Update៖ រុស្ស៊ី អះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៩គ្រឿង ដែលព្យាយាមវាយប្រហារលើបំពង់បង្ហូរឧស្ម័ន!

កាលពីថ្ងៃចន្ទ (ទី១៣ ខែមករា) រុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៩គ្រឿង ដែលព្យាយាមវាយប្រហារលើរចនាសម្ព័ន្ធមួយផ្នែកនៃបំពង់ TurkStream ដែលនាំឧស្ម័នរុស្ស៊ីទៅកាន់តួកគី និងអឺរ៉ុប។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក ទទួលស្គាល់ថាអាមេរិកមានផលប្រយោជន៍សន្តិសុខនៅក្នុងតំបន់អាកទិក!

កាលពីថ្ងៃចន្ទ(ទី១៣ខែមករា) លោក Lars Lokke Rasmussen រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក បានប្រកាសថា ប្រទេសដាណឺម៉ាកទទួលស្គាល់ថាអាមេរិកមានផលប្រយោជន៍សន្តិសុខនៅក្នុងតំបន់អាកទិក ហើយត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាអំពីបញ្ហាទាំងនេះ ជាមួយរដ្ឋបាលដែលចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ។

Update៖ រញ្ជួយដីកម្រិត៦.៩ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន!

កាលពីថ្ងៃចន្ទ(ទី១៣ខែមករា)គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន ដោយបានបង្កឱ្យមានការប្រកាសអាសន្នរលកយក្សស៊ូណាមិ សម្រាប់ខេត្ត Miyazaki និង Kochi។

Update៖ ស៊ុយអែត នឹងបញ្ជូននាវាចម្បាំងទៅល្បាតនៅសមុទ្របាល់ទិករបស់អង្គការណាតូ!

កាលពីថ្ងៃចន្ទ(ទី១៣ខែមករា)ប្រទេសស៊ុយអែតបានប្រកាសពីផែនការដាក់ពង្រាយទ្រព្យសម្បត្តិយោធា រួមទាំងនាវាចម្បាំង ទៅកាន់កងល្បាតរបស់អង្គការណាតូនៅសមុទ្របាល់ទិក បន្ទាប់ពីឧប្បត្តិហេតុបំផ្លិចបំផ្លាញជាបន្តបន្ទាប់ដែលបានបង្កើនការព្រួយបារម្ភផ្នែកសន្តិសុខក្នុងតំបន់។

Update៖ Tesla ប្រមូលរថយន្ត២៣៩,០០០គ្រឿង នៅអាមេរិកមកវិញ ជុំវិញបញ្ហាកាំមេរ៉ាខាងក្រោយ!

នៅថ្ងៃសុក្រ(ទី១០ ខែមករា ឆ្នាំ២០២៥)ក្រុមហ៊ុន Tesla បានឱ្យដឹងថា ខ្លួនកំពុងប្រមូលរថយន្តប្រមាណ២៣៩,០០០គ្រឿង នៅសហរដ្ឋអាមេរិក ត្រឡប់មកវិញ ដោយសារតែបញ្ហាកាំមេរ៉ាក្រោយ ដែលអាចមិនដំណើរការ។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ Apple ប្រឈមនឹងបណ្តឹងរបស់ចក្រភពអង់គ្លេសចំនួន១.៨ពាន់លានដុល្លារជុំវិញកម្រៃជើងសារApp Store!

Apple ស្ថិតនៅចំកណ្តាលនៃសមរភូមិផ្លូវច្បាប់នៅទីក្រុងឡុងដ៍ ដែលពាក្យបណ្តឹងដ៏ធំមួយបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថាបានបំពានលើទីតាំងទីផ្សារលេចធ្លោរបស់ខ្លួន ដោយដាក់កំរៃជើងសារ 30% លើអ្នកបង្កើតកម្មវិធីតាមរយៈ App Store របស់ខ្លួន។

Update៖ Porsche លក់រថយន្តតិចជាងមុននៅឆ្នាំ២០២៤ដោយសារតម្រូវការទាបនៅក្នុងប្រទេសចិន!

Porsche ដែលជាម៉ាករថយន្តស្ព័ររបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen Group បានឃើញការថយចុះ 3% នៃការចែកចាយរថយន្តទូទាំងពិភពលោកកាលពីឆ្នាំមុនធៀបនឹងឆ្នាំ 2023 ដោយសារតម្រូវការទាបនៅក្នុងប្រទេសចិន។

Update៖ កូរ៉េខាងត្បូង អះអាងថាទាហានកូរ៉េខាងជើងយ៉ាងតិច៣០០នាក់ បានស្លាប់ក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន!

កាលពីថ្ងៃចន្ទ (ទី១៣ខែមករា)កូរ៉េខាងត្បូងបាន អះអាងថាទាហានកូរ៉េខាងជើង យ៉ាងតិច៣០០នាក់ត្រូវបានសម្លាប់ក្នុងការ ប្រយុទ្ធជាមួយនឹងអ៊ុយក្រែន។

Update៖ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់២៤នាក់!

កាលពីថ្ងៃអាទិត្យ(ទី១២ខែមករា) ចំនួនអ្នកស្លាប់បានកើនឡើងដល់ 24 នាក់ បន្ទាប់ពីភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅបានលេបត្របាក់រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។

Update៖ លោក ត្រាំ នឹងនិយាយទូរស័ព្ទជាមួយលោក ពូទីន ក្នុងពេលឆាប់ៗនេះ!

ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក ដូណាល់ ត្រាំ បាននិយាយឱ្យដឹងថា លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ហើយនិងលោក វ៉្លាឌីមៀ ពូទីន ត្រូវបានរំពឹងថា នឹងជជែកគ្នាតាមទូរស័ព្ទ ក្នុងពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ។