Update៖​ អាមេរិក-ហ្វីលីពីន ហាត់សមបាញ់ទម្លាក់ដ្រូនក្នុងសមយុទ្ធរួមគ្នាប្រចាំឆ្នាំ!

កាលពីថ្ងៃអាទិត្យ(ទី២៧ ខែមេសា) កងកម្លាំងអាមេរិកនិងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំបាញ់ទម្លាក់ដ្រូន ដែលកំពុងធ្វើឡើងចំពេលមានភាពតានតឹងជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។

ប្រភពពីសារព័ត៌មាន Reuters។

នេះជាផ្នែកមួយនៃលំហាត់Balikatanដែលឆ្នាំនេះផ្តោតលើ ការសាកល្បងសមរភូមិពេញលេញ។ សមយុទ្ធនេះ បានប្រើប្រាស់មីស៊ីល Stinger បាញ់ចេញពីប្រព័ន្ធការពារដែនអាកាសចល័ត MADIS របស់កងម៉ារីនអាមេរិក ដែលជាការដាក់ពង្រាយលើកដំបូងនៅហ្វីលីពីន។ ឆ្នាំនេះ ក៏មានការបង្ហាញខ្លួនជាលើកដំបូងនៃប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS ដែលនឹងត្រូវប្រើនៅតំបន់ជិតកោះតៃវ៉ាន់ផងដែរ។
ទោះបីយោធាហ្វីលីពីនអះអាងថា សមយុទ្ធ Balikatan ដែលមានទាហានចូលរួមជាង ១៤,០០០នាក់ ធ្វើឡើងដើម្បីការពារជាតិ មិនសំដៅលើប្រទេសណាជាក់លាក់ក៏ដោយ ក៏ប្រទេសចិនបានរិះគន់ថាវាជាការបង្កហេតុ។ មន្ត្រីកងម៉ារីនអាមេរិកម្នាក់បានចាត់ទុកការហ្វឹកហាត់នេះថាពិតជាមានតម្លៃសម្រាប់កងកម្លាំងសម្ព័ន្ធមិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *