ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល បានកើនឡើងដល់៣នាក់និង ៩១នាក់ផ្សេងទៀតបានរងរបួស។
ប្រភពពីសារព័ត៌មានអ៊ីស្រាអែល។
ស្ត្រីម្នាក់ដែលបានរងរបួសក្នុងរលកទី១នៃការវាយប្រហារដោយមីស៊ីលពីប្រទេសអ៊ីរ៉ង់ បានស្លាប់ដោយសាររបួសរបស់ខ្លួន។ នេះបើយោងតាមទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល Kan។
ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ជនជាតិអ៊ីស្រាអែលពីរនាក់ទៀតដែលរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលមួយទៀត នៅភាគកណ្តាលអ៊ីស្រាអែលត្រូវបានប្រកាសថាបានស្លាប់៕