ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើតកងទ័ពអឺរ៉ុប ដោយលើកហេតុផលថា តំបន់នេះមិនអាចទទួលបានការការពារពីអាមេរិកទៀតទេ ហេីយតទៅមានត្រឹមតែការគាំទ្រផ្នែកយោធា។
Category: ពត៌មានអន្តរជាតិ
Update៖ មីយ៉ាន់ម៉ា ប្រតិកម្មនិងអាហ្សង់ទីន ពាក់ព័ន្ធនឹងករណីចេញដីកាចាប់ខ្លួន មេដឹកនាំមីយ៉ាន់ម៉ា!
កាលពីថ្ងៃសៅរ៍(ទី១៥ ខែកុម្ភ:)មីយ៉ាន់ម៉ា បានរិៈគន់តុលាការមួយនៅក្នុងប្រទេសអាហ្សង់ទីន ។ ដែលបានចេញដីកាចាប់មេដឹកនាំកំពូលរបស់ខ្លួន ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ប្រភពពីសារព័ត៌មាន AFP។
Update៖ ចិនរំពឹងទុកថា បណ្ដាប្រទេសពាក់ព័ន្ធ នឹងចចារបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!
ចិន បានជឿជាក់ថា ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមក្នុងកិច្ចចរចាសន្តិភាព ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ រុស្ស៊ី ប្រើដ្រូនវាយប្រហារលើរោងចក្រនុយក្លេអ៊ែរChornobyl!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងកាលពីថ្ងៃសុក្រ(ទី១៤ខែកុម្ភៈ)ថា ដ្រូនរបស់រុស្ស៊ីមួយគ្រឿង បានវាយប្រហារដោយបំផ្លាញនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
Update៖ លោកត្រាំ ប្រកាន់ជំហរយ៉ាងរឹងមាំ ជុំវិញសង្រ្គាមហ្គាហ្សា!
ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្រ(ទី១៤ខែកុម្ភៈ)បាននិយាយថា លោកនឹងប្រកាន់ជំហរយ៉ាងរឹងមាំលើតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើវាអាស្រ័យលើរូបលោកនៅមុនថ្ងៃកំណត់ចុងសប្តាហ៍ដ៏សំខាន់។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ អាជ្ញាធរអាឡឺម៉ង់ កំពុងស៊ើបអង្កេតករណីបើករថយន្តបុកហ្វូងមនុស្សបណ្តាលឲ្យរបួស៣៦នាក់!
អាជ្ញាធរអាឡឺម៉ង់កំពុងស៊ើបអង្កេតលើរថយន្តដែលបានធ្វើឱ្យមនុស្ស 36 នាក់រងរបួសនៅទីក្រុង Munich។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ អេស្ប៉ាញ ជំរុញឲ្យប្រជាជនប៉ាឡេស្ទីនត្រឡប់ទៅរស់នៅតំបន់ហ្គាហ្សាវិញ!
កាលពីថ្ងៃសុក្រ(ទី១៤ខែកុម្ភៈ)រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញបានសង្កត់ធ្ងន់ថាប្រជាជនប៉ាឡេស្ទីន ត្រូវតែត្រឡប់ទៅវិញ ហើយរស់នៅក្នុងតំបន់ Gaza Strip ដោយសន្យាថាប្រទេសរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយដល់ការកសាងឡើងវិញនូវតំបន់ឆ្នេរ។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ ជនជាតិរុស្ស៊ីម្នាក់ ត្រូវបានដោះលែង ជុំវិញការផ្លាស់ប្តូរអ្នកទោសរវាងរុស្ស៊ីនិងអាមេរិក!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍(ទី១៣ខែកុម្ភៈ)ថា បុរសសញ្ជាតិរុស្ស៊ីឈ្មោះ Alexander Vinnik បានមកដល់ទីក្រុងមូស្គូ បន្ទាប់ពីត្រូវបានដោះលែងក្នុងផ្លាស់ប្តូរអ្នកទោសរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក។
Update៖ យន្តហោះរបស់រដ្ឋមន្ត្រីអាមេរិកហោះត្រឡប់មកអាមេរិកវិញ ដោយសារបញ្ហាមេកានិច!
យោងតាមក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា យន្តហោះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបបញ្ហាមេកានិច ខណៈពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែកុម្ភៈ)ដោយបង្ខំឱ្យវាត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
Update៖ AppleនិងGoogle ថាTikTok កើតឡើងម្តងទៀតនៅអាមេរិក!
Apple និង Google បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែកុម្ភៈ)ថា TikTokកើតឡើងម្តងទៀតនៅអាមេរិករបស់ពួកគេ។