Update៖ អ៊ុយក្រែន នឹងដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់ការផលិតមីនប្រឆាំងមនុស្ស!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលចាប់ផ្ដើមឲ្យប្រទេសដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា ដែលជាសន្ធិសញ្ញាហាមឃាត់ការផលិត និងប្រើប្រាស់មីនប្រឆាំងមនុស្ស។ ប្រភពពីសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលបានប្រកាសនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។ សមាជិកសភាជាន់ខ្ពស់ផ្នែកការពារជាតិ លោក Roman Kostenko…

Update៖ តុលាការ​អ៊ីស្រាអែល លុបចោលសវនាការ កាត់ក្ដីលើលោកនាយករដ្ឋមន្ត្រី​យ៉ាហ៊ូ!

តុលាការហ្សេរុយសាឡឹម សម្រេចលុបចោលសវនាការ កាត់ក្តីសំណុំរឿងពុករលួយ របស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ក្នុងសប្តាហ៍នេះ ក្រោយពីបានទទួលយកសំណើពីលោក Benjamin Netanyahu ពីហេតុផលការទូត និងសន្តិសុខ។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ អ៊ីរ៉ង់ ថាការវាយប្រហាររបស់អ៊ីស្រាអែល លើពន្ធនាគារEvin ស្លាប់៧១នាក់!

តុលាការអ៊ីរ៉ង់ ប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើពន្ធនាគារ Evin ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២៣ ខែមិថុនា ។

Update៖ ពីឡុតយន្ដហោះចម្បាំង F-16 អ៊ុយក្រែនម្នាក់បានស្លាប់ ដោយសារការបាញ់ប្រហាររបស់រុស្ស៊ី!

នៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា យោធាអ៊ុយក្រែន បានឱ្យដឹងថាពីឡុតអ៊ុយក្រែនម្នាក់បានស្លាប់ ហើយយន្ដហោះចម្បាំង F-16 មួយគ្រឿងបានធ្លាក់អំឡុងធ្វើប្រតិបត្តិការ វាយទប់ទល់ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងដ្រូនទ្រង់ទ្រាយធំពីរុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។ តាមយោធាអ៊ុយក្រែន នេះជាការបាត់យន្ដហោះចម្បាំង F-16 គ្រឿងទី៣។…

Update៖ អ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីក្នុងតំបន់គ្រីមៀ!

អ៊ុយក្រែន បាននិយាយថាខ្លួនបានប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី Kirovske ក្នុងតំបន់គ្រីមៀ ដោយបានបំផ្លាញឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿងនិងប្រព័ន្ធការពារដែនអាកាសមួយគ្រឿង។ ប្រភពពីសារព័ត៌មាន AP។ តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតាំងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន…

Update៖ រុស្ស៊ី ប្រើដ្រូនវាយប្រហារលើតំបន់ Odesaនៃប្រទេសអ៊ុយក្រែន ស្លាប់២នាក់និងរបួស១៤នាក់!

កាលពីថ្ងៃសៅរ៍(ទី២៨ខែមិថុនា) អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីទៅលើតំបន់ Odesaនៃប្រទេសអ៊ុយក្រែន បណ្តាលឲ្យរបួសមនុស្ស 14 នាក់និងស្លាប់២នាក់។ ប្រភពពីសារព័ត៌មានAANews។ លោក Oleh Kiper ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Odesa បាននិយាយថា មនុស្ស 6…

Update៖ ធ្លាក់យន្តហោះនៅតំបន់មូស្គូនៃប្រទេសរុស្ស៊ី បណ្តាលឲ្យស្លាប់៤នាក់!

កាលពីថ្ងៃសៅរ៍(ទី២៨ខែមិថុនា) គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានរាយការណ៍ថាមនុស្ស 4 នាក់បានស្លាប់ដោយសារធ្លាក់យន្តហោះធុនស្រាលនៅក្នុងតំបន់មូស្គូ។ ប្រភពពីសារព័ត៌មានAnadolu Agency។ គណៈកម្មាធិការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ Yak-52 បានធ្លាក់ចូលទៅក្នុងវាលស្រែមួយនៅក្នុងភូមិ Pano នៃសង្កាត់ Kolomna ទីក្រុង។ យន្តហោះនេះបានហោះចេញពីអាកាសយានដ្ឋាន Severka…

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៦.៤១២នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសៅរ៍(ទី២៨ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧៩នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 56,412នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន៨១នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស៤២២នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 133.054នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…

Update៖ លោក ត្រាំ សង្ឃឹមថាក្នុងសប្ដាហ៍ក្រោយនឹងមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា!

កាលពីថ្ងៃសុក្រ (ទី២៧ ខែមិថុនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមអំពីបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា ដោយលោកនិយាយថា អ៊ីស្រាអែលនិងហាម៉ាស់ ប្រហែលអាចសម្រេចបានកិច្ចព្រមព្រៀងមួយ នៅអំឡុងសប្តាហ៍ក្រោយ។ ប្រភពពីសារព័ត៌មាន AFP។ នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត អំពីលទ្ធភាពនៃបទឈប់បាញ់នៅហ្កាហ្សា…

Update៖ លោកត្រាំ ច្រានចោលរបាយការណ៍ដែលថាលោកផ្តល់ប្រាក់ 30 ពាន់លានដុល្លារដល់អ៊ីរ៉ង់ ដើម្បីអភិវឌ្ឍរោងចក្រនុយក្លេអ៊ែរ!

កាលពីថ្ងៃសុក្រ(ទី២៧ខែមិថុនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយ ដោយច្រានចោលរបាយការណ៍ដែលថាលោកផ្តល់ប្រាក់ 30 ពាន់លានដុល្លារដល់អ៊ីរ៉ង់ ដើម្បីអភិវឌ្ឍរោងចក្រនុយក្លេអ៊ែរ។ ប្រភពពីសារព័ត៍មានAANews។ លោក Trump បានសរសេរនៅលើ Truth Social…