Update៖ អ៊ីស្រាអែល វាយប្រហារភាគខាងត្បូងប្រទេសលីបង់ ស្លាប់២នាក់!

ក្រសួងសុខាភិបាល បាននិយាយថា មនុស្ស២នាក់បានស្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីល្ងាចថ្ងៃពុធ(ទី១៤ ខែសីហា)។

Update៖ តំបន់ Belgorod ក្នុងប្រទេសរុស្ស៊ី ប្រកាសអាសន្ន ដោយសារ អ៊ុយក្រែនវាយលុក!

លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បាននិយាយនៅលើបណ្តាញ Telegram នាថ្ងៃពុធ(ទី១៤ ខែសីហា)ថា តំបន់ Belgorod ត្រូវប្រកាសអាសន្ន។ ដោយសារតែស្ថានភាព កាន់តែរីកធំឡើង ខណៈអាជ្ញាធរកំពុងពិចារណា លើការរុញស្ថានភាពគ្រាអាសន្ន…

លោក សេដ្ឋា ថាវីស៊ីន ត្រូវតុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងពីនាយករដ្ឋមន្ត្រី!

ភ្ញាក់ផ្អើលតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ(ទី១៤ ខែសីហា) បានសម្រេចចេញសាលក្រម ដកតំណែងនាយករដ្ឋមន្ត្រីថៃ ពីលោក សេដ្ឋា ថាវីស៊ីន។

Update៖ បាតុកម្មហិង្សា នៅចក្រភពអង់គ្លេស ចាប់ខ្លួនសរុបជាង១.០០០នាក់!

ប៉ូលិសបាននិយាយ កាលពីថ្ងៃអង្គារ (១៣ ខែសីហា)ថា អាជ្ញាធរចក្រភពអង់គ្លេស បានចាប់ខ្លួនមនុស្សជាង ១.០០០នាក់ ។ ករណីកុបកម្មជាច្រើនថ្ងៃ ដែលពាក់ព័ន្ធនឹងអំពើហិង្សា ការដុតដោយចេតនា និងចោរកម្មក្នុងហាងទំនិញ ការរើសអើងជាតិសាសន៍ ទៅលើជនជាតិមូស្លីម និងជនអន្តោប្រវេសន៍ជាដើម។

Update៖ អាមេរិក សម្រេចលក់គ្រឿងសព្វាវុធតម្លៃ២០.០០០លានដុល្លារ ដល់អ៊ីស្រាអែល! 

រដ្ឋបាលលោក Biden បានអនុម័តសម្រេចលក់គ្រឿងសព្វាវុធ តម្លៃជាង២០ ពាន់លានដុល្លារ ដល់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ(ទី១៣ខែសីហា) ខណៈសង្គ្រាម នៅតំបន់ហ្គាហ្សាស្ទ្រីប កំពុងក្ដៅគគុក..!។

អ្នកជំនាញថា ករណីឆេះរោងចក្រថាមពលនុយក្លេអ៊ែរ អ៊ុយក្រែន មិនពាក់ព័ន្ធនិង រុស្ស៊ីនោះឡើយ!

ទីភ្នាក់ងារថាមពល អាតូមិក អន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃចន្ទ(ទី១២ខែសីហា)ថាករណីឆេះ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) របស់ប្រទេសអ៊ុយក្រែន គឺគ្មានយន្តហោះដ្រូន វាយប្រហារនោះឡើយ។

Update៖ រុស្ស៊ី​និយាយថា អ៊ុយក្រែន ព្យាយាមវាយរុលចូលក្នុងទឹកដីខ្លួន!

រុស្ស៊ី កាលពី​ថ្ងៃ​អង្គារ​(ទី១៣ខែសីហា) បាន​និយាយ​ថា ការ​ប្រយុទ្ធ​ជាមួយ​កង​កម្លាំង​អ៊ុយក្រែន បាន​និងបន្ត​នៅ​ក្នុង​តំបន់ Kursk។

Update៖ ដោះលែងទាហាន​អ៊ីស្រាអែល៥​នាក់ ដែលរង​ការ​ចោទ​ប្រកាន់​ពី​បទ រំលោភ​អ្នក​ជាប់​ឃុំ!

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា តុលាការយោធាអ៊ីស្រាអែល កាលពីថ្ងៃអង្គារ(ទី១៣ខែសីហា)បានបញ្ជាឱ្យដោះលែងទាហានអ៊ីស្រាអែល៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ៖ រំលោភផ្លូវភេទលើអ្នកឃុំឃាំងប៉ាឡេស្ទីនម្នាក់។

Update៖ លោក ត្រាំ ថាការឈប់ជាបេក្ខភាពប្រធានាធិបតី របស់លោក បៃដិន គឺជារដ្ឋប្រហារ! 

អតីតប្រធានាធិបតី សហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានអះអាងកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី Joe Biden ត្រូវបានបង្ខំឱ្យចាកចេញពីការប្រជែងតំណែងប្រធានាធិបតី ដោយហៅការចាកចេញរបស់គាត់ថា ជា “រដ្ឋប្រហារ”។

Update៖ អ៊ុយក្រែនថា ខ្លួនវាយឆ្លងដែនចូលទឹកដីរុស្ស៊ី បានជម្រៅ១២គីឡូម៉ែត្រ!

កងកម្លាំងអ៊ុយក្រែន កាលពីថ្ងៃ(ទី១២ ខែសីហា) បានអះអាងថាប្រតិបត្តិការវាយលុកឆ្លងដែន របស់ខ្លួន ដណ្ដើមបានទឹកដីចំនួន១០០០គីឡូម៉ែត្រក្រឡា នៃតំបន់ Kursk របស់ប្រទេសរុស្ស៊ី។ ដែលអាចនឹងបង្ខំ ឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមទទួលយកសន្តិភាព…!។

Exit mobile version