ចាប់រថយន្តដឹកលើសទម្ងន់៥គ្រឿង ដើម្បីផាកពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ!

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ…

នារីម្នាក់បើករថយន្តម៉ាកKIA បុកក្បាលថ្មពុះចែកទ្រងផ្លូវ ក្រឡាប់ផ្ងារជើង!

(ភ្នំពេញ)៖ នារីម្នាក់បានបើករថយន្តម៉ាក KIA ក្នុងល្បឿនលឿនមិនប្រយ័ត្ន រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ។ បណ្តាលឲ្យរថយន្តបង្កក្រឡាប់ជាច្រើនជុំ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកនារីជាអ្នកបើកបរ បានរងរបួសបញ្ជូនទៅមន្ទីរពេទ្យ។

ជនរងគ្រោះកំពុងដង្ហើយរកយុត្តិធម៌ ខណៈគេកាប់ស្ទើរដាច់ដៃជិត១ខែហើយ បែរជាសមត្ថកិច្ចស្រុកកែវសីមាមិនចាប់ខ្លួនជនល្មើស!

(មណ្ឌលគិរី)៖ ផ្ដើមពីរឿងបើករ៉ឺម៉កម៉ូតូដឹកអុស.កាត់ចម្ការស្វាយចន្ទី បង្កជាជម្លោះខ្លាំងក្លា ខណៈភាគីម្ចាស់ចម្ការទាញកាំបិតផ្គាក់ កាប់អ្នកបើករ៉ឺម៉កស្ទើរដាច់ដៃ….!។ ដោយជនរងគ្រោះថ្លែងថា ដំណោះស្រាយរបស់សមត្ថកិច្ចគ្មានតម្លាភាព..!។ ប៉ុន្តែសមត្ថកិច្ចឆ្លើយថា កំពុងធ្វើនីតិវិធីហើយ…!។

ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការ ករណីចេញសែកស្អុយ ជាង២ម៉ឺនដុល្លារ!

(ភ្នំពេញ)៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានឃាត់ខ្លួនអ្នកលក់បោះដុំថង់ប្លាស្ទីក ច្រកទំនិញគ្រប់ប្រភេទម្នាក់ រួចបញ្ជូនទៅតុលាការ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយ ជាង២ម៉ឺនដុល្លារ ដើម្បី ចាត់ការតាមនីតិវិធី។

ដាក់ជណ្ដើរដែកចំខ្សែភ្លើង ជាន់ឡើងរុះរើរោងមាន់ បណ្ដាលឱ្យឆក់ស្លាប់!

(បន្ទាយមានជ័យ)៖ បុរសម្នាក់យកជណ្ដើរដែកដាក់ចំ ខ្សែភ្លើងរហែកសំបក ជាន់ឡើងរុះរើរោងមាន់ ឆ្លងចរន្តបណ្តាលឱ្យឆក់ស្លាប់.!។ ហេតុការណ៍នវបានកើតឡើង នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ។

ឆ្លងចរន្តអគ្គិសនី លើបង្គោលភ្លើង ធ្លាក់ផ្កាភ្លើងរាលដាល ឆេះរថយន្ត១គ្រឿង!

(ភ្នំពេញ)៖ បង្គោលខ្សែភ្លើង១ដើម បានឆ្លងចរន្តអគ្គិសនី រួចធ្លាក់កម្ចចភ្លើង។

ឃុំខ្លួនវៀតណាមម្នាក់ ករណីបើករថយន្តផ្លាកលេខ ខ.ម.បុករះបណ្ដាលឱ្យរបួស២៩នាក់!

(កណ្ដាល)៖ តុលាការខេត្តកណ្តាល បានសម្រេចឃុំខ្លួនបុរស ជនជាតិវៀតណាមម្នាក់ ករណីបើករថយន្ត FORD RAPTOR ផ្លាកលេខ ខេមរភូមិន្ទ 012-1862 បុករះបណ្តាលឱ្យរបួសធ្ងន់៣នាក់ និង២៦នាក់ទៀតរបួសស្រាល..!។

បញ្ជូនខ្លួនឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ទៅតុលាការ និងវត្ថុតាង ជាង២គីឡូក្រាម!

(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន ដោយដកហូតវត្ថុតាងជាង២គីឡូក្រាម និងចាប់ឧក្រិដ្ឋជនជាតិចិនម្នាក់។ មន្ត្រីក្នុងប្រតិបតិ្តការ បានឱ្យដឹង កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន។ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម…

បញ្ជូនខ្លួនអ្នកលេងកាប់ដាវ២នាក់ ទៅតុលាការ ក្រោយកាប់បុរសម្នាក់បណ្ដាលឱ្យរបួសធ្ងន់!

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចាប់អ្នកលេងកាប់ដាវ២នាក់ ។ បន្ទាប់ពីពួកគេ កាប់បុរសម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៧ ខែកុម្ភ: ។

ចាប់ខ្លួនស្រ្តីម្នាក់ ករណីចេញសែកស្អុយ គ្មានសាច់ប្រាក់ចំនួន២៧.០០០ដុល្លារ!

(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែកម្ភៈ បានចាប់ស្ត្រីម្នាក់ រួចបញ្ជូនទៅតុលាការ ។

Exit mobile version