Update៖ បំផ្ទុះគ្រាប់បែក នៅប៉ាគីស្ថាន ស្លាប់៥នាក់និងរបួស១១នាក់!

កាលពីថ្ងៃពុធ(ទី២ខែកក្កដា) មន្ត្រីម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស5 នាក់បានស្លាប់ និង11 នាក់ទៀតរបួស បន្ទាប់ពីរថយន្តរដ្ឋាភិបាលមួយត្រូវបានវាយប្រហារនៅក្នុងការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវក្នុងខេត្ត Khyber Pakhtunkhwa។ ប្រភពពីសារព័ត៌មានAnadolu Agency។ មេប៉ូលិសស្រុក Waqas Rafiq បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រថយន្តរបស់ជំនួយការស្នងការ…

Update៖ កូរ៉េខាងជើង បើកតំបន់ទេសចរណ៍មាត់សមុទ្រWonsan Kalma ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ!

កាលពីថ្ងៃពុធ(ទី២ខែមិថុនា) ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបើកតំបន់ទេសចរណ៍ឆ្នេរ Wonsan Kalma ក្នុងគោលបំណងដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ និងធានាបាននូវរូបិយប័ណ្ណបរទេសដែលត្រូវការច្រើន ចំពេលមានទណ្ឌកម្មអន្តរជាតិ។ ប្រភពពីសារព័ត៌មានAANews។ រមណីយដ្ឋានខ្នាតធំនេះ មានទីតាំងនៅតាមបណ្ដោយឆ្នេរខ្សាច់ស នៅសមុទ្រខាងកើត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ដើម្បីឱ្យប្រជាជនរបស់យើងរីករាយនឹងវប្បធម៌ទេសចរណ៍រីកចម្រើនយើងចាប់ផ្តើមផ្តល់សេវាកម្មទេសចរណ៍នៅកន្លែងទេសភាពលំដាប់កំពូលនៅថ្ងៃទី 1…

Update៖ អាមេរិក ផ្អាកបញ្ជូនមីស៊ីលនិងអាវុធទៅឱ្យអ៊ុយក្រែន!

មន្ទីរបញ្ចកោណ បានផ្អាកការបញ្ជូនមីស៊ីលការពារដែនអាកាស និងអាវុធមួយចំនួនទៀតទៅឱ្យអ៊ុយក្រែន ដោយសារស្ដុកអាវុធអាមេរិកថយចុះ ខ្លាំងពេក។

Update៖ អ៊ីស្រាអែល បង្កើនការវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា ស្របពេលមន្ត្រីខ្លួនចរចាបទឈប់បាញ់នៅទីក្រុងវ៉ាស៊ីនតោន!

កាលពីថ្ងៃអង្គារ(ទី១ខែកក្កដា) មន្ត្រីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ស្ថិតនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីបទឈប់បាញ់។ ខណៈនោះយោធាអ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំងក្លានៅទូទាំងតំបន់ហ្គាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ និងចេញបទបញ្ជាជម្លៀសខ្លួនជាថ្មី។

Update៖ អ៊ីស្រាអែល ចាប់ខ្លួនគូស្នេហ៍មួយ គូដែលជាប់សង្ស័យពីបទធ្វើចារកម្មឲ្យអ៊ីរ៉ង!

ប៉ូលិសអ៊ីស្រាអែល បានចាប់ខ្លួនគូស្នេហ៍មួយគូដែលជាប់សង្ស័យពីបទធ្វើចារកម្មឲ្យប្រទេសអ៊ីរ៉ង់។

Update៖ ក្រុមហ៊ុន​ដែក​អេ​ស្ប៉ា​ញ​ ប្រកាសបញ្ចប់​ការធ្វើពាណិជ្ជកម្មជាមួយអ៊ីស្រាអែល!

កាលពីថ្ងៃអង្គារ(ទី១ខែកក្កដា) ក្រុមហ៊ុនផលិតដែកអេស្បាញ Sidenor បានប្រកាសថាខ្លួននឹងបញ្ឈប់ការធ្វើពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល។

Update៖ អ៊ីស្រាអែល គំរាមវាយប្រហារតាមអាកាសលើក្រុមហ៊ូទីនៃប្រទេសយេម៉ែន!

កាលពីយប់ថ្ងៃអង្គារ(ទី១ខែកក្កដា) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានគំរាមថានឹងបើកការវាយប្រហារតាមអាកាសទៅលើក្រុម Houthi ក្នុងប្រទេសយេម៉ែន។

Update៖ លោកត្រាំ ចុះហត្ថលេខាបញ្ចប់ការដាក់ទណ្ឌកម្មលើប្រទេសស៊ីរី!

កាលពីថ្ងៃចន្ទ(ទៅ៣០ខែមិថុនា) យោងតាមសេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមូយ ដើម្បីបញ្ចប់ការដាក់ទណ្ឌកម្មលើប្រទេសស៊ីរី។ ប្រភពពីសារព័ត៌មានAANews។ លោក Trump បាននិយាយនៅក្នុងគណនីផ្លូវការរបស់ Trump 47 White House…

Update៖ លោក Suriya Jungrungreangkit នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃស្ដីទី!

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Suriya Jungrungreangkit មកពីគណបក្សភឿថៃ អាចនឹងឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីថៃស្ដីទី។ ក្រោយតុលាការធម្មនុញ្ញថៃ សម្រេចព្យួរតំណែង លោកស្រី Paetongtarn Shinawatra ពីនាយករដ្ឋមន្ត្រី។ ប្រភពពី Khaosod។ តុលាការធម្មនុញ្ញថៃ…

Update៖ សង្រ្គាមរយៈពេល១២ថ្ងៃ អ៊ីរ៉ង់ស្លាប់ចំនួន៩៣៥នាក់!

អ្នកនាំពាក្យនៃប្រព័ន្ធយុត្តិធម៌អ៊ីរ៉ង់ បានឱ្យដឹងថាផ្អែកលើទិន្នន័យចុងក្រោយ មានចំនួនអ្នកស្លាប់៩៣៥នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ អំឡុងសង្រ្គាមតាមអាកាស១២ថ្ងៃ ជាមួយអ៊ីស្រាអែល។ ប្រភពពីសារព័ត៌មាន Reuters។ នៅក្នុងចំណោមអ្នកស្លាប់ទាំង ៩៣៥នាក់ ក្នុងនោះមាន ៣៨នាក់ជាកុមារ និងស្ត្រី ១៣២នាក់។ តួលេខអ្នកស្លាប់ចុងក្រោយនេះកើនឡើងយ៉ាងខ្លាំង ពីការបញ្ជាក់ពីមុនរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ដែលថា អ្នកស្លាប់មានចំនួន…