កម្ពុជា មានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង!

(ភ្នំពេញ)៖នៅយប់ទី១២.០៦.២០២៥សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា”ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃ ក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៥

សម្តេចធិបតី និងលោកជំទាវ ដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព!

(ភ្នំពេញ)៖ នៅព្រឹកទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់ប្រទេសកម្ពុជាវិញ​ប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ការងារនៅប្រទេសបារាំង៕

មុនវិលត្រលប់មកកាន់កម្ពុជាវិញ សម្ដេចធិបតី បានសួរសុខទុក្ខបងប្អូនខ្មែរមួយចំនួននៅទីក្រុងនីស!

(ភ្នំពេញ)៖ នៅព្រឹកទី១២.០៦.២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះឃ្លីបវីដេអូ នៃការទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។ បន្ទាប់មក សម្ដេចនិងលោកជំទាវ ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។

បុរសម្នាក់ កំពុងតែជញ្ជាត់ត្រីស្រាប់តែខ្យល់គរស្លាប់ក្នុងទឹកទន្លេក្បែរវត្តឧណ្ណាលោម!

(ភ្នំពេញ)៖ បុរសជាអ្នករកត្រីម្នាក់អត់ហូបបាយ ហើយបានចេញពីផ្ទះទៅរកត្រី ខណៈពេលដែលកំពុងជញ្ចាត់ត្រីសុខៗ បានវិលមុខខ្យល់គរដួលស្លាប់ក្នុងទឹក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ និង៣០ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចផ្លូវមាត់ទន្លេ ក្បែរនិងវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្ដាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។…

Update៖ វិវាទរវាងលោកស្រី សេង ស៊ីវឡាង និងឯកឧត្តម អ៊ឹម វណ្ណឆេង ត្រូវបានបញ្ចប់!

(ភ្នំពេញ)៖ទំនាស់លុយ១.០០០ដុល្លាររវាងលោកស្រី សេង ស៊ីវឡាង នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង និងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម វណ្ណឆេង ត្រូវបានសម្របសម្រួលបញ្ចប់ នៅថ្ងៃទី១១.០៦.២០២៥៕

ឯកឧត្តម ស សុខា អញ្ជើញជួបសំណេះសំណាលនិងប្រគល់អំណោយជូននគរបាលជាតិ នៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ!

(ភ្នំពេញ)៖ នៅព្រឹកទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា…

តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី១១ដល់ទី៣១ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១.៦ ២០២៥ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី១១ដល់ទី២១ខែមិថុនាឆ្នាំ២០២៥។

សភាពការណ៍ នៅតំបន់ជួរមុខនៃព្រំដែនកម្ពុជា-ថៃ បានធូរស្រាលច្រើន!

(ភ្នំពេញ)៖ ស្ថានភាពនៅតំបន់ជួរមុខមុំ៣ បានធូរស្រាល ក្រោយភាគីទាំង២ ឯកភាពជួបពិភាក្សាគ្នា ចំនួន៣ដង ក្នុង១សប្តាហ៍ ដោយម្ខាង៧នាក់ តែគ្មានអាវុធក្នុងដៃ…!។

សម្តេចធិបតី និងលោកប្រធានាធិបតីបារាំង បានជួបពិភាក្សាការងារ!

(បារាំង)៖ កាលពីល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុនបញ្ចប់ការងារនិវត្តន៍មកមាតុភូមិវិញនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស…