Update៖ លោក ត្រាំ សង្ឃឹមថាក្នុងសប្ដាហ៍ក្រោយនឹងមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា!

កាលពីថ្ងៃសុក្រ (ទី២៧ ខែមិថុនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមអំពីបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា ដោយលោកនិយាយថា អ៊ីស្រាអែលនិងហាម៉ាស់ ប្រហែលអាចសម្រេចបានកិច្ចព្រមព្រៀងមួយ នៅអំឡុងសប្តាហ៍ក្រោយ។ ប្រភពពីសារព័ត៌មាន AFP។ នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត អំពីលទ្ធភាពនៃបទឈប់បាញ់នៅហ្កាហ្សា…

Update៖ លោកត្រាំ ច្រានចោលរបាយការណ៍ដែលថាលោកផ្តល់ប្រាក់ 30 ពាន់លានដុល្លារដល់អ៊ីរ៉ង់ ដើម្បីអភិវឌ្ឍរោងចក្រនុយក្លេអ៊ែរ!

កាលពីថ្ងៃសុក្រ(ទី២៧ខែមិថុនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយ ដោយច្រានចោលរបាយការណ៍ដែលថាលោកផ្តល់ប្រាក់ 30 ពាន់លានដុល្លារដល់អ៊ីរ៉ង់ ដើម្បីអភិវឌ្ឍរោងចក្រនុយក្លេអ៊ែរ។ ប្រភពពីសារព័ត៍មានAANews។ លោក Trump បានសរសេរនៅលើ Truth Social…

Update៖ ក្រុមបាតុកររាប់សិបនាក់ នៅទីក្រុងបាងកក ទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រីថៃ ចុះចេញពីតំណែង!

ក្រុមអ្នកតវ៉ារាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅរដ្ឋធានីប្រទេសថៃ នៅថ្ងៃសៅរ៍ទី២៨នេះ ។ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី លោកស្រី ផែថងឋាន ស៊ីណាវ៉ាត (Paetongtarn Shinawatra) ចុះចេញពីតំណែង។ លោកស្រី Paetongtarn ប្រឈមនឹងការមិនពេញចិត្តកាន់តែខ្លាំងឡើងចំពោះការដោះស្រាយជម្លោះព្រំដែនថ្មីៗនេះ។ ដែលទាក់ទងនឹងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធកាលពីថ្ងៃទី២៨ ខែឧសភា។…

Update៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ជំរុញឱ្យលោកត្រាំគោរពចំពោះលោក Khamenei!

កាលពីថ្ងៃសុក្រ(ទី២៧ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចេញមុខស្តីបន្ទោសទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយព្រមានថា រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយកិច្ចព្រមព្រៀងជាមួយទីក្រុង Tehran លោកត្រាំ គួរតែគោរពចំពោះមេដឹកនាំកំពូល លោកAyatollah Ali…

Update៖ ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅប្រទេសកូឡុំប៊ី បានកើនដល់២២នាក់!

ចំនួនអ្នកស្លាប់ដោយសារការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់នៅប្រទេសកូឡុំប៊ីកាលពីថ្ងៃទី ២៤ ខែមិថុនា បានកើនឡើងដល់ ២២ នាក់។ ក្នុងនោះកាលពីថ្ងៃសុក្រ មនុស្ស ៨ នាក់ទៀតបានបាត់ខ្លួន។ ប្រភពពីសារព័ត៍មានAnadolu Agency។ សេចក្តីថ្លែងការណ៍ពីការិយាល័យអភិបាលក្រុង Antioquia បាននិយាយថា សាកសពថ្មីត្រូវបានគេរកឃើញនៅក្នុងតំបន់…

Update៖ តុលាការអ៊ីស្រាអែល នឹងបើកសវនាការ លើសំណុំរឿងពុករលួយរបស់នាយករដ្ឋមន្រ្តី!

កាលពីថ្ងៃសុក្រ(ទី២៧ខែមិថុនា) តុលាការអ៊ីស្រាអែល បានបដិសេធចំពោះសំណើ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងការលើកពេលសវនាការកាត់ក្តី អំពើពុករលួយរបស់លោក ។ ដោយច្រានចោលថា ត្រូវផ្តោតលើបញ្ហាសន្តិសុខ បន្ទាប់ពីសង្គ្រាមជាមួយអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មានReuters ។ តុលាការស្រុកហ្សេរុយសាឡឹម…

Update៖ ជនជាតិប៉ាឡេស្ទីនជិត១០ម៉ឺននាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចំពេលមានសង្រ្គាមជាមួយអ៊ីស្រាអែល!

កាលពីថ្ងៃសុក្រ(ទី២៧ខែមិថុនា) កាសែតប្រចាំថ្ងៃរបស់អ៊ីស្រាអែល Haaretz បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជិត 100,000 នាក់ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។

Update៖ អ៊ីស្រាអែល អះអាងថាអំឡុងពេលធ្វើសង្គ្រាមមេដឹកនាំកំពូលអ៊ីរ៉ង់បានចូលទៅលាក់ខ្លួនក្រោមដីយ៉ាងជ្រៅ!

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បាននិយាយថា កងទ័ពអ៊ីស្រាអែលមានគោលបំណងសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei ក្នុងអំឡុងពេលសង្រ្គាមរយៈពេល 12 ថ្ងៃថ្មីៗនេះ ប៉ុន្តែផែនការនេះមិនអាចទៅរួចនោះទេ ដោយសារតែលោក Khamenei បានចូលទៅលាក់ខ្លួននៅក្រោមដីយ៉ាងជ្រៅ។

Update៖ អ៊ីរ៉ង់ គ្មានគម្រោងជួបជាមួយអាមេរិកដើម្បីចរចាកម្មវិធីនុយក្លេអ៊ែរនោះទេ!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា អ៊ីរ៉ង់មិនបានធ្វើការសម្រេចចិត្តណាមួយដើម្បីចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកនោះទេ។ ប្រភពពីសារព័ត៌មានAANews។

Update៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ព្រមានអំពីការកើនឡើងនៃអំពើហិង្សាWest Bank!

កាលពីថ្ងៃព្រហស្បតិ៍(២៦ខែមិថុនា) គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានព្រមានអំពីការកើនឡើងនៃអំពើហិង្សា និងការធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅតំបន់ West Bank ដែលនាំឲ្យមានការកើនឡើងនៃការអ្នកស្លាប់ និងរបួសច្រើនអ្នក។ ប្រភពពីសារព័ត៌មានAANews។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X អង្គការបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីអំពើហឹង្សាកើតឡើងម្តងទៀតនៅក្នុងតំបន់ West Bank…