Update៖ តម្លៃអចលនទ្រព្យនៅប្រទេសជប៉ុន បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មានពីមុនមក!

តម្លៃដីធ្លីនៅប្រទេសជប៉ុន បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ ដែលនេះអាចបង្ហាញពីកំណើនសេដ្ឋកិច្ច។

ប្រភពពីសារព័ត៌មានReuters កាលពីអង្គារថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

តម្លៃដីជាមធ្យមនៅទូទាំងប្រទេស ទាំងលំនៅដ្ឋាន និងពាណិជ្ជកម្ម បានកើនឡើង២.៧ភាគរយ គិតត្រឹមថ្ងៃទី១ ខែមករា ដែលជាការកើនឡើងឆ្នាំទី៤ជាប់ៗគ្នា។ នេះបើតាមការស្ទាបស្ទង់របស់ក្រុមដែនដី។
វាគឺជាការកើនឡើងលឿនជាងគេបំផុត គិតចាប់តាំងពីឆ្នាំ១៩៩១មក, មុនពេលតម្លៃដីបានចាប់ផ្តើមធ្លាក់ចុះរយៈពេលវែង។
តម្លៃដីធ្លីនៅទូទាំងប្រទេសជប៉ុន បានបន្តការកើនឡើង ចំពេលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្រិតមធ្យមនេះបើតាមក្រសួងដែនដីបានឱ្យដឹង។
ការកើនឡើងតម្លៃដី ត្រូវបានជួយជំរុញដោយការកើនឡើង នៃចំនួនភ្ញៀវទេសចរ ដែលនាំឱ្យមានការកើនឡើងនូវតម្រូវការសណ្ឋាគារ និងហាងលក់ទំនិញ។
ប្រហែល៦៤ភាគរយ នៃតម្លៃដីដែលបានស្ទាបស្ទង់ មានការលើសពីកម្រិត ក្នុងឆ្នាំ២០២០មុនការរាតត្បាតពីជំងឺកូវីដ-១៩៕

Leave a Reply

Your email address will not be published. Required fields are marked *