ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk កាលពីថ្ងៃសុក្រ(ទី៩ខែឧសភា) បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រថ្មីនៅទីក្រុង Nancy របស់បារាំងក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ថាមពល និងអធិបតេយ្យភាពឧស្សាហកម្ម។
Category: ពត៌មានអន្តរជាតិ
Update៖ ប៉ាគីស្ថាន កំពុងបើកប្រតិបត្តិការយោធាប្រឆាំងនិងឥណ្ឌា!
នៅថ្ងៃសៅរ៍(ទី១០ខែឧសភា) ប៉ាគីស្ថានបានឱ្យដឹងថា ខ្លួនបានបើកប្រតិបត្តិការយោធាជាផ្លូវការប្រឆាំងឥណ្ឌា ដោយកំណត់គោលដៅលើ មូលដ្ឋានជាច្រើន រួមមានទាំងកន្លែងស្តុកមីស៉ីល នៅតំបន់ភាគខាងជើងនៃប្រទេសឥណ្ឌា ខណៈទាំងពីរបន្តប្រយុទ្ធគ្នា ដែលកំពុងមានស្ថានភាពអាក្រក់បំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍។
Update៖ រដ្ឋមន្ត្រីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនឹងកាតា!
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងកាតា នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា។ ហើយនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសន្ទនាពិភពលោកអ៊ីរ៉ង់-អារ៉ាប់នៅទីក្រុងដូហា មុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីបួនរវាងអ៊ីរ៉ង់ និងអាមេរិក អាចនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ។
Update៖ អាមេរិក-ចិន ត្រៀមចរចាពាណិជ្ជកម្ម ខណៈលោកត្រាំ បង្ហើបពីការកាត់បន្ថយពន្ធ!
មន្ត្រីជាន់ខ្ពស់អាមេរិក និងចិន កំពុងស្ថិតនៅក្នុងប្រទេសស្វីស នៅចុងសប្តាហ៍នេះ ។
Update៖ សមាជិកសភាគណបក្សប្រជាធិបតេយ្យអាមេរិក ជំរុញឱ្យអ៊ីស្រាអែល បន្តផ្ដល់ជំនួយទៅកាន់តំបន់ហ្គាហ្សា!
សមាជិកសភាប្រជាធិបតេយ្យអាមេរិករាប់សិបនាក់បានអំពាវនាវឱ្យអ៊ីស្រាអែលបន្តជំនួយទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAnadolu Agency។
Update៖ អាមេរិកថា មិនត្រូវការការយល់ព្រមពីអ៊ីស្រាអែលសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហ៊ូធី នោះទេ!
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល លោក Mike Huckabee បាននិយាយថា អាមេរិកមិនតម្រូវឱ្យមានការយល់ព្រមពីអ៊ីស្រាអែល ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុម Houthi របស់យេម៉ែននោះទេ ដោយបន្ថែមថា ការឆ្លើយតបរបស់យោធាអាមេរិកនឹងប៉ះពាល់ដល់ការគំរាមកំហែងដល់ពលរដ្ឋអាមេរិក មិនចាំបាច់អ៊ីស្រាអែលទេ។
Update៖ រដ្ឋមន្រ្តីអាមេរិក ទូរស័ព្ទទៅនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ឲ្យបន្ថយភាពតានតឹងជាមួយឥណ្ឌា!
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍(ទី៨ ខែឧសភា) បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដោយបានសង្កត់ធ្ងន់ឲ្យឥណ្ឌានិងប៉ាគីស្ថាន ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបន្ធូរបន្ថយជម្លោះរវាងប្រទេសទាំងពីរ។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៧៦០នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៨ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន១០៦នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,615នាក់។
Update៖ អាមេរិក នឹងបង្ហាញផែនការជំនួយនៅតំបន់ហ្គាហ្សាដល់សមាជិកក្រុមប្រឹក្សាសន្តិសុខUN!
លោក Steve Witkoff បេសកជនពិសេសមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក Donald Trump នឹងធ្វើសេចក្តីសង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ(ទី៧ខែឧសភា)អំពីគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនស្តីពីតំបន់ហ្គាហ្សាស្ទ្រីប និងបញ្ហាសំខាន់ៗក្នុងតំបន់។
Update៖ បទឈប់បាញ់ជាឯកតោភាគីរបស់រុស្ស៊ី បានចូលជាធរមានហើយ!
បទឈប់បាញ់ជាឯកតោភាគី របស់រុស្ស៊ីបានចូលជាធរមានជាផ្លូវការហើយ គ្រោងនឹង បន្តដំណើរការរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ឧសភា។