Update៖ ក្រុមហ៊ុននាំចូលអង្ករហ្វីលីពីន បានពន្យារពេលក្នុងការទិញអង្ករពីវៀតណាម!

ក្រុមហ៊ុននាំចូលអង្ករនៅប្រទេសហ្វីលីពីនបានពន្យារពេលទិញអង្ករវៀតណាមដែលមានចំនួនប្រហែល ៣៥០ ០០០តោន និងកំពុងស្ថិតក្នុងដំណើរការចរចាឡើងវិញបន្ទាប់ពីតម្លៃធ្លាក់ចុះខ្លាំង។ ប្រភពពីសារព័ត៌មានបាងកក។

Update៖ អាមេរិក យល់ព្រមលក់សព្វាវុធក្នុងតម្លៃ៧.៤១ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល!

កាលពីថ្ងៃសុក្រ(ទី៧ខែកុម្ភៈ)មន្ទីរបញ្ចកោណបានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់យោធាបរទេសដែលមានសក្តានុពលចំនួន 7.41 ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល។

Update៖ EU សម្តែងការសោកស្ដាយចំពោះអាមេរិកដែលដាក់ទណ្ឌកម្មលើតុលាការICC!

កាលពីថ្ងៃសុក្រ(ទី៧ខែកុម្ភៈ)អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបនិងគោលនយោបាយសន្តិសុខ បានសម្តែងការសោកស្តាយចំពោះបទបញ្ជារបស់សហរដ្ឋអាមេរិកដែលដាក់ទណ្ឌកម្មប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Binyamin Netanyahu ។

Update៖ លោកត្រាំ ចុះហត្ថលេខាដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ!

កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើដីកាដាក់ទណ្ឌកម្មដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ការចេញដីកាចាប់ខ្លួន ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅហ្គាហ្សា។

Update៖ លោក ត្រាំ អះអាងថាលុយរាប់ពាន់លានដុល្លារត្រូវបានលួចនៅUSAID!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់គោលដៅទៅកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)ជាមួយនឹងការអះអាងថា ប្រាក់រាប់ពាន់លានដុល្លារត្រូវបានលួចនៅឯទីភ្នាក់ងារនេះ។

Update៖ រុស្ស៊ី ជំរុញឱ្យអាមេរិកប្រកាន់គោលជំហរច្បាស់លាស់លើការដោះស្រាយជម្លោះនៅអ៊ុយក្រែន! 

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវកំណត់គោលនយោបាយរបស់ខ្លួនឱ្យបានច្បាស់លាស់ស្តីពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

Update៖ កងទ័ពអ៊ីស្រាអែល ព្រមានជនភៀសខ្លួនលីបង់មិនឱ្យត្រឡប់ទៅភាគខាងត្បូងវិញ!

កងទ័ពអ៊ីស្រាអែលបានព្រមានជាថ្មីនៅថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)សម្រាប់ជនស៊ីវិលដែលភៀសខ្លួនមិនឲ្យវិលត្រឡប់ ទៅកាន់ទីប្រជុំជនរបស់ពួកគេនៅភាគខាងត្បូងប្រទេសលីបង់។

Update៖ លោក ហ្សេលេនស្គី ត្រៀមខ្លួនជួបជាមួយលោកពូទីនដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ) បានត្រៀមខ្លួនដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីវិធីនយោបាយ និងការទូត ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

Update៖ WFP អំពាវនាវឱ្យមានការកសាងតំបន់ហ្គាហ្សាឡើងវិញជាបន្ទាន់!

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ក្នុងការកសាងតំបន់ហ្គាហ្សាឡើងវិញ និងបង្កើនការគាំទ្រជាអន្តរជាតិក្នុងការជំរុញជំនួយមនុស្សធម៌។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថាកងទ័ពអាមេរិកមិនចាំបាច់នៅក្នុងតំបន់ហ្គាហ្សាទេ!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)បាននិយាយថា កងទ័ពអាមេរិកមិនចាំបាច់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទេ។