Update៖ អ៊ុយក្រែន ទទួលសាកសពទាហានរបស់ខ្លួនពីរុស្ស៊ីចំនួន៥៦៣នាក់!

អ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រ(ទី៨ខែវិច្ឆិកា)ថា ខ្លួនទទួលបានសាកសពទាហានចំនួន៥៦៣នាក់ ពីអាជ្ញាធររុស្ស៊ីភាគច្រើនគឺកងទ័ពដែលបានស្លាប់ ក្នុងសមរភូមិនៅតំបន់ Donetsk ភាគខាងកើតប្រទេស។

ប្រភពពីព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការដោះដូរឈ្លើយសឹក និងសាកសពទាហាន ដែលបានបាត់បង់ជីវិត នៅបន្តស្ថិតក្នុងចំណោមកិច្ចសហប្រតិបត្តិការមួយចំនួនតូច រវាងអ៊ុយក្រែននិងរុស្ស៊ី ចាប់តាំងពីសង្រ្គាមរវាងប្រទេសទាំងពីរ បានផ្ទុះឡើងកាលពីឆ្នាំ២០២២មក។ បើយោងតាមអាជ្ញាធរអ៊ុយក្រែន សាកសពទាហានចំនួ៣២០នាក់ត្រូវបានប្រគល់មកពីតំបន់ Donetsk ខណៈ៨៩នាក់ បានស្លាប់នៅក្បែរទីក្រុង Bakhmut ជាទីក្រុងដែលរុស្ស៊ីដណ្តើមកាន់កាប់បាន កាលពីខែឧសភា ឆ្នាំមុន រីឯ១៤៥នាក់ផ្សេងទៀត ត្រូវបានប្រគល់មកពី តាមកន្លែងតម្កល់សាកសពបណ្តោះអាសន្ន នៅក្នុងប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា ទាំងអ៊ុយក្រែននិងទាំងរុស្ស៊ី មិនបានប្រកាសនូវចំនួនពិតប្រាកដនៃកងទ័ពរបស់ខ្លួនដែលបានបាត់បង់ជីវិតនៅក្នុងសង្រ្គាមឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version