កាលពីថ្ងៃអង្គារទី៧ខែតុលា ថាអភិបាលក្រុងទើបជាប់ឆ្នោតថ្មីម្នាក់បានរងរបួសធ្ងន់ធ្ងរដោយសារគេចាក់នឹងកាំបិតនៅភាគពាយ័ព្យប្រទេសអាល្លឺម៉ង់។ ប្រភពពីសារព័ត៌មានAnadolu Agency។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ប្រភពសន្តិសុខថា Iris Stalzer ដែលត្រូវបានជ្រើសរើសជាអភិបាលក្រុង Herdecke កាលពីចុងខែមុន ត្រូវបានរកឃើញថាមានរបួសធ្ងន់ធ្ងរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NDR បានឱ្យដឹងថា អ្នកនយោបាយសង្គមប្រជាធិបតេយ្យត្រូវបានវាយប្រហារដោយជនមិនស្គាល់មុខ។ ប៉ូលិសបាននិយាយថាពួកគេកំពុងតាមរកជនសង្ស័យ៕