ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥៣.៨២២នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រ(ទី២៣ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៦០នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 53,822នាក់។

Update៖ លោក ត្រាំ ប្រកាសដំឡើងពន្ធ៥០%លើទំនិញអឺរ៉ុបនិង២៥%លើទូរស័ព្ទ iPhone!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងពាណិជ្ជកម្មជាថ្មីកាលពីថ្ងៃសុក្រ ដោយដំឡើងពន្ធ ៥០% លើទំនិញសហភាពអឺរ៉ុប និងព្រមានពីពន្ធ ២៥% លើទូរស័ព្ទ iPhone ដែលផលិតនៅក្រៅប្រទេសដែលជាចំណាត់ការមួយបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោករង្គោះរង្គើភ្លាមៗ។

Update៖ រុស្ស៊ី-អ៊ុយក្រែន ធ្វើការដោះដូរអ្នកទោសទ្រង់ទ្រាយធំ!

ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានចាប់ផ្តើមដោះដូរអ្នកទោសដ៏ធំមួយកាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា ដែលត្រូវបានគេរំពឹងថានឹងមានទំហំធំបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើង ដូចដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចចរចាដោយផ្ទាល់កាលពីសប្តាហ៍មុន។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់បុគ្គលិកជំនួយមនុស្សធម៌ចំនួន៦នាក់!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ហ្គាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Deir al-Balah នៅកណ្តាលហ្គាហ្សាបានសម្លាប់បុគ្គលិកជំនួយមនុស្សធម៌6 នាក់។ ប្រភពពីសារព័ត៌មានReuters។

Update៖ អ៊ីស្រាអែល​ បើក​ការ​វាយ​ប្រហារ​តាមអាកាស​លើ​ភាគ​ខាង​ត្បូងនិងភាគ​ខាង​កើត​នៃប្រទេសលីបង់!

យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសថ្មីៗទៅលើភាគខាងត្បូង និងភាគខាងកើតលីបង់ ដោយផ្តោតលើតំបន់ជាច្រើននៅជិតទីក្រុងTire និងBaalbek នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ កូរ៉េខាងត្បូងថា ពុំមានគោលការដកកងទ័ពអាមេរិក ចេញពីប្រទេសនោះឡើយ!

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ ននៅថ្ងៃសុក្រទី២៣ ខែឧសភាថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន មិនបានពិភាក្សាអំពីការដកទ័ពអាមេរិកមួយចំនួន ដែលកំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង នោះទេ។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ ដាណឺម៉ាក អំពាវនាវឱ្យមានការដាក់សម្ពាធលើអ៊ីស្រាអែល ជុំវិញការរឹតបន្តឹងជំនួយនៅតំបន់ហ្គាហ្សា!

ប្រទេសដាណឺម៉ាក កាលពីថ្ងៃពុធ(ទី២០ខែឧសភា) បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធជារួមលើអ៊ីស្រាអែល ឱ្យដកការរឹតបន្តឹងជំនួយមនុស្សធម៌ ដល់តំបន់ហ្គាហ្សា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋ DR ។

Update៖ តុលាការថៃ កំណត់ឲ្យលោកស្រី យីងឡាក់ បង់ប្រាក់សំណង់ចំនួន៣០៥លានដុល្លារ!

កាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែឧសភា តុលាការថៃ បានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីដែលកំពុងនិរទេសខ្លួន គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ត្រូវបង់ប្រាក់សំណងចំនួន១០ពាន់លានបាត (ប្រហែល ៣០៥លានដុល្លារ) ពាក់ព័ន្ធនឹងគម្រោងទិញស្រូវ របស់រដ្ឋាភិបាលលោកស្រី ដែលនាំឲ្យលោកស្រីត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំពីបទ…

Update៖ អាល្លឺម៉ង់ថា គ្មានសញ្ញាណាមួយសម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះទេ!

អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយកាលពីថ្ងៃពុធ(ទី២២ខែឧសភា)ថា បច្ចុប្បន្ននេះមិនមានសញ្ញាណាមួយសម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនភ្លាមៗនោះទេ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin ដែលបរាជ័យក្នុងការទទួលបានវឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាព។

Update៖ អ៊ីស្រាអែល ប្តេជ្ញាដណ្តើមកាន់កាប់តំបន់ហ្កាហ្សាឡើងវិញដោយបដិសេធ មិនបញ្ចប់សង្គ្រាម!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងសារជាថ្មីអំពីចេតនារបស់រដ្ឋាភិបាលរបស់លោកក្នុងការកាន់កាប់តំបន់Gaza Strip ឡើងវិញទាំងស្រុង ហើយបានច្រានចោលកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាម។