ដំណឹងការងារ សម្រាប់បងប្អូនជាពិសេស អ្នកដែលទើបវិលត្រឡប់មកពីប្រទេសថៃ!

(កណ្តាល)៖ ក្រុមហ៊ុន ខេមបូ យូនីសូល អិលធីឌី ដែលមានរោងចក្រ ក្នុងតំបន់អភិវឌ្ឍន៍(7NG)ស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កំពុងប្រកាសជ្រើសរើស កម្មករ.កម្មការនី”ផ្នែកកាត់ដេរ”ជាច្រើននាក់។ -នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់”ក្រុមហ៊ុន ខេមបូ យូនីសូល…

សម្ដេចតេជោ អញ្ជើញក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា ១៩៥១-២៨មិថុនា ២០២៥!

(ភ្នំពេញ)៖ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកទី២៨ ខែមិថុនា ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន…

កម្ពុជា ប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន ដោយយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង!

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកទី២៧.០៦.២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយដោយយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃ…

សម្តេចតេជោ អញ្ជើញថ្លែងសារពិសេសក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ!

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញថ្លែងសារពិសេស នៅក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ៕

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Update៖ នាយករដ្ឋមន្ដ្រីថៃ បានចុះទៅពិនិត្យស្ថានការណ៍នៅច្រកទ្វារព្រំដែនខ្លងលឹក!

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា លោកស្រី ផែថងថាន ស៉ីណាវ៉ាត្រ នាយករដ្ឋមន្ដ្រីថៃ បានចុះពិនិត្យស្ថានភាពផ្ទាល់នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតរបស់កម្ពុជា។ ប៉ុន្ដែលទ្ធផលយ៉ាងណានៃការចុះពិនិត្យស្ថានភាពនេះ មិនទាន់ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃណាមួយ ចេញផ្សាយនៅឡើយទេ។ ស្របពេលនៃការចុះពិនិត្យទីតាំងនៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់ជាមួយច្រកទ្វារអន្ដរជាតិប៉ោយប៉ែតនៅព្រឹកនេះ អាជ្ញាធរកម្ពុជា-ថៃ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ…

ច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ភាគីថៃបើកឱ្យពលករដែលកកស្ទះ នៅផ្សារថៃឱ្យចេញមកប្រទេសកម្ពុជាវិញ!

(បាត់ដំបង)៖ ទីស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ២១និង២០នាទីយប់ ការិយាល័យទំនាក់ទំនងព្រំដែនថៃ បានទំនាក់ទំនងមកលោកវរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣) តាមរយៈប្រព័ន្ធទំនាក់ទំនង…

សម្តេចតេជោ ធ្វើជាអគ្គភស្តុភារនៃកងយោធពលខេមរភូមិន្ទ តាមសំណើមេបញ្ជាការនានា ដែលឈរជើងតាមព្រំដែនកម្ពុជា-ថៃ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយល់ព្រមធ្វើជា អគ្គភស្តុភារកំពូល នៃកងយោធពលខេមរភូមិន្ទ គឺតាមសំណើរបស់មេបញ្ជាការនានា ដែលកំពុងឈរជើងតាមព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីតាមព្រំដែន-ថៃ។…

ស្រ្តីខ្មែរ២នាក់ ត្រូវបានឃាត់ខ្លួនព្រោះតវ៉ារឿងទាហានថៃ មិនព្រមបើកច្រកទ្វារឲ្យចូលមកកម្ពុជា!

(ភ្នំពេញ)៖ ប្រជាជនខ្មែរ២នាក់ ត្រូវបានទាហានថៃឃាត់ខ្លួន ពេលតវ៉ា នៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ។ យោងតាមសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយថា ស្រ្ដីខ្មែរ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត…

ឯកឧត្ដម ហ៊ុន ម៉ានី ប្រកាសគាំទ្ររាជរដ្ឋាភិបាលដែលព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធី!

(ភ្នំពេញ)៖ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈបណ្ដាញសង្គម បានគូសបញ្ជាក់ថា នៅពេលនេះ ម៉ោងនេះ ឯកឧត្ដមជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសភាពការណ៍…