អាមេរិក បង្កើត​បេសកកម្ម​ចម្រុះ​ជាតិ​សាសន៍ ដើម្បីទប់ទល់និង​ការ​វាយ​ប្រហារ​របស់​យេម៉ែន នៅ​សមុទ្រ​ក្រហម!

សហរដ្ឋអាមេរិក បានប្រកាសពីការបង្កើតបេសកកម្មចម្រុះជាតិសាសន៍ មួយកាលពីថ្ងៃចន្ទ ។ ដើម្បីប្រឆាំងការវាយប្រហារ ដោយក្រុម Houthi របស់យេម៉ែន លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។

ចាប់តាំងពីអ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាមក បណ្ដាលឱ្យស្លាប់អ្នកកាសែត៩២នាក់ហើយ!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាល នៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់អ្នកកាសែតចំនួន 92 នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធាអ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតពេលនេះ។

ជប៉ុន ចេញមុខតវ៉ា​ចំពោះការ បាញ់​បង្ហោះ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង!

ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បាននិយាយថា ប្រទេសជប៉ុនបានធ្វើការតវ៉ាការទូត ជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួច ដោយទីក្រុងព្យុងយ៉ាង។

អ៊ីស្រាអែលរកឃើញ ផ្លូវក្រោមដីរបស់ក្រុមហាម៉ាស១ទៀត ដែលមានប្រវែង ៤គីឡូម៉ែត្រ!

យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានរកឃើញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅភាគខាងជើងហ្គាហ្សា ដែលលាតសន្ធឹង ជិតព្រំដែនរវាងអ៊ីស្រាអែល។

លោក ពូ​ទីន ថ្លែងថា រុស្ស៊ី គ្មានបំណងវាយប្រហារលើ អង្គការណាតូនោះឡើយ!

ប្រធានាធិបតីរុស្ស៊ី បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិក ដែលថាទីក្រុងមូស្គូ អាចនឹងវាយប្រហារ«ណាតូ»នាពេលអនាគត..!។ ដោយថាៈ ការលើកឡើងនេះជារឿង មិនសមហេតុសមផល ។

អ៊ីស្រាអែលវាយប្រហារ លើជំរុំភៀសខ្លួនហ្គាហ្សា កាលពីថ្ងៃអាទិត្យ បណ្ដាលឱ្យស្លាប់៩០នាក់!

យ៉ាងហោចណាស់មនុស្ស 90នាក់បានស្លាប់ និងជាង 100នាក់បានរងរបួសនៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងGaza ។

លិចទូកចំណាកស្រុក នៅប្រទេសលីប៊ី បណ្ដាលឱ្យលង់ស្លាប់ មនុស្ស៦១នាក់!

អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក(IOM) បាននិយាយថា យ៉ាងហោចណាស់ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន 61នាក់ ក្នុងនោះរួមមានស្ត្រី និងកុមារ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកមួយគ្រឿងបានលិច ខណៈពេលចេញដំណើរ ពីប្រទេសលីប៊ី។

សារព័ត៌មានAl Jazeera ប្ដឹងទៅតុលាការ ICC ករណីសម្លាប់អ្នកកាសែត នៅតំបន់ហ្គាហ្សា!

បណ្តាញសារព័ត៌មានAl Jazeera និយាយថា ខ្លួននឹងបញ្ជូនពាក្យបណ្តឹង អំពីករណីការសម្លាប់អ្នកថតរូប Samer Abudaqa នៅហ្គាហ្សា ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

មីស៊ីលបាលីស្ទីក២គ្រាប់ បានបាញ់ចេញពីតំបន់ក្រុមហ៊ូធី ចូលច្រកសមុទ្រអន្តរជាតិ!

កាំជ្រួចផ្លោង២គ្រាប់ ត្រូវបានបាញ់កាលពីថ្ងៃសុក្រពីតំបន់គ្រប់គ្រងដោយក្រុម Houthi នៃប្រទេសយេម៉ែនឆ្ពោះទៅកាន់ផ្លូវដឹកជញ្ជូនអន្តរជាតិនៅក្នុងច្រកសមុទ្រ Bab el-Mandeb ។

Update៖ ចំនួន​អ្នក​ស្លាប់ នៅ​តំបន់​ហ្គាហ្សា​បាន​កើន​ដល់១៨.៨០០​នាក់ហើយ! 

អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនជនជាតិប៉ាឡេស្ទីន ដែលស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាបានកើនឡើងដល់18,800 នាក់ហើយ។

Exit mobile version