Update៖ ក្រុមហ៊ុន Lockheed Martin បង់ប្រាក់ចំនួន៣០លានដុល្លារ ពាក់ព័ន្ធតម្លៃខុសប្រក្រតីនៃ F-35! 

ហ៊ុន Lockheed Martin បានយល់ព្រមបង់ប្រាក់ជិត 30លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ថា ខ្លួនគិតថ្លៃលើសមន្ទីរបញ្ចកោណ ក្នុងការផលិត និងថែទាំយន្តហោះចម្បាំងបំបាំងកាយ F-35 នេះបើយោងតាមក្រសួងយុត្តិធម៌។

Update៖ នាយកក្រុមហ៊ុនOpenAI ចោទលោក Elon Muskថាបានព្យាយាមធ្វើឱ្យដំណើរការរបស់ក្រុមហ៊ុនយឺតយ៉ាវ!

នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បានចោទប្រកាន់លោក Elon Musk កាលពីថ្ងៃអង្គារ(ទី១១ខែកុម្ភៈ)ពីការប៉ុនប៉ងធ្វើឱ្យថយចុះដំណើរការរបស់ក្រុមហ៊ុនរបស់គាត់ បន្ទាប់ពីការដេញថ្លៃរួមរបស់ក្រុមហ៊ុន Musk ដើម្បីទិញការគ្រប់គ្រង OpenAI ក្នុងតម្លៃ 97.4 ពាន់លានដុល្លារ។…

Update៖ ប៉ូឡូញអះអាងថា យន្តហោះរុស្ស៊ីមួយគ្រឿងបានបំពានមកលើដែនអាកាសរបស់ខ្លួន!

កងទ័ពប៉ូឡូញបាននិយាយថា យន្តហោះរុស្ស៊ីមួយគ្រឿងបានបំពានដែនអាកាសប៉ូឡូញកាលពីរសៀលថ្ងៃអង្គារ(ទី១២ខែកុម្ភៈ)។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ អ៊ីស្រាអែល គំរាមបញ្ចប់បទឈប់បាញ់ ប្រសិនបើក្រុមហាម៉ាស់ មិនព្រមដោះលែងចំណាប់ខ្មាំង នៅថ្ងៃសៅរ៍នេះទេ!

កាលពីល្ងាចថ្ងៃអង្គារ(ទី១១ខែកុម្ភៈ) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានគំរាមថានឹងបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ប្រសិនបើអ្នកចាប់ ខ្លួន មិនត្រូវ បានដោះលែងនៅថ្ងៃ សៅរ៍ខាងមុខនេះ។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ អាមេរិក ដំឡើងថ្លៃពន្ធ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម!

កាលពីថ្ងៃចន្ទ(ទី១០កុម្ភៈ) លោកប្រធានាធិបតីអាមេរិក Donald Trump បានដំឡើងពន្ធ ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ។

Update៖ លោកស្រី Ursula von der Leyenនឹងជួបអនុប្រធានាធិបតីអាមេរិក នៅទីក្រុងប៉ារីស!

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance នៅទីក្រុងប៉ារីស នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំនេះនឹងធ្វើឡើងក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលមួយ ស្តីពីបញ្ញាសិប្បនិម្មិត…

Update៖ រុស្ស៊ី កំពុងរង់ចាំព័ត៌មានលម្អិតអំពីផែនការរបស់លោកត្រាំ ក្នុងការសាងសង់តំបន់ហ្គាហ្សាឡើងវិញ!

ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ(ទី១០ខែកុម្ភៈ)បាននិយាយថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការកាន់កាប់ និងសាងសង់ឡើងវិញនូវតំបន់ Gaza Strip ។

Update៖ អ៊ីស្រាអែល ប្រព្រឹត្តល្មើសមកលើសារព័ត៌មានប៉ាឡេស្ទីនក្នុងខែមករា ១១០ករណី!

យោងតាមក្រុមសារព័ត៌មាន ក្នុងស្រុកមួយបានឱ្យដឹងថា ការបំពានរបស់អ៊ីស្រាអែល ចំនួន 110 មកលើសារព័ត៌មានប៉ាឡេស្ទីន និងអ្នកកាសែតនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ West Bank ដែលកាន់កាប់ត្រូវបានកត់ត្រានៅក្នុងខែមករា។

Update៖ អ៊ីស្រាអែល ឃុំខ្លួនជនជាតិប៉ាឡេស្ទីន៥៨០នាក់ នៅតំបន់West Bankកាលពីខែមករា!

ក្រុមកិច្ចការអ្នកទោស បាននិយាយកាលពីថ្ងៃចន្ទ(ទី១០ខែកុម្ភះ)ថា កងទ័ពអ៊ីស្រាអែលបានឃុំខ្លួនជនជាតិប៉ាឡេស្ទីនចំនួន 580 នាក់នៅតំបន់ West Bank ដែលកាន់កាប់កាលពីខែមករា។

Update៖ ក្រុមហាម៉ាស់ សម្រេចពន្យារពេលដោះលែងចំណាប់ខ្មាំង ដោយលើកឡើងថាមកពីអ៊ីស្រាអែលបំពានលើបទឈប់បាញ់!

កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាស់ប៉ាឡេស្ទីនបានប្រកាសកាលពីថ្ងៃចន្ទ(ទី១០ខែកុម្ភៈ)អំពីការពន្យារពេលនៃការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍រហូតដល់មានការជូនដំណឹងបន្ថែមដោយលើកឡើងពី “ការរំលោភ” របស់អ៊ីស្រាអែលលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។