Update៖ រុស្ស៊ីនិយាយថា គ្មានកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែននោះឡើយ!

ជំនួយការរបស់លោកប្រធានាធិបតីរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ នឹងមិនចរចាសន្តិភាពជាមួយអ៊ុយក្រែននោះទេ!។ បន្ទាប់ពីអ៊ុយក្រែន ធ្វើការវាយលុកឆ្លងព្រំដែន ចូលទៅភាគខាងលិចនៃប្រទេសរុស្ស៊ី។

ព្យុះទីហ្វុង បោកបក់លើប្រទេសចិន កាលពីថ្ងៃចន្ទ ស្លាប់៥០នាក់និងបាត់ខ្លួន១៥នាក់!

អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា មនុស្ស៥០នាក់បានស្លាប់ និង១៥ នាក់ទៀតកំពុងបាត់ខ្លួន នៅល្ងាចថ្ងៃចន្ទ(ទី១៩ខែសីហា)។ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កឡើងដោយព្យុះទីហ្វុង វាយប្រហារទីក្រុង Zixing នៃខេត្ត Hunan ភាគកណ្តាលប្រទេសចិន…!។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទទួលយកសំណើបទឈប់បាញ់ នៅតំបន់ហ្គាហ្សា!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទ(ទី១៩ខែសីហា)ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលយកសំណើថ្មីមួយ សម្រាប់បទឈប់បាញ់ នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស។ ប៉ុន្តែក្រុមហាម៉ាស់ បាននិយាយថា សំណើនេះ…

Update៖ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បណ្ដាលឱ្យស្លាប់កុមារចំនួន១៦.៤៨០នាក់!

អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទ(ទី១៩ខែសីហា)ថា យ៉ាងហោចណាស់ កុមារប៉ាឡេស្ទីនចំនួន16,480 នាក់ត្រូវបានសម្លាប់..!។ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន រហូតបច្ចុប្បន្ន!។

ថ្នាក់ដឹកនាំប្រទេសចិន និងវៀតណាម ជួបប្រជុំនៅទីក្រុងប៉េកាំង!

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ស៊ីនហួរ (Xinhua) បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សាជាមួយមេដឹកនាំថ្មី របស់វៀតណាម លោក តូ ឡឹម (To…

Update៖ អ៊ីស្រាអែល វាយ​ប្រហារ​លើតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ស្លាប់១៦នាក់ទៀត!

ប្រភពវេជ្ជសាស្រ្ត បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន១៦នាក់ ក្នុងនោះកុមារម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)។

Update៖ អាល់ហ្សេរី នឹងជួយផ្គត់ផ្គង់ប្រេងឥន្ធនៈដល់លីបង់ ដើម្បីដោះស្រាយវិបត្តិអគ្គិសនី!

រដ្ឋាភិបាលលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)ថាប្រទេសអាល់ហ្សេរី នឹងផ្គត់ផ្គង់ប្រេងឥន្ធនៈ ដល់ប្រទេសលីបង់ ដើម្បីជួយក្នុងវិបត្តិអគ្គិសនី…!។

Update៖ លោក បៃដិន អះអាងថា កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា គឺអាចទៅរួច!

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)ថា លោកជឿជាក់ថា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបគឺ “នៅតែអាចធ្វើទៅបាន”។

Update៖ រុស្ស៊ីបដិសេធ របាយការណ៍ ចរចាដោយប្រយោលជាមួយអ៊ុយក្រែន!

ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)បានបដិសេធរបាយការណ៍ដែលថាការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ ឃើស(Kursk) ធ្វើឱ្យមានកិច្ចពិភាក្សា ដោយប្រយោលជាមួយទីក្រុង Kyiv ស្តីពីការបញ្ឈប់ការវាយប្រហារ លើគោលដៅថាមពល និងរោងចក្រថាមពលនុយក្លេអ៊ែរ ។

Update៖ កូនស្រីលោក ថាក់ស៊ីន ត្រូវព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យ តែងតាំងជានាយករដ្ឋមន្ត្រី!

ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអាទិត្យ (ទី១៨ ខែសីហា) បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គ្រាប់តែងតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃជាផ្លូវការ..!។

Exit mobile version