Update៖ នាយករដ្ឋមន្ត្រីថៃ នឹងត្រូវឆ្លើយបំភ្លឺចំពោះមុខសមត្ថកិច្ចប៉ូលីស ពាក់ព័ន្ធសំឡេងសន្ទនាជាមួយសម្តេចតេជោ!

កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា អគ្គស្នងការនគរបាលជាតិថៃ បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតនឹងអញ្ជើញនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra មកផ្ដល់សក្ខីកម្ម ពាក់ព័ន្ធនឹងពាក្យបណ្ដឹងដែលបានដាក់ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ប្រភពពីសារព័ត៌មាន The…

Update៖ តម្លៃភាគហ៊ុនសកលបានហក់ឡើង ខណៈលោក ត្រាំ ប្រកាសបទឈប់បាញ់រវាងអ៊ីរ៉ង់-អ៊ីស្រាអែល!

តម្លៃភាគហ៊ុនសកល បានហក់ឡើង ប្រាក់ដុល្លារ បានបន្តធ្លាក់ចុះនៅថ្ងៃអង្គារសប្ដាហ៍នេះ ។ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ត្រាំ និយាយថា អ៊ីរ៉ង់ និងអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់។ ដោយរុញតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង ខណៈក្ដីបារម្ភពីការរំខានការផ្គត់ផ្គង់បានធ្លាក់ចុះ។ នៅលើបណ្ដាញសង្គម Truth…

Update៖ លោក ត្រាំ ប្រកាសអំពីបទឈប់បាញ់ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅ(ថ្ងៃចន្ទ២៣ ខែមិថុនា) បាននិយាយថា បទឈប់បាញ់ពេញលេញ និងទាំងស្រុងមួយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងត្រូវចូលជាធរមានដើម្បីបិទបញ្ចប់ជម្លោះរវាងប្រទេសទាំង២។ ប្រភពពីសារព័ត៌មាន​ Reuters។ នៅលើបណ្ដាញសង្គម Truth Social…

Update៖ អតីតមេបញ្ជាការដ្ឋានពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសថៃ!

ឧត្តមសេនីយ៍ Sunai Praphuchanay អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានសង្គ្រាមពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ថៃ ដើម្បីជំនួសលោក Phumtham Wechayachai។ ប្រភពពីសារព័ត៌មាន The Nation។ The Nation បញ្ជាក់ថា តំណែងរដ្ឋមន្ត្រីការពារជាតិនឹងត្រូវបានប្រគល់ឲ្យលោក Sunai…

Update៖ អ៊ីរ៉ង់ សងសឹកដោយបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតា-អ៊ីរ៉ាក់

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ អ៊ីរ៉ង់ បានបើកការបាញ់ប្រហារដោយប្រើមីស៉ីលជាច្រើនគ្រាប់ សំដៅលើមូលដ្ឋានកងទ័ពអាមេរិក នៅប្រទេសកាតា និង អ៊ីរ៉ាក់។ ប្រភពពីសារព័ត៌មាន Reuter។ ភ្លាមៗ រដ្ឋាភិបាលកាតា បានចេញបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់បានដោយជោគជ័យរាល់មីស៉ីលដែលអ៊ីរ៉ង់បាញ់ចូលមកគោលដៅ មូលដ្ឋានទ័ពអាមេរិកផងដែរ៕

Update៖ អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកយ៉ាងខ្លាំងលើអ៊ីរ៉ង់ និងពន្ធនាគារ Evin!

អ៊ីស្រាអែល នៅ(ថ្ងៃចន្ទទី២៣នេះ) បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើអ៊ីរ៉ង់ ដោយទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុត លើរដ្ឋធានីតេអេរ៉ង់ និងបានវាយប្រហារចំពន្ធនាគារEvin។ ប្រភពពីសារព័ត៌មាន Reuters។ ពន្ធនាគារ Evin ត្រូវបានគេស្គាល់ថា ជាកន្លែងឃុំខ្លួនអ្នកទោសនយោបាយ និងជាកន្លែងប្រហារជីវិត ជាផ្នែកមួយនៃនិមិត្តសញ្ញាដ៏មានឥទ្ធិពលបំផុតនៃប្រព័ន្ធគ្រប់គ្រងរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល…

Update៖ កូរ៉េខាងជើង ថ្កោលទោសអាមេរិក ដែលវាយប្រហារលើទីតាំងផលិតនុយក្លេអ៊ែរអ៊ីរ៉ង់!

នៅថ្ងៃចន្ទទី២៣ ខែមិថុនា កូរ៉េខាងជើង បានថ្កោលទោស ការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់។ ថា ជាទង្វើបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងចោទថា ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបង្កឡើងដោយអ៊ីស្រាអែល។ ប្រភពពីសារព័ត៌មាន AFP។ ការអត្ថាធិប្បាយដំបូងបំផុតរបស់កូរ៉េខាងជើង ចាប់តាំងពីសហរដ្ឋអាមេរិក បើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីចុងសប្ដាហ៍កន្លងទៅមក។ DPRK…

Update៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញឲ្យចិននិយាយជាមួយអ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz!

កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអំពាវនាវឱ្យចិនបញ្ចុះបញ្ចូលអ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters។ លោក Rubio ធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday…

Update៖ លោកត្រាំ ព្រមានផ្លាស់ប្តូររបបមេដឹកនាំអ៊ីរ៉ង់!

កាលពីថ្ងៃអាទិត្យ(ទី២២ មិថុនា) ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងពីការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក ប្រឆាំងនឹងទីតាំងយោធាសំខាន់ៗកាលពីចុងសប្តាហ៍។ លោក Trump បានសរសេរលើបណ្តាញសង្គមរបស់លោកថា៖ ការផ្លាស់ប្តូររបប” គឺមិនត្រឹមត្រូវខាងនយោបាយទេ ប៉ុន្តែប្រសិនបើរបបអ៊ីរ៉ង់បច្ចុប្បន្ន មិនអាចធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀតបានទេ…

Update៖ អ៊ីរ៉ង់ ព្រមានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា!

កាលពីថ្ងៃអាទិត្យ ២២ មិថុនា អ៊ីរ៉ង់ បានគំរាមលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារតាមអាកាសដែលទីក្រុងវ៉ាស៊ីនតោនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ក្តីបារម្ភអន្តរជាតិផ្តោតលើការភ័យខ្លាចថា ការវាយប្រហាររបស់អាមេរិកមិនធ្លាប់មានបែបនេះ នឹងដុតបញ្ឆេះឱ្យជម្លោះរីករាលដាលកាន់តែធំនៅក្នុងតំបន់ដែលងាយនឹងបង្កជាហេតុ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងអ៊ីរ៉ង់កាលពីដើមខែនេះ។ លោក Ali Akbar Velayati ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah…