ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចូលរួមថ្មើរជើងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនឈរលើច្បាប់អន្តរជាតិ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ការដើរដោយថ្មើរជើងចេញពីទីតាំងចាប់ផ្ដើមពីកោះពេជ្យ មកវិមានឯករាជ្យ។ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើងដែលមក ពីគ្រប់ទិសទី រាប់សិបម៉ឺននាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ ជំហររបស់ពលរដ្ឋកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បី មួយមីលីម៉ែត្រ ។…

អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋប្រហែល៥ខ្នង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ!

(ភ្នំពេញ)៖ ព័ត៌មានបឋមពីរដ្ឋបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា កាលពីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយកម្លាំង ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។…

សម្តេចតេជោ លើកជាចម្ងល់ថា ហេតុអ្វីចាំបាច់ខ្លាច Facebook របស់សម្តេច!

(ភ្នំពេញ)៖ នៅយប់ទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារសំខាន់ដោយដាក់ចំណងជើងថា ហេតុអ្វីចាំបាច់ខ្លាច Facebook របស់សម្ដេច។ សម្តេចបានលើកឡើងថា”ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ…

យុវជន​.និស្សិត​ ចូលរួមយ៉ាងច្រេីនកុះករ​ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រា​ គាំទ្ររាជរដ្ឋាភិបាល​!

(ភ្នំពេញ)៖ នាព្រឹកទី១៨.០៦.២០២៥ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ព្យុហយាត្រា​ គាំទ្ររាជរដ្ឋាភិបាល​ និង​ លេីកទឹកចិត្តដល់កងកម្លាំង​ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃ។ -ព្រឹត្តិការណ៍នេះ ដឹកនាំផ្ទាល់ដោយឯកឧត្តម ហ៊ុន ម៉ានី រួមនិងអាជ្ញាធរពាក់ព័ន្ធ។ ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី…

ពលរដ្ឋសម្តែងទឹកចិត្ត និងគាំទ្ររដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន!

(ភ្នំពេញ)៖ នៅព្រឹកទី១៨.០៦.២០២៥ ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើង បានមកចូលរួម សម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ ជំហររបស់យើង គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ៕

កម្ពុជា៖ បានរង់ចាំដល់ក្រោយកិច្ចប្រជុំ JBC ទើបបញ្ជូនលិខិតទៅកាន់តុលាការអន្តរជាតិICJ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា កន្លងមក មានការសួរថា៖ ហេតុអ្វីបានជាកម្ពុជា ត្រូវរង់ចាំពេលយូរក្នុងការបញ្ជូនលិខិត ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ។ ដែលចំណុចនេះសម្តេច បញ្ជាក់ ដោយសារកម្ពុជា…

ស្ថានភាពព្រំដែន ប្រែប្រួលរាល់ថ្ងៃ ខណៈកងទ័ពថៃ កាយលេណដ្ឋាន និងចល័តកាំភ្លើងធំ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា ស្ថានភាពតាមបណ្ដោយព្រំដែន ប្រែប្រួលមិនទាន់ចប់ ខណៈកងទ័ពថៃ កាយលេណដ្ឋាន និងចល័តកាំភ្លើងធំរៀងរាល់ថ្ងៃ.!។ សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦…

សម្តេចធិបតី ថ្លែងថា ធ្វើនយោបាយ គឺធានាបាននូវភាពច្បាស់លាស់ និងការអត់ធ្មត់!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា រក្សាភាពអត់ធ្មត់ មិនបានឆ្លើយតប ទៅភ្លាមៗទៅកាន់យោធាថៃ ។ ដែលបានគំរាមផ្តាច់អគ្គិសនី កាត់អ៊ីធឺណិត បែរជាក្រុមប្រឆាំងនៅកម្ពុជាបានយកបញ្ហានេះ មកវាយប្រហារ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា…

ក្រសួងការពារជាតិ អះអាងថា ថៃមិនបានគោរពនូវកិច្ចព្រមព្រៀង រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា!

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមិថុនា ក្រសួងការពារជាតិ បានបញ្ជាក់ថា ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ៕

កម្ពុជា៖ សម្រេចបិទលែងឱ្យនាំចូលបន្លែ.ផ្លែឈើ ពីប្រទេសថៃ តាមច្រកព្រំដែនទាំងអស់!

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា សម្រេចបិទការនាំចូលបន្លែ.ផ្លែឈើទាំងអស់របស់ថៃ ដែលតែងតែនាំចូលមកកម្ពុជា តាមច្រកទ្វារព្រំដែននានា! ។